សូ​ ​ដា​នី​តា​ ​ពោល​សរសើរ​អ្នកនាង​ ​ចាន់​ ​កែវ​និមល​ ​និង​ប្រាប់​ពី​បទពិសោធន៍​ជា​អតីត​ពិធី​ការិនី​ ​

​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុ​ក​គេ​បានឃើញ​ថា​ ​មានការ​រិះគន់​ពិធី​ការិនី​ ​កែវ​ ​ច័ន្ទ​និមល​ ​តាមរយៈ​កម្មវិធី​ ​“​ឋានសួគ៌​ឬ​ឋាននរក​”​ ​ក្នុង​នោះ​សូ​ ​ដា​នី​តា​ ​អតីត​ពិធី​ការិនី​ដែរ​នោះ​ ​បាន​បាន​ចែករំលែក​បទពិសោធន៍​ ​និង​បាន​ស្នើសុំ​មហាជន​កុំ​ស្តី​បន្ទោស​លើ​និមល​។​

​កញ្ញា​ ​សូ​ ​ដា​នី​តា​ ​បាន​បង្ហោះ​សារ​ថា​ ​“​ប៉ុន្មាន​ថ្ងៃនេះ​ ​បើក​ ​Facebook​ ​ឃើញ​តែ​រឿង​ផ្លូវគោក​ ​ហើយ​លឺ​គេ​និយាយ​តែ​រឿង​ផ្លូវគោក​ ​ដែល​ទាក់ទង​ទៅ​សំនួរ​ចម្លើយ​ក្នុង​កម្មវិធី​ ​នាងខ្ញុំ​សុំ​និយាយ​ក្នុងនាម​មនុស្ស​កណ្តាល​ ​ហើយ​នាងខ្ញុំ​កន្លងមក​ក៏​ធ្លាប់​ជា​ពិ​ធិការិ​នី​ក្នុង​កម្ម​វិ​ធី​ផ្សេង​ៗ​ ​នឹង​តាម​ស្ថានីយ​ទូរទស្សន៍​ចំនួន៧ស្ថានីយ​កន្លងមក​ហើយ​។​ ​សំរាប់​ ​មុល​ ​គឺ​គាត់​និយាយ​ថា​ខុស​រឺ​ត្រូវ​ ​គឺ​តាម​ការរៀបចំ​របស់​កម្មវិធី​រួចជាស្រេច​ ​បើ​មុល​ដឹង​ខុស​ ​ក៏​មុ​លមិន​អាច​ប្រកែក​ ​ព្រោះ​រាល់​កម្មវិធី​សំនួរ​ចម្លើយ​ ​នឹង​ក្រដាស​សំនួរ​&​សម្លើ​យ​ ​កម្មវិធី​គេ​យក​ឲ្យ​យើង​ជាពិធី​ករ​ពិធី​ការិនី​ចាំ​ផ្ទៀង​ចម្លើយ​បេក្ខជន​នៅ​ហ្នឹង​រួចជាស្រេច​ ​ចឹង​សូម​មេត្តា​បងប្អូន​កុំ​ជេរស្តី​បន្ទោស​គាត់​អី​ ​…​”​។​

​មិនថា​យ៉ាងណា​ ​នេះ​មិនមែន​ជា​លើកទីមួយ​នោះ​ទេ​ ​ដែល​ពិធី​ការីនី​ពោរពេញ​ទៅ​ដោយ​វិជ្ជាជីវៈ​ ​អ្នកនាង​ ​ចាន់​ ​កែវ​និមល​ ​ទទួល​បានការ​កោតសរសើរ​មិន​ដាច់​ពី​មាត់​ ​ពីសំណាក់​មហាជន​ ​ក៏ដូចជា​មិត្ត​រួម​សិល្បៈ​ ​និង​ម្ចាស់​រៀបចំ​កម្ម​វិ​ធី​ផ្សេង​ៗ​ ​ដោយសារតែ​អ្នកនាង​មិនមែន​ត្រឹមតែ​ជា​ពិ​ធិការី​នី​ ​ដែល​មាន​សំនួនវោហារ​យ៉ាង​ប៉ិនប្រសប់​តែប៉ុណ្ណោះ​នោះ​ទេ​ ​ប៉ុន្តែ​អ្នកនាង​ថែមទាំង​មាន​អត្តចរិត​ថ្លៃថ្នូរ​ ​ប្រកប​ទៅ​ដោយ​ក្រមសីលធម៌​ ​ក្នុងនាម​ជាពិធី​ការីនី​គួរឲ្យ​គោរព​ ​និង​ថែមទាំង​មាន​ទំនួល​ខុសត្រូវ​ខ្ពស់​ក្នុង​ការងារ​ថែមទៀត​ផង​។​

​គួរ​បញ្ជាក់​ដែរ​ថា​ ​ទាំងនេះ​ហើយ​មិន​ចម្លែក​នោះ​ទេ​ ​ដែលតា​រា​ស្រី​ជើងចាស់​វស្សា​ប្រឡូក​សិល្បៈ​ជិត​ ​២០ឆ្នាំ​ ​ដូចជា​ ​សូ​ ​ដា​នី​តា​ ​លាន់មាត់​សរសើរ​យ៉ាង​អស់ពី​ចិត្ត​ចំពោះ​ពិធី​ការីនី​ស្រី​រូប​នេះ​ ​រហូតដល់​ថ្នាក់​ហៅ​អ្នកនាង​ ​ចាន់​ ​កែវ​និមល​ ​ថា​ ​ជាពិធី​ការីនី​លំដាប់​កំពូល​ថែមទៀត​ផង​៕​ ​

Advertisement