តារា​សម្ដែង​ ​ស្រេង​ ​ឈាង​ឡេង​ ​បង្ហាញ​ភាពយន្ដ​ជីវិត​ចំណង​«​ ​មើលងាយ​ ​»​

​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុ​ក​ ​គេ​មើលឃើញ​ថា​ ​ភាពយន្ត​ខ្លី​រឿង​អប់រំ​ជីវិត​មាន​ចំណងជើង​ ​«​ ​មើលងាយ​ ​»​ ​ត្រូវ​បាន​សម្ដែង​ដោយ​លោក​ ​ស្រេង​ ​ឈាង​ឡេង​ ​ជា​តួឯក​ ​ ​ដែល​រឿង​នេះ​មានសាច់​រឿង​ឆ្លុះបញ្ចាំង​ពីអ​តី​ត​កាលដែល​តារា​រូប​នេះ​ធ្លាប់​ឆ្លងកាត់​។​ ​

​ក្នុង​ភាពយន្ត​នេះ​ ​ខណៈ​ដែល​ការសម្ដែង​ជា​តួឯក​លើកដំបូង​របស់​លោក​ ​ក្រៅពី​ត្រូវ​សាច់រឿង​អប់រំ​ជីវិត​ហើយ​នោះ​ ​ក៏​ត្រូវ​គេ​មើលឃើញ​ពី​ទេពកោសល្យ​មិនចាញ់​អ្នកមាន​បទពិសោធន៍​ច្រើន​ឆ្នាំ​នោះ​ទេ​។​ ​នេះ​ជា​ស្នាដៃ​ថ្មី​ដែល​អ្នកជំនួញ​ដីធ្លី​វ័យក្មេង​ ​និង​ជា​និស្សិតពេទ្យ​រូប​នេះ​ ​រំលេច​ឡើង​ ​នៅក្នុង​វិស័យ​សម្ដែង​។​ ​លោក​ ​ស្រេង​ ​ឈាង​ឡេង​ ​បញ្ជាក់​ថា​ ​ប្រភព​ដែល​នាំ​អោយ​មាន​ភាពយន្ត​រឿង​«​មើលងាយ​»​ ​ហើយ​លោក​បាន​សម្ដែង​តួឯក​ ​គឺ​ដោយសារ​ក្រុម​ផលិតករ​មក​សិក្សា​ជីវិត​ជោគជ័យ​របស់​លោក​ ​ហើយដោយ​ចាប់អារម្មណ៍​ពី​ការ​តស៊ូ​ ​ផលិតករ​ក៏​ស្នើសុំ​ចងក្រង​ជា​សាច់រឿង​ ​ដោយ​ជ្រើស​ឱ្យ​លោក​សម្ដែង​ជា​តួឯក​ដោយ​ផ្ទាល់​។​ ​

​ក្នុង​សាច់រឿង​នេះ​ ​លោក​ថា​ខ្លួន​សម្ដែង​ចូល​តួ​ ​ដោយសារតែ​នោះ​ជា​អតីតកាល​របស់​ខ្លួន​ ​ជាពិសេស​នៅពេល​រំលឹក​ដល់​ការ​មាក់ងាយ​របស់​មនុស្ស​មួយចំនួន​។​ ​ភាពយន្ត​នេះ​ ​ជា​រឿង​ពិត​របស់​ខ្លួន​ ​ប៉ុន្តែ​សាច់រឿង​ក៏​ឆ្លុះបញ្ចាំង​ពីសង្គម​ទាំងមូល​ដែល​ធ្លាប់​រង​ការ​មាក់ងាយ​ផង​ដែរ​ ​ទើប​លោក​យល់ថា​សាច់រឿង​ដែល​ខ្លួន​សម្ដែង​ ​ជា​ការ​ផ្ដល់​កម្លាំងចិត្ត​ដល់​អ្នក​មិនទាន់​ជោគជ័យ​។​ ​ភាពយន្ត​ខ្លី​នេះ​ ​នឹង​ដាក់​បង្ហោះ​ឆាប់​ៗ​។​

Advertisement