គ្រាន់តែ​ ​Trailer​ ​ភាពយន្ដ​ដំបូង​របស់​តារា​សម្ដែង​ជើងចាស់​ ​យស​ ​បូ​វណ្ណៈ​ ​ធ្វើ​ឱ្យ​មហាជន​ស្រក់​ទឹកភ្នែក​ដោយ​មិនដឹង​ខ្លួន​

​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុ​ក​របស់​ផលិតកម្ម​មហាហង្ស​ ​បានឱ្យ​ដឹង​ថា​ ​នៅសល់​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​ ​ភាពយន្ត​ដំបូង​របស់​តារា​សម្ដែង​ជើងចាស់​ ​យស​ ​បូ​វណ្ណៈ​ ​នឹង​ដាក់​បញ្ចាំង​ជា​ផ្លូវការ​នៅ​តាម​រោងកុន​ហើយ​ ​ខណៈ​ដែល​ភាពយន្ត​មួយ​នេះ​ ​គ្រាន់តែ​ឃើញ​ឈុត​ខ្លី​ ​Trailer​ ​ក៏​ក្ដុកក្ដួល​ចិត្ត​ ​ព្រោះ​ស្ដែង​ចេញពី​កា​រតស៑ូ​របស់​ឳពុក​ដើម្បី​កូន​។​ ​នេះ​ជា​ភាពយន្ត​ជីវិត​ ​ដែល​ផលិតកម្ម​មហាហង្ស​បោះទុន​ខ្ពស់​ក្នុង​ការផលិត​ ​ដោយ​នេះ​ក៏​ភាពយន្ត​ដែល​លោក​ ​យស​ ​បូ​វណ្ណៈ​ ​សម្ដែង​លើកដំបូង​ក្រោយ​បាត់មុខ​ ​ទៅ​រស់នៅ​អាមេរិក​។​ ​

​លោក​ ​យស​ ​បូ​វណ្ណៈ​ ​បាន​ថ្លែង​ពី​សហរដ្ឋអាមេរិក​ថា​ ​លោក​ពិតជា​សប្បាយចិត្ត​យ៉ាង​ខ្លាំង​ ​ដែល​លោក​បាន​បង្ហាញ​ស្នាដៃ​ជាថ្មី​ក្នុង​ស្រុក​ ​បន្ទាប់ពី​លោក​ខកខាន​បង្ហាញខ្លួន​ក្នុង​ស្រុក​អស់​ច្រើន​ឆ្នាំ​។​ ​លោក​ក៏​មាន​អារម្មណ៍​ក្ដុកក្ដួល​ជាមួយនឹង​ភាពយន្ត​ជីវិត​មួយ​នេះ​ផង​ដែរ​ ​ដោយសារតែ​សាច់រឿង​ទាំងមូល​ ​ពោរពេញ​ដោយ​ឈុត​ទឹកភ្នែក​។​ ​

​សូមជម្រាប​ថា​ ​ភាពយន្ត​មួយ​នេះ​គម្រោង​ដាក់​បញ្ចាំង​នៅ​ថ្ងៃទី១០​ ​ខែតុលា​ ​ដោយ​ផលិតកម្ម​មហាហង្ស​រំពឹង​យ៉ាង​ខ្លាំង​ថា​ភាពយន្ត​ជីវិត​របស់​ខ្លួន​ ​នឹង​ទទួល​បាន​ជោគជ័យ​។​ ​លោក​ ​អុិន​ ​សុ​ភិន​ ​ចាងហ្វាង​ផលិតកម្ម​បាន​អះអាង​ ​ថា​ដើម្បី​បំពេញ​តម្រូវការ​របស់​អ្នកទស្សនា​ឱ្យកាន់តែ​យល់ដឹង​ពី​ភាព​ក​ត្ត​ញូ​ចំពោះ​អ្នកមានគុណ​ ​ផលិតកម្ម​មហាហង្ស​បានសម្រេច​និពន្ធ​ ​និង​ផលិតភាព​យន្ត​រឿង​”​លោកឳពុក​”​ ​ដោយ​បាន​ទាំង​ប្រមូលផ្ដុំ​តារា​ប្រុស​ជើង​ចាស់​ៗ​ល្បី​ៗ៣រូប​ ​រួមមាន​លោក​ ​ហម​ ​ឈ​រ៉ា​ ​និង​ ​លោក​ ​យស​ ​បូ​វណ្ណៈ​ ​ឱ្យមក​រំលេច​ស្នាដៃ​រួមគ្នា​។​ ​លោក​ថា​ភាពយន្ត​នេះ​ ​បាន​បង្កប់​នូវ​ការអប់រំ​លើសលប់​ ​ហើយក៏​នឹង​ក្លាយជា​សារ​ពញា​ក់​អារម្មណ៍​ធំ​មួយ​ដល់​កូន​ៗ​គ្រប់រូប​ ​ដែល​មើល​រំលង​ពី​ការ​លះបង់​របស់​ឳពុក​។​ ​

​ដើម្បី​ជ្រាប​កាន់តែ​ច្បាស់​សូម​ទស្សនា​ឈុត​ខ្លី​ ​ក្នុង​រឿង​”​លោកឳពុក​”​៖​ ​


Advertisement