ពៅ ពិសិដ្ឋ ឡើងកូដជាតួឯកនិងមានទីផ្សារសិល្បៈស្ទើររកពេលសម្រាកមិនបាន

បើតាមការអះអាងរបស់ ពៅ លីជាបងស្រីរបស់តារាសម្ដែង ពៅ ពិសិដ្ឋ បានឱ្យថា រាល់ថ្ងៃប្អូនប្រុសសម្ដែងផង ដើរម៉ូដផង គឺច្រើនជាងនាងទៅទៀត ស្របពេលដែលនាងពត់ធ្មេញ ហើយមិនអាចទទួលការសម្ដែងបាន។ ពៅ លីដា ថាប្អូនប្រុសខ្លួនក៏ឡើងកូដ ហើយជោគជ័យនៅលើវិថីសិល្បៈទាំងបងទាំងប្អូនតែម្ដង

យ៉ាងណាមិញ ជួបសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន លោក ពៅ ពិសិដ្ឋ បានសារភាពថា ឱកាសបានសម្ដែងរបស់លោកក្នុងរឿងម្ដងៗ គឺពិតជាបានពីការស្រវាស្រទេញរបស់ម្ដាយ និងបងស្រី ដែលប្រឹងសុំពីផលិតករ។ ប៉ុន្តែប្រមាណជា១ឆ្នាំចុងក្រោយ លោកថា ទីផ្សារសិល្បៈរបស់លោកមានការឈានឡើងដោយឯងៗ ដោយមានផលិតករ និង ម្ចាស់ផលិតផលនានាទាក់ទងអោយថត ឬ ឱ្យដើរម៉ូដ។ លោករវល់នឹងការងារសិល្បៈស្ទើរតែគ្មានសម្រាកនៅផ្ទះនាង ដែលកាលពីមុនគឺទំនេរភាញច្រើន ហើយដើរតែតាមបងស្រី។

ជាក់ស្ដែងត្រឹមពាក់កណ្ដាលឆ្នាំ២០១៩ លោកទទួលបានតួឯកចំនួន២រឿង ខណៈដែលខាងផលិតករផ្សេងទៀត ក៏ទាក់ទងឱ្យសម្ដែងជាតួឯកផងដែរ ប៉ុន្តែជាន់គ្នា ហើយលោកមិនហ៊ានទទួល។ លោកថា រាល់ថ្ងៃលោកមានទីផ្សារសិល្បៈស្ទើររកពេលសម្រាកមិនបាន ប៉ុន្តែលោកនៅយល់ថាខ្លួនមានឱកាសថ្ងៃនេះ ដោយសារបងស្រី និង ម្ដាយ។

Advertisement