មក​ស្គាល់​អតីត​ ​Frshie​ ​Boy​ ​ហ៊ី​ ​ប៊ុ​ន្ថា​ ​ចេញទៅ​ប្រកួត​ឈុត​ដំណាង​ជាតិ​កម្ពុជា​ក្នុង​កម្មវិធី​ ​Mister​ ​Tourism​ ​

​អតីត​ ​Frshie​ ​Boy​ ​លោក​ ​ហ៊ី​ ​ប៊ុ​ន្ថា​ ​ត្រូវ​បាន​អ្នក​រៀបចំ​កម្មវិធី​ប្រកួត​ ​Mister​ ​Tourism​ ​ជា​បេក្ខភាព​តំណាង​ប្រទេស​កម្ពុជា​ ​ចេញទៅ​ប្រកួត​ឈុត​តំណាង​ជាតិ​នៅ​លើ​ឆាក​អន្ដរ​ជាតិ​។​

​ការចេញដំណើរ​ពី​ប្រទេស​កម្ពុជា​ដើម្បី​ចេញទៅ​ប្រកួត​នៅក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ ​ក្នុង​ព្រឹត្តិ​ការណ៍​ ​Mister​ ​Tourism​ ​and​ ​Culture​ ​Universe​ ​2019​ ​លោក​ ​ហ៊ី​ ​ប៊ុ​ន្ថា​ ​បាន​បង្ហាញ​ពី​ការ​រំពឹង​ទុក​យ៉ាង​ខ្លាំង​ ​ថា​ខ្លួន​នឹង​ឈ្នះ​ពាន​មួយ​ត្រលប់​មកវិញ​ ​ជាពិសេស​គឺ​ពាន​អ្នក​គ្រង​ឈុត​តំណាង​ជាតិ​លេចធ្លោ​។​ ​យ៉ាងណាមិញ​លោក​ក៏បាន​ត្រៀម​ចិត្ត​ផង​ដែរ​ ​ប្រសិនបើ​ការប្រកួត​របស់​លោក​ ​មិន​ទទួល​ពាន​ណាមួយ​ត្រលប់​មកវិញ​។​ ​

​Mister​ ​Tourism​ ​លំដាប់​ពិភពលោក​ ​ត្រូវ​បាន​ធ្វើឡើង​នៅ​ថ្ងៃទី​ ​២២ខែសីហា​ ​នេះ​ ​ដោយ​លោក​បាន​យក​ឈុត​រាជបុត្រ​នាគរាជ​ដែល​ច្នៃ​យ៉ាង​ផ្ចិតផ្ចង់​ពី​អ្នក​ច្នៃ​ម៉ូដ​ខ្មែរ​អស់​ទឹកប្រាក់​ប្រមាណ​ ​៦ពាន់​ដុល្លារ​ ​យក​ទៅ​ប្រកួត​។​ ​លោក​ ​ហ៊ី​ ​ប៊ុ​ន្ថា​ ​បាន​បង្ហាញ​ពី​អារម្មណ៍​សប្បាយរីករាយ​នៅពេល​លោក​មានសំណាង​បាន​គ្រង​ឈុត​នេះ​ ​ដោយ​លោក​បញ្ជាក់​ថា​មាន​សង្ឃឹម​មិន​ក្រោម៨០ភាគរយ​ ​សម្រាប់​ការ​ទទួល​ពាន​នោះ​ផង​។​ ​ការប្រកួត​នេះ​ ​មាន​ទាំង​បេក្ខជន​ ​និង​បេក្ខនារី​ ​មក​ពី​ប្រទេស​ផ្សេង​ៗ​រហូតដល់​ជាង៣០​ ​នៅ​ជុំវិញ​ពិភពលោក​ចូលរួម​ប្រកួតប្រជែង​។​ ​

​ហេតុផល​ដែល​លោក​ជឿជាក់​ ​គឺ​ដោយសារ​ឈុត​នាគរាជ​ដែល​បាន​ច្នៃ​ឡើង​ ​ជា​ឈុត​ដែល​រចនាបថ​បែប​ខ្មែរ​ ​ហើយ​មាន​ម៉ូដ​ម៉ាយ​ស្រស់​ស្អាត​ ​ដែល​ស័ក្​ត​សមនឹង​ដងខ្លួន​របស់​លោក​ផង​។​ ​លោក​រំពឹង​បែបនេះ​ ​គឺ​បន្ទាប់ពី​បេក្ខជន​ដែល​ធ្លាប់​ចេញទៅ​ប្រកួត​កាលពី​ឆ្នាំ​មុន​ៗ​ ​ក៏​ធ្លាប់​ឈ្នះ​ពាន​ឈុត​តំណាង​ជាតិ​ស្អាត​ធ្វើអោយ​ពិភពលោក​កាន់តែ​ស្គាល់​ពី​កម្ពុជា​។​ ​លោក​ថា​ឈុត​តំណាង​ជាតិ​ឆ្នាំនេះ​ ​ស្រស់​ស្អាត​ជាង​មុន​ ​រចនាបថ​ល្អ​ជាង​មុន​ ​ទើប​លោក​ហ៊ាន​រំពឹង​។​ ​អតីត​ ​Frshie​ ​រូប​នេះ​បន្ត​ថា​ ​ក្រៅតែ​ពី​បង្ហាញ​ឈុត​សំលៀកបំពាក់​នាគរាជ​ច្នៃ​ដោយ​កូនខ្មែរ​ ​ក៏​ត្រៀម​បង្ហាញ​សិល្បៈ​ក្បាច់គុន​ល្បុក្កតោ​របស់​ខ្មែរ​ទៅ​បង្ហាញ​ព្រឹត្តិ​ការណ៍​នេះ​ផង​ដែរ​ ​បន្ទាប់ពី​បាន​ចំណាយពេល១ខែ​កន្លះ​ហ្វឹកហាត់​។​ ​លោក​ស្នើ​ឱ្យ​ទស្សនិកជន​ជួយ​ចូលរួម​បោះឆ្នោត​ឱ្យ​ខ្លួន​ក្នុង​ព្រឹត្តិ​ការណ៍​នេះ​ផង​ដែរ​ ​ដើម្បី​ឱ្យ​លោក​មាន​សង្ឃឹម​ដណ្ដើម​ពាន​ប្រជាប្រិយ​ភាព​មួយទៀត​។​

Advertisement