នាយ​ ​តាក់ស៊ី​ ​ត្រូវ​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ភ្លាម​ៗ​ ​បន្ទាប់ពី​ចប់​ពិធី​លាចាក​សិក្ខាបទ​

​នៅ​ព្រឹក​ថ្ងៃទី​ ​០៥​ ​ខែសីហា​ ​ឆ្នាំ​ ​២០១៩​ ​ឡា​រ៉ែ​ន​ទទួល​ដំណឹង​បាន​ថា​ ​លោកបង​ ​តាក់ស៊ី​ ​បាន​លាចាក​សិក្ខាបទ​ ​(​សឹក​)​ ​ជា​ផ្លូវការ​ហើយ​ ​ដោយសារតែ​ពី​មួយថ្ងៃ​ទៅ​មួយ​ ​អាការ​ជំងឺ​របស់​លោក​មិនជា​បាន​ធូរស្បើយ​សោះ​ ​រហូតដល់​លោក​មិន​អាច​បន្ដ​បម្រើ​ព្រះពុទ្ធ​សាសនា​បាន​តទៅទៀត​។​ ​យ៉ាងណាមិញ​ ​គេ​ក៏​មើលឃើញ​ថា​ ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុ​ក​មាន​មហាជន​ជាច្រើន​សម្តែង​ក្ដី​អាណិត​ ​និង​ព្រួយបារម្ភ​ជា​ខ្លាំង​។​

​បើ​តាម​ការ​បញ្ជាក់​ពី​គណនី​ហ្វេ​សប៊ុ​ក​មួយ​ ​បានឱ្យ​ដឹង​ទៀត​ថា​ ​លោកបង​ ​តាក់ស៊ី​ ​ត្រូវ​បា​នប​ញ្ជូល​ទៅ​មន្ទីរពេទ្យ​ភ្លាម​ ​ក្រោយពេល​លាចាក​សិក្ខាបទ​។​ ​គណនី​ឈ្មោះ​ ​“​ព្រះ​មហា​ ​ហ៊ី​ ​ភា​រម្យ​”​ ​បាន​ធ្វើ​ធ្វើការ​ ​Live​ ​វីដេអូ​របស់​ ​លោកបង​ ​តាក់ស៊ី​ ​កំពុង​ត្រូវ​បាន​គេ​បញ្ចូន​ទៅ​មន្ទីរ​ពេទ្យ​ភ្លាម​ៗ​ ​ដោយសារ​ជាតិ​ស្ករ​លើស​ខ្លាំងពេក​។

​ប្រភព​ដ​ដែរ​ ​ក៏បាន​ភ្ជាប់​សារ​ខ្លី​មួយ​ផង​ដែរ​ ​ជា​ព័ត៌មាន​សម្រាប់​មហាជន​ទូទៅ​ ​ដោយ​បញ្ជាក់​ថា​ ​“​សូម​ជូន​នូវ​ព័ត៌​ពេលនេះ​កំពុង​ជូន​បង​ ​តាក់​ ​ស៊ី​ ​ទៅ​ព្យាបាល​នូវ​មន្ទីរពេទ្យ​លោកសង្ឃ​”​។​ ​ក្រោយពី​ឃើញ​បែបនេះ​ ​ធ្វើ​ឱ្យ​មហាជន​ជាច្រើន​ ​សម្តែង​អារម្មណ៍​អាណិត​ខ្លោចចិត្ត​ ​និង​ជូនពរ​ឱ្យ​លោកបង​ ​តាក់ស៊ី​ ​ឆាប់​ជា​ផង​ដែរ​៕​


Advertisement