ណា​ក់​ ​ស្រី​ណា​ ​ទទួល​បានការ​សរសើរ​ពេញ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុ​ក​ ​ព្រោះ​បង្អួត​សម្រស់​លើកស្ទួយ​ដល់​តម្លៃ​សិល្បៈ​វប្បធម៌​ ​

​តារា​សម្ដែង​ស្រី​ ​និង​ជាពិធី​ការិនី​ ​ណា​ក់​ ​ស្រី​ណា​ ​ពិតជា​បាន​ធ្វើ​ឱ្យ​រំជួលចិត្ត​ជា​ខ្លាំង​ដល់​អ្នកគាំទ្រ​លើ​រូប​នាង​ ​ព្រមទាំង​បងប្អូន​មហាជន​ខ្មែរ​ជាច្រើន​នាក់​ទៀត​ ​ដែល​តែងតែបាន​ឃើញ​ជា​រឿយ​ៗ​នូវ​សកម្មភាព​នានា​របស់​នាង​ ​ទាក់ទង​នឹង​ការចូលរួម​ចំណែក​ថែរក្សា​ ​អភិរក្ស​ ​និង​លើកស្ទួយ​ដល់​តម្លៃ​សិល្បៈ​វប្បធម៌​ ​ទំនៀមទម្លាប់​ ​ប្រពៃណី​ ​និង​កេរ្តិ៍ដំណែល​ខ្មែរយើង​។​

​នេះ​ពុំមែន​ជាលើកដំបូង​ ​តែ​ជាច្រើនលើក​ច្រើនសា​មក​ហើយ​ ​ហើយក៏​មិនមែន​ជា​លើក​ចុងក្រោយ​ដែរ​ ​សម្រាប់​តារា​សម្ដែង​ ​ណា​ក់​ ​ស្រី​ណា​ ​ក្នុង​ការ​បង្ហាញ​ភាព​ស្និទ្ធស្នាល​ ​នែបនិត្យ​កៀកកើយ​ជាមួយនឹង​វប្បធម៌​ប្រពៃណី​ដូនតា​ខ្មែរយើង​។​ ​នាង​តែង​ត្រូវ​បាន​បង្ហាញ​ឡើង​តាមរយៈ​បណ្ដាញ​សង្គម​របស់​ខ្លួន​ជាហូរហែ​តែម្ដង​ ​ដែលគេ​អាច​ដឹង​បាន​ដោយសារតែ​នាង​ឧស្សាហ៍​បង្ហោះ​រូប​ភាព​ថ្មី​ៗ​រហូត​ ​នៅក្នុង​ទម្រង់​សម្លៀកបំពាក់​ប្រពៃណី​ ​ឬ​ជា​ការ​លាតត្រដាង​ពី​វប្បធម៌​ខ្មែរ​ជាដើម​។​ ​ការ​ដក់ជាប់​ងប់ងុល​ខ្លាំង​ជាមួយនឹង​អ្វី​ទាំងអស់​ហ្នឹង​ ​មានហេតុ​ផល​តែ​ម្យ៉ាង​គត់​ ​គឺ​ព្រោះតែ​តារា​សម្ដែង​កូន​អ្នក​កំពង់ចាម​រូប​នេះ​ ​មាន​ទឹកចិត្ត​ស្រលាញ់​ស្មោះស្ម័គ្រ​បំផុត​ជាមួយនឹង​គ្រប់យ៉ាង​ដែល​ជា​របស់​ខ្មែរ​ ​គ្រប់យ៉ាង​ដែល​ជា​ស្នាដៃ​របស់​បុព្វបុរស​ខ្មែរយើង​បន្សល់ទុក​ឱ្យ​កូនចៅ​ជំនាន់​ក្រោយ​ ​ក្នុងនាម​នាង​ជា​កូនខ្មែរ​មួយ​រូប​ ​តែងតែមាន​ភក្ដីភាព​យ៉ាង​ស្មោះសរ​ ​ចូលរួម​ផ្សព្វផ្សាយ​នៅ​លើ​បណ្ដាញ​សង្គម​ ​និង​ក្នុង​សកម្ម​ភាព​ផ្សេង​ៗ​ទៀត​តាម​លទ្ធភាព​ដែល​ខ្លួន​អាច​ធ្វើ​ទៅ​បាន​។​

​ខាងក្រោម​នេះ​ ​ជា​បណ្ដុំ​រូប​ភាព​ថ្មី​ៗ​របស់​ ​ស្រី​ណា​ ​ថត​នៅ​ប្រាង្គ​ប្រាសាទខ្មែរ​ ​ក្នុង​ទម្រង់​សម្លៀកបំពាក់​ប្រពៃណី​ ​ស្រស់​ស្អាត​ ​ទន់ភ្លន់​ ​មាន​មន្ត​ស្នេហ៍​ពិ​តៗ​តែម្ដង​ ​ហើយ​ក្នុង​នោះ​ក៏​មានការ​ចូលរួម​ពី​ប្អូនស្រី​របស់​នាង​ផង​ដែរ​៖​

Advertisement