មិន​អស់សង្ឃឹម​ ​តារាចម្រៀង​ ​ស៊ឹម​ ​ស៊ី​ណាត​ ​នៅតែ​មាន​ទីផ្សារ​សិល្បៈ​នៅ​ប្រទេស​អូស្ត្រាលី​

​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុ​ក​របស់​តារាចម្រៀង​ ​លោក​ ​ស៊ឹម​ ​ស៊ី​ណាត​ ​ត្រូវ​បាន​គេ​ដឹង​ថា​ ​លោក​ទើបតែ​ត្រូវ​បាន​ស្ពុនស័រ​ទាក់ទង​ឱ្យ​ចេញ​សម្ដែង​ជាមួយ​តារាចម្រៀង​ស្រី​ល្បីឈ្មោះ២ដួង​ ​គឺ​ស្រី​ស្អាត​ ​រតនៈ​ ​ពិសី​ ​ដែល​ជាតា​រា​ចម្រៀង​ថោន​ ​និង​ ​កញ្ញា​សន​ ​ផល្លី​កា​ ​តារាចម្រៀង​ហង្ស​មាស​ ​ដែល​ទើប​ទៅដល់​អូស្ត្រាលី​កាលពីមុន​ភ្ជុំ​ក្នុង​កុងត្រា៣ខែ​នោះ​ផង​។

​លោក​ ​ស៊ឹម​ ​ស៊ី​ណាត​ ​កន្លងមក​ធ្លាប់​បាន​បង្ហាញ​ពី​ភាព​ស្ទាក់ស្ទើរ​ក្នុង​ការ​ចាកចេញ​ទៅ​រស់នៅ​ប្រទេស​អូស្ត្រាលី​យ៉ាង​ខ្លាំង​ ​ដោយសារតែ​លោក​យល់ថា​ ​នឹង​ធ្វើ​ឱ្យ​លោក​បាត់មុខ​ពី​សិល្បៈ​ ​ដែល​កំពុង​មានការ​គាំទ្រ​។​ ​យ៉ាងណាមិញ​ ​ក្រោយពេល​រឹងមាំ​នៅ​លើទឹក​ដី​ថ្មី​ ​លោក​បែរជា​មានមុខ​ខ្លាំង​ក្នុង​ការ​ទទួលការ​ងារ​សិល្បៈ​ ​ចង់​ខ្លាំង​ជាង​នៅក្នុង​ស្រុក​ ​ដូច​ត្រូវឆ្នោត​គួរ​ឱ្យ​កត់សម្គាល់​ទៅវិញ​។​

