លោកសង្ឃ​តាក់ស៊ី​ ​លាចាក​សិក្ខាបទ​ ​(​សឹក​)​ ​នៅ​ព្រឹក​ថ្ងៃនេះ​

​មួយ​រយៈ​មុន​មហាជន​គ្រប់​ស្រទាប់វណ្ណៈ​ ​សម្តែង​នូវ​ការចាប់អារម្មណ៍​ជា​ខ្លាំង​ ​នឹង​ដំណឹង​ចង់ទៅ​បួស​ ​ជា​ព្រះសង្ឃ​ពីសំណាក់​ ​តារា​កំប្លែង​ ​នាយ​ ​តាក់​ ​ស៊ី​។​ ​

តែ​យ៉ាងណា​ ​នៅតែ​មាន​ទស្សនិកជន​មួយចំនួន​ធំ​ ​ហាក់​មិន​ជឿ​នោះ​ឡើយ​ថា​ ​នាយ​ ​តាក់​ ​ស៊ី​ ​សម្រេចចិត្ត​ចាកចោល​ប្រពន្ធ​កូន​ ​ទៅ​បួស​មែន​នោះ​ ​ព្រោះតែ​កន្លងមក​នាយ​ក៏​ធ្លាប់​និយាយ​បែបនេះ​ ​ម្តង​ជា​ពីរ​ដង​រួចហើយ​ដែរ​។​ ​ខណៈ​គ្រប់គ្នា​កំពុង​រង​ចាំ​មើល​ ​ទីបំផុត​នាយ​ ​មិនបាន​កុហក​ ​ឬថា​ឱ្យ​តែ​រួចពីមាត់​នោះ​ឡើយ​ ​គឺ​នាយ​បាន​ទៅ​បួស​ប្រាកដ​មែន​ ​ដោយ​ក្នុង​ពិធី​បំបួស​ ​មានការ​ចូលរួម​ពីសំណាក់​ ​លោកតា​ ​វ៉ិចទ័រ​ ​និង​ក្រុម​កំប្លែង​ ​ព្រមទាំង​ក្រុម​គ្រួសារ​ផង​ដែរ​។​ ​

​បួស​មិនទាន់​បាន​ប៉ុន្មាន​ខែ​ផង​ ​ស្រាប់តែ​លោកសង្ឃ​តាក់ស៊ី​ ​បែរជា​លាចាក​សិក្ខាបទ​ ​(​សឹក​)​ ​នៅ​ថ្ងៃនេះ​វិញ​ហើយ​ ​គឺ​ថ្ងៃទី០៥​ ​ខែសីហា​ ​ឆ្នាំ២០១៩​ ​ដោយសារ​ស្ថានភាព​សុខភាព​កាន់តែ​ដុនដាប​ខ្លាំង​ឡើង​។​ ​ការ​លាចាក​សិក្ខាបទ​របស់​ព្រះ​តេជគុណ​តាក់ស៊ី​ ​គឺ​នៅចំពោះមុខ​ព្រះមេ​គុណ​ខេត្ត​កំពង់ស្ពឺ​ ​និង​ព្រះសង្ឃ​ ​ព្រមទាំង​ពុទ្ធបរិស័ទ​ជាច្រើន​នាក់​ទៀតផង​។​ ​ក្នុង​ពីធី​នេះ​ ​ដែរ​ ​គេ​ឃើញ​ព្រះ​តេជគុណ​តាក់ស៊ី​ ​បាន​ស្រក់​ទឹកភ្នែក​ជោគ​ផែន​ថ្ពាល់​ ​ស្តាយ​មិន​គួរណា​បួស​បាន​រយៈពេល​ខ្លី​បែ​នេះ​។​ ​មូលហេតុ​ដែល​មិន​អាច​នៅ​បន្ត​សាងផ្នួស​បាន​ដោយ​សម្រេចចិត្ត​សឹក​វិញ​ ​គឺ​ដោយសារតែ​ស្ថានភាព​សុខភាព​មួយ​មុខ​គត់​ ​ពោល​គឺ​អាការ​ជំងឺ​ទឹកនោមផ្អែម​ធ្វើទុក្ខ​ ​មិន​អាច​ប្រតិបត្តិ​ធម៌​វិន័យ​ ​បម្រើ​ព្រះពុទ្ធ​សាសនា​តទៅទៀត​បាន​៕​





Advertisement