ក្រោយ​ទៅ​ទស្សនាការ​សម្ដែង​របស់​ ​លី​ ​តៅ​ហួរ​ ​នៅ​សិង្ហបុរី​ ​តារាចម្រៀង​ ​បញ្ញា​ ​សិទ្ធិ​ ​ប្រកាស​រៀបចំ​ក្រុម​ផលិតកម្ម​វិធី​ពង្រឹង​អាជីព​សិល្បៈ​

​តារាចម្រៀង​ ​បញ្ញា​ ​សិទ្ធ​ ​បាន​ទទួលសំបុត្រ​វី​ឱ្យ​ភី​ទស្សនាការ​ប្រគំតន្ត្រី​របស់​លោក​ ​លី​ ​តៅ​ហួរ​ ​នៅ​ប្រទេស​សឹង្ហ​បុរី​ដោយ​ជួប​មហាជន​ច្រើន​កុះករ​រហូត​ជិត៣ម៉ឺន​នាក់​។​ ​សំបុត្រ​វី​អាយ​ភី​នេះ​ ​ត្រូវ​បាន​គេ​ដឹង​ថា​ ​ទាល់តែ​អ្នក​ធូរធារ​ទើប​ហ៊ាន​ទិញ​សំបុត្រ​នោះ​ដែល​មានតម្លៃ​ជិត៦០០ដុល្លារ​ហើយ​សំបុត្រ​ធម្មតា​ជាង២០០ដុល្លារ​។​ ​ក្រោយ​ទស្សនាការ​សម្ដែង​របស់​កំពូល​តារា​ចិន​ហុងកុង​រួចមក​ហើយ​នោះ​ ​ស្រាប់តែ​ខណៈ​វិលត្រឡប់​មកដល់​កម្ពុជា​វិញ​ ​តារា​ប្រុស​រូប​នេះ​ ​បាន​ប្រាប់​អ្នកសារព័ត៌មាន​ ​ឡា​រ៉ែ​ន​ថា​ ​លោក​ត្រៀម​បង្កើត​ក្រុម​ផលិតកម្ម​វិ​ធី​កម្សាន្ដ​សម្បូរ​បែប​ ​ដើម្បី​ពង្រឹង​អាជីព​សិល្បៈ​វិញ​ ​ដោយ​មិន​ដេកដួល​រង់ចាំ​ការ​ហៅ​សម្ដែង​ដូចមុន​ទៀតហើយ​។​

​លោក​ ​បញ្ញា​ ​សិទ្ធិ​ ​ថ្លែង​ថា​ ​លោក​លែង​ដេក​រង់ចាំ​ឱ្យ​ក្រុម​ផលិតករ​ហៅ​សម្ដែង​ ​ឬ​ដាក់​ការងារ​ឱ្យ​តែមួយមុខ​ដូចមុន​ទៀតហើយ​ ​ដោយ​លោក​នឹង​រៀបចំ​ក្រុម​ផលិត​ខ្លួនឯង​ ​បន្ទាប់ពី​លោក​ក៏​ទើបតែ​បាន​ដំណើរការ​ដាក់​បង្ហោះ​កម្មវិធី​ទេសចរណ៍​ ​និង​មុខម្ហូប​ ​និង​កម្មវិធី​រឿង​កំ​ប្លែង​ៗ​ ​ដែល​លោក​ធ្វើជា​អ្នក​ដឹក​ ​និង​ជា​អ្នកនិពន្ធ​ខ្លួនឯង​លើ​ផេ​ក​ ​កាលពី​ពេល​ថ្មី​ៗ​ ​បាន​ប៉ុន្មាន​ឃ្លី​ប​ ​ហើយ​មានការ​គាំទ្រ​។​ ​លោក​និយាយ​ថា​ ​ខ្លួន​នឹង​រៀប​ក្រុម​ផលិត​ ​ដើម្បីឱ្យ​បង្កើត​កម្មវិធី​ឱ្យ​កាន់តែ​មាន​ស្ដ​ង់​ដា​ ​ដោយ​សា​រស្ពុនស័រ​ ​គឺ​មាន​ក្នុង​ដៃ​រួចហើយ​។​ ​លោក​ថា​ ​ខ្លួន​នឹង​ផលិត​ជា​ឃ្លី​បកំ​ប្លែង​ៗ​ ​ជា​រឿង​ខ្លី​ៗ​ ​ជា​កម្មវិធី​ដែល​មាន​តា​រា​ល្បី​ៗ​ចូលរួម​ ​និង​ជា​បទចម្រៀង​ជាដើម​ ​ដើម្បី​ឱ្យ​មាន​ស្នាដៃ​លេចឡើង​។​ ​លោក​ថា​នេះ​ជា​វិធី​តែមួយគត់​ ​ដែល​ជួយ​កុំឱ្យ​ផលិតករ​ ​និង​ម្ចាស់​ផលិតផល​បំភ្លេច​លោក​ ​ខណៈ​ដែល​លោក​យល់ថា​ ​ការបាត់បង់​ទីផ្សារ​អស់​មួយ​រយៈកាល​មុន​ ​គឺ​ធ្វើ​ឱ្យ​លោក​រាងចាល​។​ ​

