ភរិយា​ ​សុខ​ ​ជំនោរ​ ​សម្រាល​បានកូន​ស្រី​ហើយ​គួរ​ឱ្យ​ស្រឡាញ់​ណាស់​

​ប្រិយមិត្ត​ជាច្រើន​ពិតជា​ស្គាល់​ច្បាស់​ជាក់ជា​មិនខាន​ ​អ្នកនិពន្ធ​ ​និង​ជា​អ្នកដឹកនាំ​សម្ដែង​ដ៏​ល្បី​ម្នាក់​ឈ្មោះ​ ​សុខ​ ​ជំនោរ​។​ ​ដោយឡែក​នៅ​ព្រឹក​ថ្ងៃទី​ ​០៤​ ​ខែសីហា​ ​ឆ្នាំ​ ​២០១៩នេះ​ ​លោក​ទើប​ទទួល​បាន​ដំណឹងល្អ​មួយ​ ​ដោយ​ភរិយា​របស់​លោក​ ​បាន​សម្រាលកូន​ស្រី​ដ៏​គួរឲ្យ​ស្រឡាញ់​ម្នាក់​។​ ​

​ក្នុង​នោះ​ ​លោក​ក៏បាន​ភ្ជាប់​សារ​បញ្ជាក់​ផង​ដែរ​ថា “​សុខលាភ​ពិមាន​ ​ម៉ោង៥​:​៣០ព្រឹក​ ​៤កើត​ ​ខែ​ស្រាពណ៍​ ​ឆ្នាំកុរ​ ​ព.ស​.​២៥៦៣​ ​ត្រូវ​នឹង​ថ្ងៃអាទិត្យ​ ​ទី០៤​ ​ខែសីហា​ ​ឆ្នាំ២០១៩​ ​(​កូន​ទម្ងន់១.៩គីឡូ​)​ ​”​។​ ​លោក​ក៏បាន​បន្ថែម​ទៀត​ថា​ ​“​សូម​គោរព​ថ្លែងអំណរគុណ​ចំពោះ​ញាតិមិត្ត​ ​ក្រុមការងារ​ ​មិត្តភក្តិ​ ​សាច់ញាតិ​ ​និង​មិត្តភក្តិ​រាប់អាន​ក្នុង​បណ្តាញ​សង្គម​ដែល​បាន​ចូលរួម​អបអរសាទរ​ ​និង​ជូនពរ​ដល់​ភរិយា​ខ្ញុំ​។​ ​ពួក​យើងខ្ញុំ​ទទួល​បានកូន​ស្រី​ ​ព្រមព្រៀង​ដាក់​នាម​ថា​ ​សុខ​ ​លាភ​ពិមាន​។​ ​ខណៈនេះ​ ​ទាំង​ម្តាយ​ទាំង​កូន​មាន​សុខភាព​ល្អជា​ប្រក្រតី​។​ ​សូម​អរគុណ​ ​និង​សូម​មាន​សុខភាព​ល្អ​ ​សុភ​មង្គល​គ្រប់​ៗ​គ្រួសារ​។​ ​យ៉ាង​ខ្លី​គឺ​ល្អ​ណាស់​កូនស្រី​ ​ដែល​មុខកាត់​រក​ម៉ាក់​ ​មិន​កាត់​រក​ប៉ា​សូម្បីតែ​សម្បុរ​”​។

​គួរ​រំឭក​ថាម​ង្គល​ការ​របស់​កវី​ ​សុខ​ ​ជំនោរ​ ​ជាមួយ​កូន​ប្រមុំ​ដ៏​ស្រស់​សោភា​ ​ឈ្មោះ​ ​ស្រី​ ​សុ​រង្សី​ ​បាន​ធ្វើឡើង​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​ ​អគារ​ ​F​ ​ថ្ងៃទី២៦​ ​ខែវិច្ឆិកា​ ​ឆ្នាំ២០១៧​ ​បាន​ប្រព្រឹត្តិ​ទៅ​យ៉ាង​អធិកអធម​ ​ដែល​ធ្វើ​ឱ្យ​កូន​ក​ម្លោះ​កូនក្រមុំ​ត្រេកអរ​ញញឹម​បិត​មាត់​មិន​ជិត​ឡើយ​។​ ​យ៉ាងណាមិញ​ ​ថ្មី​ៗ​នេះ​ផង​ដែរ​ ​លោក​ ​សុខ​ ​ជំនោរ​ ​ក៏​មានដំណឹង​ល្អ​មួយទៀត​ ​ដោយ​បាន​ផ្លាស់​ប្តូរ​មុខមាត់​ថ្មី​ ​ឡើងងារ​ជាឯក​ឧត្តម​ ​ដែល​មានមុខ​តំណែង​ជាទី​ប្រឹក្សា​ក្រ​សួង​ព័ត៌​មា​ផង​ដែរ​៕

Advertisement