ប្រឡូក​សិល្បៈ​រាប់​ឆ្នាំ​ ​អ្នកនាង​ ​ឆិល​ ​ពេជ្រ​ពណ្ណរាយ​ ​ទើប​ប្រកាស​ភាព​ជោគជ័យ​ក្រោយ​លើក​ពាន​នៅ​ប្រទេស​ថៃ​ ​

​មហាជន​ជាច្រើន​បាន​ស្គាល់​ខ្លះ​ៗ​ហើយ​ថា​ ​អ្នកនាង​ ​ឆិល​ ​ពេជ្រ​ពណ្ណរាយ​ ​គឺជា​អតីតប្រធាន​ក្រុម​រាំ​អម​ឆាក​ប្រគំតន្ត្រី​តាម​ស្ថានីយ៍​ទូរទស្សន៍​ស្ទើ​តែ​គ្រប់​ប៉ុ​ស្ដិ៍​តែម្ដង​ ​និង​មានឈ្មោះ​ល្បី​ម្នាក់​ក្នុង​ពិភព​សិល្បៈ​។​ ​ដោយសារ​ឆ្លងកាត់​ប្រវត្តិ​តស៊ូ​ប្រឹងប្រែង​ក្នុង​ឆាកជីវិត​ដ៏​កម្សត់​ ​ថ្មី​ៗ​នេះ​អ្នក​សិល្បៈ​មួយ​នេះ​ ​បានសម្រេច​ភាព​ជោគជ័យ​យ៉ាង​ធំធេង​ ​ដោយ​បាន​ប្រកាស​ជា​ ​អគ្គ​នាយិកា​ក្រុមហ៊ុន​ល្អ​ពិត​ ​ពេជ្រចរណៃ​ ​ប្រចាំ​ផលិតផល​ ​P​ ​Nice​ ​Brand​ ​ជា​គ្រឿងសម្អាង​ព្យាបាល​ស្បែក​មុខ​ផលិត​ពី​ប្រទេស​ថៃ​។​ ​

​ដោយសារតែ​មាន​មហិ​ច្ឆិ​តា​ចង់​ក្លាយជា​ស្ត្រី​រឹងមាំ​ខាងមុខ​ជំនួញ​ធ្វើ​ឱ្យ​ ​ស្រីពេជ្រ​ ​ព្យាយាម​តស៊ូ​រហូត​បើ​ទោះជា​ផល​លំបាក​ទាំងនោះ​ពិបាក​ទទួល​យក​ម្តង​ៗ​ក៏ដោយ​។​ ​អ្នក​រាំ​ដែល​ទ្រាំ​ពាក្យ​គេ​ដិះ​ដៀល​រូប​នេះ​បច្ចុប្បន្ន​បាន​ប្រៃ​ប្រួល​ជីវភាព​ច្រើន​ហើយ​អាជីវកម្ម​លើ​មុខរបរ​ជំនួញ​គ្រឿងសំអាង​ក៏​ឃើញថា​មានការ​ពង្រីក​ខ្លួន​ច្រើន​ដោយដៃ​គូ​ចែកចាយ​រីក​ឡើង​រហូត​។​ ​អ្នក​រាំ​រូប​នេះ​ដើរ​ដល់​គោលដៅ​មួយ​ជំ​ហ៊ាន​ទៀត​ក្រោយ​លើ​ពាន​លំដាប់​កំពូល​នៅ​ប្រទេស​ថៃ​ ​ក៏បាន​ធ្វើ​ឱ្យ​ភាគី​ថៃ​ឱ្យ​តម្លៃ​អ្នកនាង​យ៉ាង​ខ្លាំង​ ​ហើយ​ពិតជា​មាន​មោទនភាព​បំផុត​សម្រាប់​កម្ពុជា​ ​ដែល​មាន​ស្ដ្រី​ជោគជ័យ​ដូចជា​អ្នកនាង​។​

​ការ​វិលត្រឡប់​មក​កម្ពុជា​នា​ថ្ងៃម្សិលមិញ​នេះ​ ​អ្នកនាង​ ​ពេជ្រ​ពណ្ណរាយ​ ​បាន​ប្រាប់​ឡា​រ៉ែ​ន​ថា​ ​អ្នកនាង​ចង់ឱ្យ​បងប្អូន​ស្រី​កម្ពុជា​ទាំងអស់​ ​រឺង​មាំ​ ​និង​ក្រោកឈរ​ឡើង​ពី​ការ​ទន្ទឹង​ចាំ​ព្រេងសំណាង​ ​និង​វេស​នា​។​ ​អ្នកនាង​ថា​ ​អ្នកនាង​អរគុណ​ចំពោះ​ភាព​ក្រ​ ​ភាព​លំបាក​ ​ភាព​វេទនា​ ​និង​ជាពិសេស​គឺ​ ​ស្បែក​មុខ​ដែល​ខូច​រលេះរលួយ​ ​ដែល​បាន​ធ្វើ​ឱ្យ​អ្នកនាង​ប្រឹងប្រែង​ស្វែងរក​ដំណោះស្រាយ​ ​និង​បាន​ក្លាយជា​អគ្គ​នាយិកា​ក្រុមហ៊ុន​។​ ​បើ​អ្នក​គ្មាន​អតីតកាល​ជូរចត់​បែបនេះ​ទេ​ ​ម្លេះ​អ្នកនាង​ក៏​គ្មាន​ថ្ងៃនេះ​ដែរ​។​ ​ដូចនេះ​ស្ត្រី​ទាំងឡាយ​ត្រូវតែ​ព្យាយាម​តស៊ូ​យកឈ្នះ​ភាព​លំបាក​ឱ្យ​បាន​ពិសេស​លើ​មុខ​ជំនួញ​។​ ​ហើយ​ផលិតផល​អ្នកនាង​ ​P​ ​Nice​ ​គឺ​តំណាង​ឱ្យ​ភាព​ជោគជ័យ​របស់​ស្ត្រី​ដែល​បាក់ទឹកចិត្ត​ចំពោះ​ស្បែក​មុខ​ ​។​ ​អ្នកនាង​បន្ដ​ថា​ ​ក្រុមហ៊ុន​អ្នកនាង​ ​ទទួលស្វាគមន៍​នារី​បាក់ទឹកចិត្ត​ដោយ​ស្បែក​មុខខូច​រលួយ​ទាំងអស់​ ​មក​ចូលរួម​ ​និង​ធ្វើការ​ព្យាបាល​តាមរយៈ​ ​P​ ​Nice​ ​ដែល​ទទួលស្គាល់​ដោយ​ក្រសួង​សុខ​ភិបាល​កម្ពុជា​ ​និង​ថៃ​៕​

Advertisement