នាយ​ ​ឃ្លោក​ ​និង​អ្នកនាង​ ​យិន​ ​ស្រីពៅ​ ​នាំ​ថវិកា​មួយចំនួន​ជួយ​ដល់​អតីត​តារាចម្រៀង​ម្នាក់​

​ជាថ្មី​ម្តង​ទៀត​អតីត​តារា​កំប្លែង​នាយ​ឃ្លោក​ ​និង​អ្នកនាង​ ​យិន​ ​ស្រីពៅ​ ​បាន​នាំ​ថវិកា​មួយចំនួន​ជា​បន្ត​ទៀត​ជូន​ដល់​អតីត​តារាចម្រៀង​បាត់មុខ​ម្នាក់​ ​ដែល​ខ្វះខាត​ ​ហើយ​ប្រឈម​ការ​លំបាក​ក្នុង​កម្រិតជីវភាព​រស់នៅ​ខ្លាំង​។​ ​ម្ល៉ោះហើយ​ទើប​ធ្វើ​ឱ្យ​អ្នក​ដែល​បាន​ថវិកា​មាន​ទឹកចិត្ត​រីករាយ​ដឹងគុណ​ដល់​សប្បុរសជន​ទាំងអស់​ខ្លាំង​ណាស់​។​

​មើលឃើញ​ពី​ភាព​លំបាក​របស់​អតីត​តារាចម្រៀង​ទាំង​នាយ​ ​ឃ្លោក​ ​និង​ ​យិន​ ​ស្រីពៅ​ ​ព្រមទាំង​បណ្តា​សប្បុរសជន​មួយចំនួន​ ​បាន​បន្ត​សហការ​គ្នា​ជួយ​តាម​ទឹកចិត្ត​តិច​ក្តី​ច្រើន​ក្តី​ឱ្យ​បាន​ថវិកា​ដល់ដៃ​អ្នក​អត់​ ​ដើម្បី​យក​ទៅ​ដោះស្រាយ​ជីវភាពរស់នៅ​។​ ​ទាំងអស់​នេះ​ ​ពិតជា​ទឹកចិត្ត​សម្រាប់​សិល្បករ​ ​និង​មហាជន​មួយចំនួន​ ​ដែល​ចេះ​ចែករំលែក​ជួយគ្នា​ក្នុងនាម​ខ្មែរ​ជួយ​ខ្មែរក្រោម​ដំបូល​តែមួយ​។​

​អ្នកនាង​ ​យិន​ ​ស្រីពៅ​ ​និយាយ​ថា​ ​បើ​ទោះជា​អ្នកនាង​មិន​មាន​ថវិកា​ណែន​ដៃ​តែ​អ្នកនាង​រមែង​ខំ​រក​ថ​វិ​កា​ផ្សេង​ៗ​ពី​អ្នកនេះ​អ្នកនោះ​ជួយ​ដល់​អ្នកមាន​ជំងឺ​ ​និង​មានទុក្ខ​ ​ម្តង​ហើយ​ម្តង​ទៀត​ ​បើ​ទោះជា​ពេលខ្លះ​ហត់នឿយ​រវល់ការ​ងារ​ផ្ទាល់ខ្លួន​ក៏ដោយ​។​ ​មិន​ត្រឹមតែ​ប៉ុណ្ណឹង​ស្រីពៅ​ក៏​ធ្លាប់​បើក​ចិត្ត​ជួយ​ដល់​សិល្បករ​រងគ្រោះ​មួយចំនួន​ទៀត​តា​មល​ទ្ឋ​ភាព​ដែល​អាច​រកបាន​ដោយសារតែ​ទឹកចិត្ត​ខ្មែរ​ដូចគ្នា​។​ ​អ្នកនាង​បន្ត​ថា​ ​អ្នកនាង​មមាញឹក​នឹង​ការងារ​ណាស់​ ​ប៉ុន្តែ​អ្នកនាង​នៅតែ​ចូលរួម​ការ​ងា​រមុស្ស​ធម៌​តា​មល​ទ្ឋ​ភាព​ដែល​អាច​ជួយ​បាន​ ​ដើម្បី​បាន​ចែករំលែក​ក្ដី​ស្រលាញ់​ ​ដល់​អ្នក​ដែល​ត្រូវការ​ជំនួយ​។​ ​អ្នកនាង​ក៏​ថ្លែងអំណរគុណ​ទាំងអស់​ ​ដែល​តែងតែ​រួមចំណែក​ជួយ​ក្នុង​សកម្មភាព​សប្បុរសធម៌​រ៉ៃ​អង្គាស​របស់​អ្នកនាង​កន្លងមក​ផង​ដែរ​ ​ដោយ​អ្នកនាង​បាន​ចាត់ទុកថា​ទឹកចិត្ត​របស់​ក្រុម​សប្បុរសជន​ទាំងនោះ​គឺជា​កម្លាំងចិត្ត​ឱ្យ​នាង​បន្តការងារ​ក្នុង​សង្គម​មួយ​នេះ​៕

Advertisement