មហោស្រព​ភាពយន្ដ​ជាតិ​ប្រកាស​បើក​ ​មាន​វត្តមាន​ផលិតករ​ ​និង​តារា​សិល្បករ​ជាច្រើន​ចូលរួម​លើកស្ទួយ​ភាពយន្ដ​ខ្មែរ​

​នៅ​រសៀល​ថ្ងៃទី​ ​២៥​ ​ខែវិច្ឆិកា​ ​ឆ្នាំ​ ​២០១៩​ ​នេះ​ ​នាយកដ្ឋាន​ភាពយន្ដ​ ​និង​សិល្បៈ​នៃ​ក្រសួងវប្បធម៌​និង​សិល្បៈ​បាន​រៀបចំ​ពិធី​បើក​មហោស្រព​ភាពយន្ដ​ជាតិ​លើក​ទី៦​ ​ដើម្បី​លើកកម្ពស់​គុណភាព​ស្នាដៃ​ភាពយន្ដ​ខ្មែរ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ថែមទៀត​។​ ​គ្រប់​ស្នាដៃ​ភាពយន្ត​ទាំងអស់​ ​ដែល​បាន​ចូលរួម​ប្រកួតប្រជែង​ ​នឹង​ត្រូវ​ពិនិត្យ​វាយតម្លៃ​ ​វិនិច្ឆ័យ​ ​ដោយ​ផ្អែកលើ​ស្នាដៃឯក​ទេស​សំ​ខាន់​ៗ៨រួមមាន​៖​ ​ស្នាដៃ​អត្ថបទ​និពន្ធ​ភាពយន្ត​,​ ​ស្នាដៃ​ដឹកនាំ​រឿង​,​ស្នាដៃ​ថត​,​ ​ស្នាដៃ​សម្តែង​,​ ​ស្នាដៃ​តុបតែង​ឆាក​,​ ​ស្នាដៃ​ដំឡើង​រូបភាព​ ​និង​ស្នាដៃ​ផ្ដុំ​សំឡេង​ដោយ​ឆ្លងតាម​ ​គោលការណ៍​វិនិច្ឆ័យ​ ​និង​ជ្រើសរើស​ជា២ដំណាក់កាល​៖​ ​ដំណាក់កាល​ទី១​៖​ ​ពិនិត្យ​ជ្រើសរើស​ជម្រុះ​យក​ស្នាដៃ​ភាពយន្ត​ឆ្នើម​ចំនួន០៨រឿង​សម្រាប់​ចូលរួម​ប្រកួត​ផ្តាច់ព្រ័ត្រ​ ​ដណ្តើម​ពានរង្វាន់​មហោស្រព​និង​ ​ដំ​ណា​ ​ក់​ ​កាល​ទី២​៖​ ​ស្នាដៃ​ភាពយន្ត​ដែល​បាន​ជ្រើសរើស​ក្នុង​ដំណាក់កាល​ទី១​ ​នឹង​ត្រូវ​ពិន​ត្យ​វាយតម្លៃ​ជ្រើសរើស​ជា​ជ័យលាភី​របស់​មហោស្រព​ភាពយន្ត​ជាតិ​លើក​ទី៦ឆ្នាំ២០១៩​។​ ​

​លោក​ ​ប៉ុក​ ​បូ​រក្ស​ ​ប្រធាន​នាយកដ្ឋាន​ភាពយន្ដ​ ​និង​សិល្បៈ​ ​បាន​មានប្រសាសន៍​ថាម​ហោ​ស្រព​ភាពយន្ដ​ជាតិ​លើក​ទី៦​ ​ឆ្នាំនេះ​ធ្វើឡើង​ក្រោម​ប្រធានបទ​ ​«​រួមគ្នា​ដើម្បី​លើកស្ទួយ​ភាពយន្ដ​ខ្មែរ​»​មា​នរ​យៈពេ​ ​ល៥ថ្ងៃ​គឺ​ចាប់ពី​ថ្ងៃទី២៥ដល់​ថ្ងៃទី២៩​ ​ខែវិច្ឆិកា​ ​ឆ្នាំ២០១៩​ ​នៅ​សាលសន្និសីទ​ចុត​មុខ​។​ ​លោក​បាន​បន្ថែម​ទៀត​ថា​សម្រាប់​ឆ្នាំនេះ​មាន​ស្នាដៃ​ភាពយន្ដ​ដែល​ត្រូវ​យក​មក​ប្រកួតប្រជែង​ក្នុង​កម្មវិធី​មហោស្រព​ភាពយន្ដ​ជាតិ​ ​មានការ​កើនឡើង​ជាង​បណ្ដា​ឆ្នាំ​មុន​ៗ​។​ ​ចំ​ណែ​ឯ​គុណភាព​នៃ​ការផលិត​ខ្សែភាពយន្ដ​វិញ​ក៏​មាន​ភាពល្អ​ប្រសើរ​ពោល​គឺ​មានការ​ឈានទៅមុខ​ជាលំដាប់​។​ ​លោក​ប្រធាន​នាយកដ្ឋាន​ភាពយន្ដ​បានឱ្យ​ដឹង​ថា​ ​«​គិត​ត្រឹម​ឆ្នាំ២០១៧​-​២០១៩​ ​ចំពោះ​កម្រិត​ស្នាដៃ​ផលិតភាព​យន្ដ​ឃើញថា​ ​ស្ថេរ​ភាព​នៃ​ចំនួន​ផលិត​មាន​ចន្លោះ​ពី២៥​-​៣០រឿង​ក្នុង​មួយឆ្នាំ​ ​ហើយ​បើ​ធៀប​នឹង​ឆ្នាំ២០១៧លើក​ទី៥​ ​មកដល់​លើក​ទី៦ឆ្នាំ២០១៩នេះ​ឃើញថា​ ​មានការ​កើនឡើង​នៃ​បរិមាណ​នៃ​ចំនួន​ខ្សែភាពយន្ដ​ ​ហើយ​បើ​តាមរយៈ​គណៈមេប្រយោគ​បាន​ពិនិត្យ​ ​លើ​ស្នាដៃ​ដែល​បាន​ដាក់​ប្រកួតប្រជែង​ក្នុង​ឆ្នាំនេះ​ ​មាន​ចំនួន​ខ្សែរ​ភាពយន្ដ​ជាច្រើន​ ​បាន​មក​ដាក់ពាក្យ​ចូលរួម​ប្រកួតប្រជែង​ ​ចំនែក​ឯ​គុណភាព​នៃ​ខ្សែភាពយន្ដ​វិញ​ ​មានការ​រីកចម្រើន​ ​និង​ឈានឡើង​មួយ​លំដាប់​»​។​

