តូ​តា​ ​សម្រក​រាង​ជិត​ចូល​រោងការ​ ​ក្រោយ​រស់នៅ​ជាមួយគ្នា​ជាច្រើន​ឆ្នាំ​ដូចជា​ប្តី​ប្រពន្ធ​ ​

​ទំនាក់ទំនង​ស្នេហា​របស់​តារា​សម្តែង​រូប​ស្រស់​ ​តូ​តា​ ​សម្រេចចិត្ត​ថា នឹងឱ្យ​គូស្នេហ៍​ ​លោក​ ​ប៉ុល​ ​វិ​បូ​ ​ដេឹកដៃចូល​រោងការ​ក្នុង​ពេល​ឆាប់​ៗ​នេះ​ ​។​ ​អ្វី​ដែល​ចាប់អារម្មណ៍​ដើម្បី​ឱ្យ​ក្លាយជា​កូនក្រមុំ​ដ៏​ ​ស្រស់​ស្អាត​ជាតា​រា​សម្តែង​រូប​នេះ​បាន​ព្យាយាម​ថែរក្សា​សម្រស់​ជាពិសេស​សម្រក​រាង​ឡើង​តូច​ស្រឡូន​តែម្តង​ ​។​ ​តារា​សម្តែង​រូប​ស្រស់​ ​តូ​តា​ ​បាន​ប្រើ​ពេលវេលា​យូរ​គួរសម​ ​ក្នុង​ការ​ស្វែងយល់​ចិត្តថ្លើម​គ្នា​ជាមួយ​លោក​ ​ប៉ុល​ ​វិ​បូ​ ​ជាគូ​ស្នេហ៍​ដែល​ចំណង​ស្នេហ៍​របស់​អ្នក​ទាំងពីរ​កាន់តែ​ស៊ីជម្រៅ​ ​មិន​ខុសពី​ប្តី​ប្រពន្ធ​ឡើយ​។​

​ជា​រឿយ​ៗ​ពួកគេ​ ​តែង​បណ្តើរ​គ្នា​ទៅ​លំ​ហែរ​នៅ​ក្នុ​ប្រទេស​និង​ក្រៅប្រទេស​យ៉ាង​មាន​ក្តីសុខ​។​ ​កន្លងមក​ ​តូ​តា​ ​ហាក់​មិនសូវ​ខ្វល់ខ្វាយ​ពី​រឿង​រៀបការ​នោះ​ទេ​ ​តែ​ក្រោយ​រស់នៅ​ជាមួយគ្នា​ជាច្រើន​ឆ្នាំ​ដូចជា​ប្តី​ប្រពន្ធ​ ​និង​បាន​បើក​ជំនួញ​រួមគ្នា​យ៉ាង​អ៊ឹកធឹក​នោះ​ ​ស្រាប់តែ​ធ្លាយ​ដំណឹង​មក​ថា​ ​តូ​តា​ ​និង​គូស្នេហ៍​ ​ឈ្មោះ​ ​លោក​ ​ប៉ុល​ ​វិ​បូ​ ​នឹង​ចូល​រោង​ការ​ឆាប់​ៗ​ ​ខណៈ​ដែល​ខាង​តួ​ស្រី​បាន​ព្យាយាម​សម្រក​គីឡូ​ឲ្យ​រាង​ស្អាត​ ​ចំនួន​ ​៦គីឡូ​ ​ដើម្បី​ ​ក្លាយជា​ព្រះនាង​ក្នុង​កម្មវិធី​ចំណង​អាពាហ៍​ពិពាហ៍​ ​។​

​តូ​តា​ ​បាន​ព្យាយាម​ ​សម្រក​គីឡូ​របស់​នាង​ដែល​ឡើង​ដល់​ ​៦២គីឡូ​ ​មក​នៅ​ត្រឹមតែ​ ​៥៦គីឡូ​តែប៉ុណ្ណោះ​ ​។​ ​ធ្វើ​ឱ្យ​មិត្តភក្តិ​ក្នុង​សិល្បៈ​លាន់មាត់​ថា​ស្រស់​ស្អាត​ ​។​ ​ការ​សម្រក​គីឡូ​នេះ​ដែរ​ ​គឺ​ក្នុង​ន័យ​ត្រៀម​ចូល​រោង​ជ័យ​ ​ប៉ុន្តែ​ប្រភព​មិនទាន់​បាន​បញ្ជាក់​ពី​ពេលវេលា​នៅឡើយ​។​ ​ក្រោយ​រួមរស់​ជាមួយគ្នា​មិន​ខុសពី​ប្តី​ប្រពន្ធ​ទូទៅ​ ​និង​មិន​ខុសពី​ចំណងស្នេហា​ ​របស់​អ្នក​សិល្បៈ​មួយចំនួន​ ​តូ​តា​ ​ហាក់​មិនសូវ​ខ្វាយខ្វល់​រឿង​ ​រៀបការ​ ​រៀប​ស្អី​នោះ​ទេ​ ​ប៉ុន្តែ​ទើប​តែ​ថ្មី​ៗ​នេះ​ ​ក៏​ស្រាប់តែ​ត្រៀម​ចូល​រោងការ​ ​ទៅតាម​ប្រពៃណី​ ​ស្រប​ពេល​ដែល​ជំនួញ​កំពុង​រីក​ដូច​ផ្សិត​នោះ​ ​។​ ​

​ទន្ទឹម​ជាមួយ​ស្នេហា​ជោគជ័យ​ ​តូ​តា​ ​ក៏បាន​ជោគជ័យ​ទៅលើ​មុខ​ជំនួញ​ជាច្រើន​ ​ដូចជា​ ​ហាង​ផឹកស៊ី​ ​ផែ​សមុទ្រ​ ​និង​ ​ថ្មី​ៗ​នេះ​ ​បាន​បើក​រី​សត​មួយ​កន្លែង​ ​នៅ​ខេត្តកំពត​ឈ្មោះថា​ ​ផែ​សមុទ្រ​រី​សត​ ​។​ ​បញ្ជាក់​ថា​ ​កន្លងមក​ ​តូ​តា​ ​ធ្លាប់​ព្រលយ​ថា​ ​ប្រសិន​នាង​រៀបការ​មែន​នាង​នឹង​រៀបចំ​ពិធី​ឱ្យ​អធិកអធម​និង​ពិសេស​បំផុត​ ​ជាពិសេស​ការ​ជ្រើសរើស​សម្អាងការ​គឺ​នាង​ជ្រើស​រើស​ផ្សេង​ៗ​គ្នា​ដែល​មាន​ដូចជា​ ​ពេល​សូត្រ​មន្ត​ ​ពេលព្រឹក​ ​និង​ ​ពេលល្ងាច​ទទួលភ្ញៀវ​ជាដើម​ ​៕​

Advertisement