រំជើបរំជួល​!​!​ ​Fast​ ​&​ ​Furious​:​ ​Hobbs​ ​and​ ​Shaw​ ​បញ្ចាំង​ថ្ងៃ​ដំបូង​នៅលើអេក្រង់ IMAX

​នៅ​ថ្ងៃពុធ​ទី​ ​៣១​ ​ខែកក្កដា​ឆ្នាំ​ ​២០១៩​ ​នេះ​ ​កំពូល​ភាពយន្ដ​ល្បីល្បាញ​ធ្លាប់​កើប​ប្រាក់​រាប់​លាន​ដុល្លារ​បាន​វិលត្រឡប់​មកវិញ​ ​មាន​ចំណងជើង​ថា​ ​Fast​ ​&​ ​Furious​ ​:​ ​Hobbs​ ​&​ ​Shaw​ ​ពី​ផលិតកម្ម​ Universal Studio ​​ ​ត្រូវ​បាន​បញ្ចាំង​ថ្ងៃ​ដំបូង​នៅលើអេ​ក្រង់​ ​IMAX​ ​ក្នុង​រោងភាពយន្ត​ ​Major​ ​Cineplex​ ​by​ ​Smart​ ​Cambodia​ ​AEON​ ​Mall​ ​សែនសុខ​ ​បាន​ធ្វើ​ឱ្យ​អ្នកគាំទ្រ​ពុះ​កញ្ច្រោល​សឹងតែ​ទប់​កៅអី​មិន​ជាប់​។​

​Fast​ ​&​ ​Furious​ :​ ​Hobbs​ ​&​ ​Shaw​ ​(​ត្រូវ​បាន​គេ​ស្គាល់​ជាទូទៅ​ថា​ ​Hobbs​ ​&​ ​Shaw​)​ ​គឺជា​ខ្សែភាពយន្ត​បែប​សកម្ម​អាមេរិក​ឆ្នាំ​ ​២០១៩​ ​ដឹកនាំ​ដោយ​កំពូល​អ្នកជំនាញ​ផលិត​កុន​ ​David​ ​Leitch​ ​និង​និពន្ធ​សាច់រឿង​ដោយ​ ​Chris​ ​Morgan​ ​និង​ ​Drew​ ​Pearce​ ​ផ្អែកលើ​រឿង​របស់​ ​Morgan​ ​។​ ​សាច់រឿង​ទាំងមូល​បាន​លាតត្រដាង​អំពី​សិល្បៈ​នៃ​ការ​បើក​រថយន្ដ​ល្បឿន​លឿន​ ​និង​ជម្លោះ​រវាង​ ​Luke​ ​Hobbs​ ​និង​ ​Deckard​ ​Shaw​ ​ដែល​អ្នក​ទាំងពីរ​ជា​តួឯក​ប្រុស​នៅក្នុង​រឿង​ ​។​ ​យ៉ាងណាមិញ​ ​តួអង្គ​ ​Dwayne​ ​Johnson​ ​ត្រូវ​បាន​សម្ដែង​ជា​ ​Hobbs​ ​និង​ ​Jason​ ​Statham​ ​សម្ដែង​ជា​ ​Shaw​។​

​សូមជម្រាប​ផង​ដែរ​ថា​ ​ប្រសិនបើ​អ្នកគាំទ្រ​ទាំងអស់​បាន​ទៅ​ទស្សនា​ខែ្ស​ភាយ​យន្ដ​នេះ​ ​សូមកុំ​រំ​លង​ក្រេ​ឌីដ​ស៊ីន​ចំនួន​ ​៣​ ​នៃ​ចុងបញ្ចប់​សាច់រឿង​ ​នោះ​អ្នក​នឹង​ដឹង​ថា​ និង​មាន​អ្វី​ហួសចិត្ត​នឹកស្មាន​មិនដល់​។​ ​ភាពយន្ដ​នេះ​ ​មាន​ដាក់​បញ្ចាំង​ពី​ថ្ងៃនេះ​តទៅ​នៅ​រោង​ភាពយន្ដ​ ​Major​ ​Cineplex​ ​by​ ​Smart​ ​៕​

Advertisement