​លោក​ប៉ុក​ ​បូ​រក្ស​បាន​បញ្ជាក់​ថា​ ​ទាំងនេះ​ចំណុច​វិជ្ជមាន​មួយ​ ​និង​មាន​សេចក្ដីត្រេកអរ​ជា​ពន់ពេក​នៃ​ការ​ឈានឡើង​ ​ប៉ុន្ដែ​ការ​ឈានឡើង​នៃ​ខ្សែភាពយន្ដ​នេះ​ ​មិនមែន​ទាំងអស់​នោះ​ឡើយ​ ​ហើយក៏​នៅ​មាន​ភាពយន្ដ​មួយចំនួន​ ​ស្ថិត​ក្នុង​កម្រិត​គុណភាព​ដដែល​ផង​ដែរ​។​ ​លោក​បាន​ឲ្យដឹង​ទៀត​ថាម​ហោ​ស្រព​ភាពយន្ដ​ជាតិ​លើក​ទី៦​ ​ឆ្នាំ២០១៩នេះ​ក្រសួង​បាន​កំណត់​យក​ស្នាដៃ​ភាពយន្ដ​ដែល​ត្រូវ​យក​មក​ចូលរួម​ ​ប្រកួតប្រជែង​ត្រូវ​ផ្ដោត​លើ​ខ្លឹមសារ​មួយចំនួន​ដូចជា១​៖​ ​អប់រំ​ ​និង​ផ្សព្វផ្សាយ​ចំ​នេះ​ដឹង​អំពី​វប្បធម៌​ ​ទំ​នៀ​មទំម្លាប់​ ​ប្រពៃណី​ជាតិ​។​២​៖​ ​លើកស្ទួយ​វប្បធម៌​សន្តិភាព​ ​ពង្រឹង​សាមគ្គីភាព​ ​និង​ឯកភាពជាតិ​និង៣​៖​ ​ការបង្កើត​ភាព​ច្នៃប្រឌិត​ ​ឬ​ឆ្លុះបញ្ចាំង​ពី​តថភាព​សង្គម​។​ ​លោក​បាន​បន្ត​ទៀត​ថា​គ្រប់​ស្នាដៃ​ភាពយន្ត​ទាំងអស់​ ​ដែល​ដាក់​ចូលរួម​ប្រកួតប្រជែង​ ​ក្នុង​មហោស្រព​ភាពយន្ត​ជាតិ​លើក​ទី៦​ ​ឆ្នាំ២០១៩​ ​ត្រូវ​គោរព​តាម​លក្ខខណ្ឌ​ដូច​ខាងក្រោម​៖​១​៖​ ​ជា​ស្នាដៃ​ភាពយន្ត​ខ្មែរ​ ​ដែល​ផលិត​ដោយ​ផលិតកម្ម​ក្នុង​ស្រុក​ ​និង​ទទួល​បាន​ទិដ្ឋាការ​បញ្ចាំង​ ​ពី​ក្រសួងវប្បធម៌​ ​និង​វិចិត្រ​សិល្បៈ​។​២​៖​ ​ជា​ស្នាដៃ​ភាពយន្ត​ខ្មែរ​ដែល​បាន​ផលិត​ ​ក្នុង​អំឡុង​ចន្លោះ​ពីឆ្នាំ២០១៦​ ​ដល់​ឆ្នាំ២០១៩និង​មិនធ្លាប់​ចូលរួម​ប្រកួតប្រជែង​ ​ក្នុង​មហោស្រព​ភាពយន្ត​ជាតិ​កន្លងមក​។​ ​ចំពោះ​ពានរង្វាន់​ ​និង​ជ័យលាភី​សរុប​មាន​ចំនួន១៥ដែល​ក្នុង​នោះ​មាន​៖​ ​ពានរង្វាន់​សម្រាប់​ស្នាដៃ​ភាពយន្ត​ល្អ​ផ្តាច់​គេ​ ​(​Best​ ​Film​ ​Award​)​,​ ​២​៖​ ​ពានរង្វាន់​បុគ្គល​ដែល​មាន​ជំនាញ​ឯកទេស​ឆ្នើម​,​ ​(​សម្រាប់​បុគ្គល​ជនជាតិ​ខ្មែរ​)​,​ ​ពានរង្វាន់​តួ​សម្តែង​កិ​ត្តិ​យមាន៤​ ​(​បុរស២​-​ស្ត្រី២​)​,​ ​ពានរង្វាន់​គណៈមេប្រយោគ​ ​សម្រាប់​ភាពយន្ត​ដែល​ល្អ​ ​និង​ពានរង្វាន់​ ​ទស្សនិកជន​គាំទ្រ​ច្រើន​៕




Advertisement