សួស​ ​វីហ្សា​ ​ដឹកដៃ​ ​ថម​មី​ ​សម្ញែង​ភាព​ផ្អែមល្ហែម​លើទឹក​ដី​បរទេស​ ​

តារាចម្រៀង​ ​សួស​ ​វីហ្សា​ ​បាន​ដឹកដៃ​ ​ថម​មី​ ​ទៅ​សាង​ភាព​ផ្អែមល្ហែម​នៅ​ក្រៅប្រទេស​យ៉ាង​មាន​ក្ដី​សុខ​បំផុត​ក្រោយ​ពួកគេ​ទាំងពីរ​ថត​ ​Pre​-​Wedding​ ​ត្រៀម​ចូល​រោងការ​កាលពី​ពេល​ថ្មី​ៗ​នេះ​។​

​ដំណើរ​កម្សាន្ត​ទៅ​សាំងហ្គាពួរ​ម្ដងនេះ​ ​សួស​ ​វីហ្សា​ ​និង​ ​ថម​មី​ ​ចង់​បង្កើត​អនុស្សាវរីយ៍​ជាច្រើន​ជាមួយគ្នា​មុន​ពេល​អ្នក​ទាំងពីរ​ចូល​រោងការ​បញ្ចប់​ភាព​នៅ​លីវ​នា​ចុងឆ្នាំ២០១៩​ ​ខាងមុខនេះ​។​ ​មុន​សម្រេចចិត្ត​ជ្រើសរើស​យកគ្នា​ជាគូ​ជីវិត​ពូក​គេ​ទាំងពីរ​បាន​ស្រឡាញ់​មើលចិត្ត​ថ្លើម​គ្នា​អស់​រយៈពេល២ឆ្នាំ​ ​មក​ហើយ​។​ ​ដោយ​ ​សួស​ ​វីហ្សា​ ​ទទួល​បាន​ថ្លៃ​បណ្ណាការ​ពី​លោក​ ​ថម​មី​ ​ជាង៤ម៉ឺន​ដុល្លារ​អាមេរិក​។​

​សូមជម្រាប​បន្ថែម​ថា​ ​ទោះជាយ៉ាងណា​ ​កាលបរិច្ឆេទ​ច្បាស់លាស់​នៃ​មង្គលការ​របស់​តារា​ហង្ស​មាស​ ​រូប​នេះ​ ​កំណត់​យក​ថ្ងៃណា​នោះ​ ​មិន​ត្រូវ​បាន​តារា​ហង្ស​មាស​ ​រូប​នេះ​ ​បញ្ជាក់​ឱ្យ​បាន​ច្បាស់លាស់​ឡើយ​ ​ដោយ​នាង​គ្រាន់តែ​ប្រាប់​ថា​ ​នឹង​រៀបចំ​នៅ​រាជធានី​ភ្នំពេញ​ ​មិនទៅ​ធ្វើ​នៅ​ស្រុកកំណើត​របស់​នាង​ឯ​ខេត្តស្វាយរៀង​ ​ឡើយ​។​ ​អ្នក​ទាំងពីរ​ត្រូវ​បាន​គេ​ដឹង​ថា​រស់នៅ​វីឡា​ទ្រនំ​ស្នេហ៍​របស់​ពួកគេ​តម្លៃ​ជាង​ ​20ម៉ឺន​ដុល្លារ​ ​ឯ​បុរី​ជីប​ម៉ុង​លែន​ ​ផ្លូវ​ជា​ ​សុ​ផា​រ៉ា​។​ ​មុន​ភ្ជាប់ពាក្យ​ ​វី​សា​ ​ក៏បាន​ទិញ​រថយន្ត​ទំនើប2គ្រឿង​រួមគ្នា​ ​ជាមួយ​គូ​ដណ្តឹង​ជិះ​យ៉ាង​ហ៊ឺហា​ផង​ដែរ​ ​ទើប​ពេលនេះ​ចំណង​ស្នេហ៍​របស់​តារា1គូ​នេះ​ ​កាន់តែ​ខិត​កៀក​ទៅ​រក​ថ្ងៃ​មង្គលការ​៕​



Advertisement