ស្រីស្អាត អ៊ឹង សេងលាប ចូលរួមជាមួយសប្បុរសជនចែកថ្នាំដុសធ្មេញនៅសាលារៀនក្នុងក្រុងបាត់ដំបង

មហាជនជាច្រើនបានស្គាល់កញ្ញា អ៊ឹង សេងលាប ជាអ្នកតំណាងតំណាងក្រុមហ៊ុនថ្នាំដុសធ្មេញ ព្រឹករិសា បានធ្វើការចែកជូនថ្នាំដុសធ្មេញដល់សិស្សនេះដើម្បីចែករំលែកនូវសេចក្តីស្រឡាញ់ ក៏ដូចជាការចូលរួមថែទាំសុខភាពមាត់ធ្មេញរបស់ពួកគាត់ឲ្យបានល្អ មិនមានបញ្ហាធ្មេញ ឬជួយពួកគេមិនឲ្យខកខានមករៀនសូត្រផងដែរ ។ ពិធីនេះបានប្រគល់ជូនលោកគ្រូអ្នកគ្រូ និងសិស្សចំនួនជាង ៤៤០០នាក់ នៅវិទ្យាល័យព្រះមុនីវង្ស ស្ថិតក្នុងក្រុងបាត់ដំបង នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩។

ស្រីស្អាត អ៊ឹង សេងលាប បានប្រាប់សារព័ត៌មានឡារ៉ែនឱ្យដឹងថា ថ្នាំដុសធ្មេញនេះ ជាថ្នាំដុសធ្មេញឱសថបុរាណមានចំនួនធាតុផ្សំ៣មុខពីប្រទេសបារាំង។ ជួយកម្ចាត់ក្លិនមាត់ កំណកំបោរ កម្ចាត់បាក់តេរី ជួយអោយធ្មេញរឹងមាំ។ យើនមិនត្រឹមតែធ្វើនៅខេត្តបាត់ដំបងនោះទេ គ្រោងរៀបចំបណ្តាកន្លែងផ្សេងៗទៀត តាមទីជនបទកម្សត់ៗបើសិនជាមានឱកាស។ ជា
ពាក់ព័ន្ធនឹងការងារមនុស្សធម៌នេះសិស្សានុសិស្ស បានលើកឡើងថា ពួកគេពិតជាមានការសប្បាយរីករាយ នៅពេលមានសប្បុរសជន បានចែកនូវថ្នាំដុសធ្មេញដល់ពួកគេ ព្រោះវាបានជួយកាត់បន្ថយនូវការចំណាយ លើការទិញថ្នាំដុសធ្មេញ ដែលជាតម្រូវការប្រចាំថ្ងៃ ហើយវាបានជួយថែទាំមាត់ធ្មេញពួកគេផងដែរ ។

គួរបញ្ជាក់ថា ពាក់ព័ន្ធវិស័យសុខាភិបាលនេះ រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការអភិវឌ្ឍពីមួយឆ្នាំទៅមួយឆ្នាំឲ្យកាន់តែមានភាពល្អប្រសើរ ទាំងគុណភាពរបស់គ្រូពេទ្យ គ្រឿងបរិក្ខាពេទ្យ និងអគារសម្រាក់ព្យាបាលជាដើម ហើយរាជរដ្ឋាភិបាលក៏បានស្វាគមន៍ផងដែរ ចំពោះរាល់សប្បុរសជន ប្រទេសដៃគូអភិវឌ្ឍន៍ ក្នុងការចូលរួមលើស្ទួយវិស័យសុខាភិបាលនៅកម្ពុជា ៕

Advertisement