សៀង​ ​ចន្ធា​ ​ចង់​លេង​នៅ​លី​ក​កំពូល​កម្ពុជា​សិន​ ​មុននឹង​បន្ត​ទៅលេង​នៅ​លី​ក​ជប៉ុន​

​កីឡាករ​ខ្សែប្រយុទ្ធ​វ័យក្មេង​បំផុត​របស់​ក្រុមជម្រើសជាតិ​កម្ពុជា​ ​សៀង​ ​ចន្ធា​ ​បាន​បង្ហើប​ពី​គម្រោងការ​នៃ​អាជីព​បាល់ទាត់​របស់​ខ្លួន​ប្រាប់​បណ្តាញ​សារព័ត៌មាន​ថា​ ​រូបគេ​មាន​គោលដៅ​ច្បាស់លាស់​ក្នុង​អាជីព​មួយ​នេះ​។​

​ចន្ធា​ ​បន្ត​ថា​ ​បន្ទាប់ពី​គេ​បញ្ចប់​ការ​ហ្វឹកហាត់​នៅ​សាលា​បាល់ទាត់​ជាតិ​បាទី​រួចហើយ​ ​រូបគេ​នឹង​ចូលរួម​ក្នុង​ក្លិប​ណាមួយ​នៃ​លី​ក​កំពូល​កម្ពុជា​ ​បន្ទាប់មក​រូបគេ​នឹង​ខិតខំ​លេង​ឱ្យ​បាន​ល្អ​ ​ដើម្បី​ឈានជើង​ចូល​ទៅ​លី​ក​នៅ​ជប៉ុន​ឱ្យ​បាន​។​ ​ហើយ​ក្តី​ស្រមៃ​ ​បន្ទាប់​របស់​គេ​ ​គឺ​ទៅលេង​នៅ​ក្លិប​យក្សា​កា​តា​ឡាន់​ ​បា​សេ​ឡូ​ណា​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​កីឡាករ​រូប​នេះ​ ​គឺជា​អ្នក​ខេត្តកោះកុង​ ​ដោយ​ត្រូវ​បាន​សាលា​បាល់ទាត់​ជាតិ​បាទី​ចុះទៅ​ធ្វើតេស្ត​ជ្រើសរើស​យក​មក​ពី​ខេត្តកោះកុង​ ​ហើយ​រូបគេ​បាន​ហ្វឹកហាត់​បាល់ទាត់​នៅ​សាលា​បាល់ទាត់​ជាតិនេះ​អស់​រយៈពេល​ ​3ឆ្នាំ​មក​ហើយ​៕​


Advertisement