ទស្សនាការ​បង្ហាញ​ខ្លូន​តារា​សិល្បៈ​គ្រួសារ​តារា​កម្ពុជា​ក្នុង​ពិធី​បើក​មហោស្រព​ភាពយន្ដ​ជាតិ​លើក​ទី៦​

​នៅ​ថ្ងៃទី២៥​ ​វិច្ឆិកា​ ​ក្នុង​ឆ្នាំ២០១៩​ ​មហោស្រព​ភាពយន្ត​ជាតិ​លើក​ទី៦​ ​ត្រូវ​បាន​បើក​សម្ពោធ​យ៉ាង​អធឹក​អធម​នៅ​សាល​មហោស្រព​ចតុមុខ​ ​ដោយមាន​វត្តមាន​ផលិតករ​ ​និង​សិល្បករ​ជាច្រើន​ចូលរួម​។​ ​ក្នុង​នោះ​គ្រួសារ​តារា​កម្ពុជា​ ​ក៏បាន​ដឹកនាំ​សិល្បករ​ជាស​មា​ជិ​ក​ជាង២០រូប​ ​ចូលរួម​លើកស្ទួយ​កម្មវិធី​នេះ​ផង​ដែរ​ ​ដើម្បី​បំផុស​ស្នាដៃ​ភាពយន្ត​ខ្មែរ​។​ ​

​នៅក្នុង​មហោស្រព​នេះ​ ​មាន​ភាពយន្ត​ខ្មែរ​ ​ដែល​ត្រូវ​បាន​ជម្រើស​អោយ​ចូលរួម​ប្រកួតប្រជែង​មាន​ចំនួន១៨រឿង​ ​ដោយ​សុទ្ធតែ​ភាពយន្ត​ដែល​ទទួល​បានការ​គ​ទ្រ​ច្រើន​ ​នា​ពេល​កន្លងមក​។​ ​កម្មវិធី​នេះ​ក៏​នឹង​ស្វែងរក​ភាពយន្ត​ដែល​ល្អផ្ដាច់គេ​ប្រចាំឆ្នាំ​ ​តួសម្ដែង​ឆ្នើម​ ​និង​ចំណាត់ថ្នាក់​ជាច្រើន​ផ្សេងទៀត​ផង​ដែរ​ ​ដើម្បី​លើកកម្ពស់​ភាពយន្ត​ខ្មែរ​ ​និង​តារា​សម្ដែង​ខ្មែរ​។​ ​ការប្រកាស​លទ្ធផល​ ​នឹង​ត្រូវ​ធ្វើឡើង​នៅ​ថ្ងៃទី២៩​ ​វិច្ឆិកា​ ​ខណៈ​ដែល​ការវាយតម្លៃ​ក៏​មានការ​ចូលរួម​ផ្ដល់​ពិន្ទុ​ពីសំណាក់​អ្នក​ជំ​នា​ញ​ល្បី​ៗ​ក្នុង​ស្រុក​ ​ផ្នែក​ផលិតភាព​យន្ត​។​

​តារា​សិល្បៈ​យ៉ាងច្រើន​កុះករ​ ​ត្រូវ​បាន​អញ្ជើញ​អោយ​ចូលរួម​នៅក្នុង​កម្មវិធី​នេះ​ ​ដោយ​ក្នុង​នោះ​ផលិតករ​បរទេស​ ​ក៏​មាន​វត្តមាន​ផង​ដែរ​។​ ​សិល្បករ​គ្រួសារ​តារា​កម្ពុជា​មិន​តិច​ជាង២០នាក់​នោះ​ទេ​ ​បាន​បង្ហាញខ្លួន​ចូលរួម​ ​ជាមួយនឹង​ការ​រំលេច​ក្រមា​ខ្មែរ​ ​ជា​អត្ថ​សញ្ញាណ​ក្រុម​។​ ​សិល្បករ​ម្នា​ក់ៗ​ ​ទទូច​អោយ​មានការ​គាំទ្រ​ភាពយន្ត​ខ្មែរ​ ​មិនថា​ដាក់​បង្ហាញ​ក្នុង​ការប្រកួត​មហោស្រព​ភាពយន្ត​នេះ​ ​មិនថា​ដាក់​បញ្ចាំង​នៅ​តាម​រោងកុន​។​ ​មន្ត្រី​អ្នកជំនាញ​ក៏​អះ​អាង​ថាមោ​ស្រព​ភាពយន្ត​ឆ្នាំនេះ​ ​មានការ​ផុលផុស​ជាង​មុន​ផង​ដែរ​ ​បើ​ទោះជា​រឿង​ថ្មី​ៗ​ ​ចូលរួម​ប្រកួតប្រជែង​ ​មិនសូវ​មាន​ច្រើន​។​

Advertisement