បេ​ប៊ី​ ​កុងត្រា​ជា​មួយ​ថោ​ន​ហើយ​ផ្អាក​មិន​ទទួលការ​សម្តែង​ភាពយន្ត​

ចាប់តាំងពី​ចុះ​កុងត្រា​ជាតា​រា​ចម្រៀង​ពេញ​សិទ្ធិ​ក្នុង​ផលិត​កម្ម​ថោ​ន​មក​ ​កញ្ញា​ ​បេ​ប៊ី​ ​កំពុង​មមាញឹក​ខ្លាំង​ ​ក្នុង​ការហាត់​ពត់​សំឡេង​ ​ជាមួយ​បទ​ចម្រៀង​ថ្មី​ៗ​ ​ផលិតកម្ម​ដាក់ឲ្យ​ក្នុង​នោះ​មាន​ទាំង​ប្រភេទ​បទ​ ​មនោសញ្ចេតនា​ ​កម្សត់​ ​និង​ញាក់​កន្ត្រាក់​អារម្មណ៍​។​

​កញ្ញា​ ​ជុំ​ ​រចនា​ពេជ្រ​ ​ហៅ​ ​បេ​ប៊ី​ ​ត្រូវ​បាន​ទស្សនិកជន​ដឹង​ថា​ ​កញ្ញា​ជាតា​រា​សម្តែង​ ​និង​ពិធី​ការិនី​ ​ដែល​មាន​រូបឆោម​ស្រស់​សោភា​មួយ​ដួង​ ​កំពុង​មានសន្ទុះ​ទីផ្សារ​នា​ពេល​បច្ចុប្បន្ន​។​ ​តាមរយៈ​បទ​ ​“​ប្រច័ណ្ឌ​”​ ​និង​បទ​ ​“​អំណាច​លុយ​”​ ​បាន​ធ្វើឲ្យ​កញ្ញា​វិវត្តន៍​ខ្លួន​ទៅជា​តារាចម្រៀង​ឯករាជ្យ​ថែមទៀត​ផង​។​ ​ដោយសារ​រូប​សម្រស់​ ​ទឹកដម​ ​និង​សមត្ថភាព​របស់​កញ្ញា​ ​ធ្វើឲ្យ​ ​តារាចម្រៀង​រូប​ស្រស់​នេះ​ ​ជាតា​រា​ឯករាជ្យ​មិនទាន់​បាន​ប៉ុន្មាន​ផង​ ​ក៏​ត្រូវ​បាន​ផលិត​កម្ម​ថោន​ ​បើកភ្លើង​ខៀវ​ស្វាគមន៍​ឲ្យ​ចុះ​កុងត្រា​ជាតា​រា​ចម្រៀង​ពេញ​សិទ្ធិ​ក្នុង​ផលិត​កម្ម​ថោ​ន​តែម្តង​។​

​ ​ម្ចាស់​បទ​ ​“​ប្រច័ណ្ឌ​”​ ​រូប​នេះ​ ​រៀបរាប់​ថា​ ​មួយ​រយៈ​នេះ​ ​ខ្លួន​មមាញឹក​ខ្លាំង​ណាស់​ជាមួយ​ការ​ថត​ ​MV​ ​ថ្មី​របស់​ខ្លួន​សម្រាប់​ផលិត​កម្ម​ថោន​ ​ក្នុង​នោះ​មាន​ទាំង​ប្រភេទ​បទ​ ​បែប​មនោសញ្ចេតនា​ ​កម្សត់​ ​និង​ញាក់​កន្ត្រាក់​អារម្មណ៍​។​
​បេ​ប៊ី​ ​បន្ត​ថា​ ​កញ្ញា​បាន​ផ្អាក​មិន​ទទួលការ​សម្តែង​ភាពយន្ត​ពី​ផលិតករ​ជាច្រើន​ដែល​បាន​ទាក់ទង​មក​ខ្លួន​ ​ដើម្បី​ប្រមូល​អារម្មណ៍​មក​ផ្តោត​លើ​បទ​ថ្មី​ដែល​ផលិតកម្ម​ថោ​នរៀប​ចំ​ឲ្យ​។​ ​ប៉ុន្តែ​សម្រាប់​ការ​ងារ​ផ្សេង​ៗ​ ​មិនថា​ការងារ​តាម​ខេត្ត​ ​ឬកម្ម​វិធី​ក្នុង​រាជធានី​ភ្នំពេញ​ ​នៅតែ​មមាញឹក​ច្រើន​សម្រាប់​កញ្ញា​។​

កញ្ញា​ ​បេ​ប៊ី​ ​រំពឹង​ថា​ ​តាមរយៈ​បទ​ថ្មី​ដែល​ខ្លួន​កំពុង​ថត​ជាMVនេះ​ ​នៅពេល​បញ្ចេញ​លើ​ទីផ្សារ​នឹង​ទទួល​បានការ​គាំទ្រ​ខ្លាំង​ពី​ទស្សនិកជន​ ​ខណៈ​បទ​ថ្មី​ទាំងអស់​ដែល​ខ្លួន​កំពុង​ថត​ ​កញ្ញា​ធ្វើឡើង​ដោយ​សម្រិតសម្រាំង​បំផុត​ ​សម្រាប់​ជា​ចំណី​ចក្ខុ​ទស្សិ​នក​ជន​ ​ឲ្យ​សាក​សម​សម្រាប់​ការ​ទន្ទឹងរង់ចាំ​របស់​អ្នកគាំទ្រ​កញ្ញា​៕​

Advertisement