ពិតជា​កក្រើក​ទៀតហើយ​!​!​ ​កំពូល​តា​រា​ល្បី​ៗ​ត្រៀម​ទៅ​អង្រួន​ឆាក​តន្ត្រី​ ​Live​ ​Band​ ​នៅ​កូរ៉េ​

​​ថ្ងៃទី១៣​ ​ខែកញ្ញា ​ខាងមុខនេះ​ ​ការ​ប្រគំតន្ត្រី​ ​Live​ ​Band​ ​ដ៏​អស្ចារ្យ​ដោយ​សិល្បៈ​ក​រល្បីៗ​មាន​ទាំង​លោក​ព្រាប​សុវត្ថិ​ផង​ធ្វើឡើងនៅ​បរទេស​កូរ៉េ​ខាងត្បូង​ ​ដើម្បី​ផ្តល់​ភាព​សប្បាយរីករាយ​ដល់​កម្មករ​កម្ពុជា​ដែល​ធ្វើការ​នៅ​ទីនោះ​ ​។​ ​អ្វី​ដែល​កាន់តែ​ពិសេស​ ​គឺ​ការ​ប្រគំតន្ត្រី​លើក​នេះ​ ​Live​ ​Band​ ​ដោយក្រុម​ចចក​សមុទ្រ​ ​ដែល​ជា​ក្រុម​ល្បីល្បាញ​នៅ​កម្ពុជា​ ​។​

​លោក​ឧកញ៉ា​ ​ឡេង​ ​ណា​វ៉ា​ត្រា​ ​បាន​ប្រកាស​ជា​សាធារណៈ​ថា​ ​ដើម្បីឲ្យ​ការ​ប្រគំតន្ត្រី​នៅក្នុង​ប្រទេស​កូរ៉េ​ទទួល​បានការ​ចាប់អារម្មណ៍​ជាង​មុន​ ​លោក​សម្រេច​អញ្ជើញ​ក្រុម​ចចក​សមុទ្រ​យក​ទៅ​កាន់​ឩ​បក​រណ៍​តន្ត្រី​ដោយ​ផ្ទាល់​ ​ដោយ​មិន​តម្រូវឲ្យ​សិល្បករ​បកស្រាយ​ចម្រៀង​ដោយ​ការ​ចាក់​សាច់ភ្លេង​ទៀត​ទេ​។​ ​លោក​ថា​ការ​ប្រគំតន្ត្រី​ ​Live​ ​Band​ ​និង​ចាក់ភ្លេង​ ​មាន​ភាព​រស់រវើក​មិន​ដូចគ្នា​ទេ​ ​ដោយ​ការ​ប្រគំតន្ត្រី​មាន​ភ្លេង​ ​នឹង​ជួយ​ឲ្យ​ការសម្ដែង​របស់​ក្រុម​សិល្បករ​ ​និង​ពិធីករ​ ​មាន​ភាព​រលូន​ ​និង​ទាក់ទាញ​ជាង​។​ ​ការ​ប្រគំតន្ត្រី​ដែល​ក្រុមហ៊ុន​របស់​លោក​ ​នឹងLive​ ​Band​ ​នេះ​ ​នឹង​រៀបចំឡើង​នៅ​ក្រុង​អាន់​សាន់​ ​នៅ​ថ្ងៃទី១៣​ ​ខែ៩​ ​ដោយ​ការ​ប្រគំតន្ត្រី​លើក​នេះ​ ​គឺ​លោក​នឹង​ធ្វើឲ្យ​កក្រើក​តែម្ដង​។​ ​តា​រា​ល្បី​ៗ​ដែល​លោក​យក​ទៅ​នៅក្នុង​ឆ្នាំនេះ​រួមមាន​ ​លោក​ ​ព្រាប​ ​សុវត្ថិ​ ​កូនប្រុស​ទាំង៣របស់​លោក​ព្រាប​ ​សុវត្ថិ​ ​លោក​ ​ប៉ែន​ ​ចំ​រ៉ុង​ ​លោក​ ​ខេម​ ​កញ្ញា​ ​អ៊ី​វ៉ា​ ​និង​ ​គូ​ម៉ា​ ​និង​តា​រា​ល្បី​ៗ​ជាច្រើន​ផ្សេងទៀត​។​ ​

​សូមជម្រាប​ដែរ​ថា​ ​សម្ដែង​តែមួយ​ពេល​ប៉ុណ្ណោះ​ ​ដោយ​លោក​ ​ឡេង​ ​ណា​វ៉ា​ត្រា​ ​ប្រកាស​ថា​ ​បងប្អូន​ពលករ​ខ្មែរ​នៅក្នុង​ប្រទេស​កូរ៉េ​ ​នឹង​កាន់តែ​សប្បាយរីករាយ​ ​ជាមួយនឹង​ការ​ប្រគំតន្ត្រី​ ​Live​ ​Band​ ​ដោយ​ផ្ទាល់​ ​ហើយ​លេង​ដោយក្រុម​ចចក​សមុទ្រ​ដ៍​ល្បីល្បាញ​ទៀត​៕​


Advertisement