ពិធីករ​ ​សន​ ​សុវណ្ណារ៉ា​ ​និង​ក្រុម​អ្នក​ច្នៃ​ម៉ូត​សម្លៀកបំពាក់​បុរាណ​បន្ដ​នាំគ្នា​ចុះ​ស្រាវជ្រាវ​នៅ​តាម​ចម្លាក់អង្គរ​ ​

​លោក​ ​សន​ ​សុវណ្ណារ៉ា​ ​ត្រូវ​បាន​គេ​ស្គាល់​ថា​ ​ជាពិធី​ករ​ដ៏​មាន​ទេពកោសល្យ​ ​និង​ជា​អ្នកចាត់ចែង​កម្មវិធី​កម្សាន្ត​នានា​ ​ដូចជា​ ​ការ​ប្រគុំ​តន្ត្រី​ឯកជន​ ​ពិធីជប់លៀង​តាម​មង្គលការ​ ​តាម​ក្រុមហ៊ុន​ដែល​មាន​សមាជិក​ប្រុសស្រី​រង់ចាំ​ធ្វើ​បដិសណ្ឋាកិច្ច​ជូន​អ្នកមុខអ្នកការ​មិន​ឲ្យ​ទាស់ចិត្ត​ឡើយ​។​ ​ដោយមាន​ទំនុកចិត្ត​លោក​រមែង​ត្រូវ​បាន​គេ​ផ្តល់​ការងារ​ឲ្យ​ក្នុង​កម្មវិធី​លំ​ដាប់​ៗ​ធ្វើឲ្យ​គេ​ស្គាល់​លោក​ពិតជា​ភ្ញាក់ផ្អើល​។​

​ដោយឡែក​កាលពី​ពេល​ថ្មី​ៗ​ ​គេ​បានឃើញ​វត្តមាន​ពិធីករ​សម្បូរ​វោហា​សព្ទ​រូប​នេះ​ ​និង​មិត្ត​សិល្បៈ​ប៉ុន្មាន​អ្នក​ទៀត​ ​លេចមុខ​នៅ​ទឹកដី​អង្គរ​ខេត្តសៀមរាប​ ​ក្នុង​បរិ​វេន​ប្រាសាទព្រះខ័ន​ ​ប្រាសាទភិមានអាកាស​ ​និង​លាន​ជល​ដំរី​។​ ​តាម​បណ្តាញ​ទំនាក់​ទំនង​ហេ្វ​សប៊ុ​ក​ថ្មី​ៗ​នេះ​ ​ពិធីករ​ ​និង​ជានា​យក​ក្រុមហ៊ុន​ ​RA​ ​Group​ ​រូប​នេះ​រៀបរាប់​យ៉ាង​ដូច្នេះ​ថា​ ​“​ខ្ញុំ​ ​និង​សិល្បករ៣នាក់​ទៀត​មក​សៀមរាប​ ​ទឹកដី​អង្គរ​អច្ឆរិយ​នេះ​ ​គឺ​ដើម្បី​ធ្វើការ​ស្រាវជ្រាវ​ ​និង​ស្វែងយល់​ពី​គ្រឿង​រណ្តាប់​របស់​ស្តេច​ ​និង​អង្គ​ទ្រង់​មុន​ៗ​ដែល​បន្សល់ទុក​តាម​ប្រាង្គ​ប្រាសាទ​នានា​ ​ដែល​ភាគច្រើន​កប់​នៅ​តាម​ប្រាង្គ​ប្រា​សាទ​ផ្សេង​ៗ​ ​ហើយ​ពុំ​ដែល​មាន​គេ​ចាប់អារម្មណ៍​។​ ​បន្ទាប់ពី​ស្រាវជ្រាវ​រួច​ ​ពួក​ខ្ញុំ​នឹង​យក​គ្រឿង​រណ្តាប់​ដែល​កប់​តាម​ចម្លាក់​បុរាណ​ទាំងនេះ​ ​ទៅ​ផលិត​ឡើងវិញ​ ​ឲ្យ​កូនខ្មែរ​ជំនាន់​ក្រោយ​ ​និង​សាធារណជន​ទូទៅ​ ​ដឹង​ថា​ខ្មែរយើង​នៅ​មាន​ក្បាច់រចនា​ ​និង​ចម្លាក់​ជាច្រើន​ទៀត​ជាប់​ប្រាសាទ​ ​ដែល​តម្រូវឲ្យ​កូនខ្មែរ​ជំនាន់​ក្រោយ​ដូច​ពួក​យើង​ទៅ​សិក្សា​ស្រាវជ្រាវ​ផ្ទាល់​ដល់​ប្រាង្គ​ប្រាសាទ​”​ ​នេះ​ហើយ​ជាហេតុ​ផល​ចម្បង​ដែល​ពូក​ខ្ញុំ​មក​ទីនេះ​។​

​ក្នុង​នោះ​វត្តមាន​សិល្បករ​ដែល​បាន​ចុះទៅ​ធ្វើការ​ស្រាវជ្រាវ​ផ្ទាល់​ដល់​ទឹកដី​អង្គរ​រួមមាន​៖​ ​លោក​ ​សន​ ​សុវណ្ណារ៉ា​ ​លោក​ ​ខេង​ ​វ៉ាន់​ថា​ត់​ ​លោក​ ​ឌួង​ ​តារា​ផា​ឌីន​ ​និង​លោក​ ​អ៊ី​ ​សុខ​ជា​ ​អ្នក​ច្នៃ​ម៉ូត​សម្លៀកបំពាក់​បុរាណ​។​ ​ចង់​ដឹង​ថា​ ​ពិធីករ​ ​សុវណ្ណារ៉ា​ ​និង​សិល្បករ​ដ៏​ទៃ​ទៀត​បាន​ធ្វើសកម្មភាព​អ្វីខ្លះ​ទៅ​នោះ​ ​សូម​ទស្សនា​រូបភាព​ទាំងអស់គ្នា​៖​

Advertisement