​លោក​ ​បញ្ញា​ ​សិទ្ធិ​ ​បញ្ជាក់​ថា​ ​ខ្លួន​ទើបតែ​មាន​ទីផ្សារ​សិល្បៈ​ជាថ្មី​ ​បន្ទាប់ពី​ចូលរួម​ប្រកួត​ឈុត​បុរាណ​របស់​គ្រួសារ​តារា​កម្ពុជា​ ​ហើយ​ជាប់លេខ2ប៉ុណ្ណោះ​ ​ទើប​ការ​ក្រោកឈរ​ម្ដងនេះ​ ​នឹង​រៀប​ជើង​ព្រួល​មិន​ឱ្យ​ផលិតករ​ ​និង​មហាជន​បំភ្លេច​លោក​ម្ដងទៀត​ ​ដោយ​លោក​នឹង​ប្រឹង​រំលេច​ស្នាដៃ​ ​ទាំង​រឿង​ ​ទាំង​ពិធីករ​ ​និង​ ​បទចម្រៀង​ ​បើ​ទោះជា​ការងារ​នេះ​ ​មិនមែន​ជា​រឿង​ងាយស្រួល​។​ ​លោក​និយាយ​ថា​ ​«​មួយ​រយៈ​មុន​ ​ដោយសារ​យើង​ចាំតែ​ខាង​កម្មវិធី​ផលិត​ស្នាដៃ​ឱ្យ​ ​ដល់ពេល​គេ​លែង​មាន​ ​គឺ​គេ​ភ្លេច​យើង​តែម្ដង​ ​អុីចឹង​ហើយ​លើក​នេះ​ ​គឺ​អត់​រង់ចាំ​ដង្ហើម​ខាងក្រៅ​តែ​ម្យ៉ាង​ទេ​ ​គឺ​ត្រូវ​ប្រឹង​ខ្លួនឯង​ថែម​»​។​ ​លោក​ថា​ ​ផលិតផល​ផ​លិ​ត​ឃ្លី​ប​ ​និង​ផលិតកម្ម​វិធី​ ​ដែល​មាន​លោក​ជាពិធី​ករ​ ​បាន​ជួយ​អោយ​បណ្ដា​ក្រុ​មហ៑ុន​ចាប់អារម្មណ៍​លោក​ឡើងវិញ​ ​ដោយ​ទទួល​បាន​ឱកាស​ធ្វើពិធី​ករ​ ​សម្ដែង​ ​ឡើង​កំប្លែង​ជា​ក្រុម​ ​និង​ច្រៀង​ក្នុង​កម្ម​វិ​ធី​ធំៗ​ ​ស្ទើរ​គ្មាន​ពេលសម្រាក​ ​ដែល​លោក​ចាត់ទុកថា​ ​ក្រោយ​បញ្ចប់រឿង​អាក្រក់​ ​ហើយ​បាន​គ្រង​ឈុត​បុរាណ​លេខ2បាន​គាស់​ឱ្យ​លោកមា​នទី​ផ្សារ​ខ្លាំង​ជាថ្មី​៕​

Advertisement