​អ្នក​តាមដាន​គណនី​ហ្វេ​សប៊ុ​ក​របស់​លោក​ ​ស៊ឹម​ ​ស៊ី​ណាត​ ​សុ​ទ្ជ​តែ​មើលឃើញ​ថា​ ​តារាចម្រៀង​រូប​នេះ​ហាក់បីដូចជា​កាក់កប​នឹង​ការងារ​ចេញ​សម្ដែង​ ​ខុស​ស្រលះ​ពី​ពេល​លោក​ទៅ​រស់នៅ​ប្រទេស​អូ​ស្រ្តា​លី​ភ្លាម​ៗ​។​ ​លោក​ត្រូវ​គេ​ឃើញ​សកម្ម​ក្នុង​ការ​ច្រៀងរាំ​តាំងពី​អំឡុង​មុន​ភ្ជុំ​ ​ខណៈ​ដែល​អំឡុង​បុណ្យ​ភ្ជុំ​និង​ក្រោយ​ភ្ជុំ​ ​លោក​កាន់តែ​សកម្ម​នឹង​ការ​ចេញ​សម្ដែង​។​ ​ធៀប​នឹង​ទីផ្សារ​សិល្បៈ​នៅ​កម្ពុជា​ ​តារាចម្រៀង​ក្រ​ម៉ិ​ចក្រ​ម៉ើ​មរូ​បនេះ​ ​ក្ដោបក្ដាប់​បាន​សំណាង​ចេញ​ច្រៀង​តាម​បណ្ដា​រដ្ឋ​ ​និង​ក្រុង​ ​នៅក្នុង​ប្រទេស​អូស្ត្រាលី​ ​ឡើង​កា​លីប​ជាង​នៅ​កម្ពុជា​នោះ​ផង​។​ ​កាលពី​នៅក្នុង​ស្រុក​ ​លោក​មានមុខ​ខ្លាំង​តែ​ការងារ​ច្រៀង​អក​កេស​ ​ដោយ​យូរ​ៗ​ម្ដង​ទើប​មានឱកាស​ឡើង​ឆាក​ទូរទស្សន៍​ប៉ុណ្ណោះ​ ​ប៉ុន្តែ​នៅ​លើទឹក​ដី​អូស្ត្រាលី​នា​ពេល​ចុងក្រោយ​ ​លោក​ ​ស៊ឹម​ ​ស៊ី​ណាត​ ​ត្រូវ​បាន​គេ​ចាប់អារម្មណ៍​ច្រើន​ថា​បាន​បង្ហាញ​វត្តមាន​ច្រៀងរាំ​ជាមួយ​តារាចម្រៀង​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​ៗ​ពី​កម្ពុជា​ ​ច្រៀង​ក្នុង​ការ​ប្រគំ​ត​ន្ត្រី​ធំៗ​របស់​សិល្បករ​ខ្មែរ​នៅ​អូស្ត្រាលី​ ​និង​ ​លេចមុខ​ក្នុង​សកម្មភាព​ច្រៀងរាំ​ដែល​មានការ​លក់​សំបុត្រ​ ​ហើយ​មាន​អ្នក​ចូល​ទស្សនា​ច្រើន​ៗ​កា​លីប​ជាង​ក្នុង​ស្រុក​។​ ​លោក​ក៏​មានឱកាស​បង្ហាញ​វប្បធម៌​ខ្មែរ​ ​ដោយ​ឈុត​ប្រពៃណី​ ​គួរ​ឱ្យ​សរសើរ​ផង​ដែរ​រាល់ពេល​ច្រៀង​រាំ​ម្ដង​ៗ​ផង​ដែរ​។​ ​

​លោក​ ​ស៊ឹម​ ​ស៊ី​ណាត​ ​ទទួលស្គាល់​ថា​ ​ក្នុង​មួយ​រយៈ​ចុងក្រោយ​ការងារ​សិល្បៈ​របស់​លោក​ ​ពិតជា​មាន​ម្ចាស់​ស្ពុនស័រ​ច្រើនឡើង​ទាក់ទង​ឱ្យ​ចេញ​សម្ដែង​តាម​បណ្ដា​រដ្ឋ​ផ្សេង​ៗ​នៅ​លើទឹក​ដី​អូស្ត្រាលី​ពិតមែន​ ​ចាប់តាំង​ពី​ម្ចាស់​ស្ពុនស័រ​ដឹង​ថា​លោក​គឺជា​តារាចម្រៀង​ ​ហើយ​កំពុង​រស់នៅ​អូស្ត្រាលី​ស្រាប់​។​ ​យ៉ាងណាមិញ​លោក​ថា​ ​មិនបាន​បោះបង់​ការងារ​ខាងក្រៅ​នោះ​ទេ​ ​ដោយ​នៅ​តែ​ទ​ហ្វឹកហាត់​ការងារ​ផ្នែក​ចុងភៅ​ ​និង​ការ​ងារ​ផ្សេង​ៗ​ ​បន្ថែម​ពីលើ​សិល្បៈ​ដដែល​ ​បើ​ទោះជា​ការងារ​សិល្បៈ​កាន់តែ​មមាញឹក​។​ ​

Advertisement