ស្ងាត់​ៗ​!​ ​តារា​សម្ដែង​ ​ណា​តា​យ៉ា​ ​បោះទុន​ជាង​ ​5ម៉ឺន​ដុល្លារ​នាំចូល​ផ្ដាច់មុខ​ផលិតផល​សុខភាព​ ​និង​ថែរក្សា​សម្រស់​ល្បីល្បាញ​មក​ពីជ​ប៉ុន​ ​

​តារា​សម្ដែង​ ​កញ្ញា​ ​ណា​តា​យ៉ា​ ​បាន​ធ្វើ​ឱ្យ​តារា​សិល្បៈ​ ​និង​អ្នកគាំទ្រ​ភ្ញាក់ផ្អើល​មិន​តិច​នោះ​ទេ​ ​ក្នុង​ពេល​ដែល​នាង​មិនធ្លាប់​បង្ហើប​ឱ្យ​ឃើញ​ពី​ភាព​ហ៊ឺហា​រឡូ​យ​ឆាយ​ ​ដូច​តារា​មួយចំនួន​ទាល់តែសោះ​ ​ស្រាប់តែ​ប្រកាស​កាត់ខ្សែបូ​បើក​ក្រុមហ៊ុន​នាំចូល​ផ្ដាច់មុខ​ផលិតផល​សុខភាព​ ​និង​ថែរក្សា​សម្រស់​ល្បីល្បាញ​មក​ពីជ​ប៉ុន​ ​ដោយ​ប្រើ​ដើមទុន​ច្រើន​ម៉ឺន​ដុល្លារ​តែម្ដង​។​ ​គ្រាន់តែ​ក្នុង​ពិធី​របស់​នាង​ត្រូវ​បាន​គេ​អះអាង​ថា​ ​ចំណាយ​មិន​តិច​នោះ​ទេ​ ​ក្នុង​ការ​ទទួល​តារា​ល្បី​ ​អ្នកជំនួញ​ក្នុង​ស្រុក​ ​និង​ម្ចាស់​ផលិតផល​ធំ​ដែល​នាង​ផ្ដាច់មុខ​មក​ពីជ​ប៉ុន​ឱ្យ​ចូលរួម​នោះ​។​

អម​ដោយ​ការប្រកាស​ខ្លួន​ជា​អគ្គ​នាយិកា​ ​តារា​សម្ដែង​ ​កញ្ញា​ ​ណា​តា​យ៉ា​ ​បាន​អះអាង​ថា​ ​នាងស​ម្រេច​ចិត្ត​ចំណាយ​ទុន​រាប់​ម៉ឺន​ដុល្លារ​នាំចូល​ផ្ដាច់មុខ​ ​ដើម្បី​ដាក់​លក់​ ​និង​ចែកចាយ​ផលិតផល​ ​Inner​ ​Mois​ ​Collagen​ ​plus​ ​មក​ពីជ​ប៉ុន​ ​គឺ​ដោយសារតែ​ផលិតផល​នេះ​ ​មានគុណ​សម្បត្តិ​ច្រើនយ៉ាង​ ​ហើយ​តាមរយៈ​ការសិក្សា​ច្បាស់លាស់​ ​ក៏​មានការ​បញ្ជាក់​ថា​ ​គឺជា​ផលិតផល​ដែល​មិន​មាន​ប៉ះពាល់​សុខភាព​ ​ហើយ​មានតែ​ជួយ​ដល់​សុខភាព​ខាងក្នុង​ទៅវិញ​ ​ទាំង​ស្បែក​ ​ក្រពះ​ ​និង​ ​សម្រួល​បញ្ហា​ទល់លាមក​។​

​នាងស​ម្រេច​បោះទុន​ប្រមាណ​ជា5ម៉ឺន​ដុល្លារ​សម្រាប់​គម្រោង​បើកឆាក​ ​និង​គ្រោង​បន្ថែម​ជាច្រើន​ម៉ឺន​ទៀត​ ​ក្នុង​ពេល​បន្តបន្ទាប់​។​ ​ផលិតផល​នេះ​នាង​បាន​ប្រកាស​ថា​ ​បាន​លក់​នៅ​តាម​អន​ឡាញ​មួយ​រយៈ​មក​ហើយ​ ​ហើយដោយ​សារ​តែ​មានការ​គាំទ្រ​លើសលប់​ ​ទើប​ឈាន​ដល់​ការនាំចូល​ផ្ដាច់មុខ​។​ ​នាង​បាន​បញ្ជាក់​ថា​ ​ផលិតផល​នេះ​ ​ទទួលស្គាល់​ទាំង​ក្រសួងសុខាភិបាល​នៅ​ជប៉ុន​ ​និង​កម្ពុជា​ ​ហើយ​ប្រសិទ្ធភាព​ល្អ​លើ​ការ​ពន្យារ​ ​និង​ ​ទប់ស្កាត់​ភាព​ចាស់​ ​កាត់បន្ថយ​ការ​កើតមុន​ ​ជាំ​ ​អាច​ន៍​រុយ​ ​ជួយ​ឱ្យ​ស្បែ​កស​ ​ភ្លឺ​ពី​ខាងក្នុង​ ​សម្រាប់​ស្ត្រី​ជួយ​ឱ្យ​រដូវ​មក​ទៀង​ ​និង​ធ្វើ​ឱ្យ​គេងលក់​ស្រួល​ ​ព្រមទាំង​ជួយ​ក្រពះ​ពោះវៀន​ ​និង​ជួយ​សម្រួល​ដល់​អាការ​ទល់លាមក​ ​ជួយ​ឱ្យ​គេងលក់​ស្រួល​ ​គ្រាន់តែ​ទទួលទាន​ផលិតផល​នេះ​មុន​ពេល​ចូលគេង​រៀងរាល់​យប់​ជាការស្រេច​។​

​កញ្ញា​ ​ណា​តា​យ៉ា​ ​បាន​បន្ត​ថា​ ​ក្រោយ​ក្លាយជា​ថៅកែ​នាំចូល​ផ្ដាច់មុខ​ ​នាង​មិនឈប់​ពី​សិល្បៈ​នោះ​ទេ​ ​គឺ​នៅតែ​ទទួល​ថ​ត​ស្ព​ត​ ​និង​ឡើង​កម្មវិធី​នៅ​តាម​ប៉ុស្តិ៍​ទូរទស្សន៍​ជាប្រចាំ​ ​លើកលែងតែ​ថតកុន​ភាគ​ ​និង​រឿងភាពយន្ត​ខ្នាត​ធំ​តែប៉ុណ្ណោះ​ ​ដែល​ត្រូវ​ប្រើ​ពេលវេលា​ច្រើនថ្ងៃ​ ​ដែល​នាង​មិនទាន់​ចង់​ទទួល​នោះ​ទេ​។​ ​ក្នុង​ពិធីសម្ពោធ​ផលិតផល​របស់​នាង​នា​ថ្ងៃ15​ ​ខែមិថុនា​ ​ឆ្នាំ2019នោះ​ដែរ​ ​គេ​សង្កេតឃើញ​ថា​ ​មាន​តារា​សិល្បៈ​ ​និង​ភ្ញៀវ​កិត្តិយស​យ៉ាងច្រើន​កុះករ​ចូលរួម​ ​អបអរ​តំណែង​ថ្មី​របស់​នាង​នា​ថ្ងៃ​នោះ​ ​ដែល​ញ៉ាំង​ឱ្យ​កម្មវិធី​សម្ពោធ​ផ​លិ​រ​ផល​ថ្មី​របស់​នាង​កាន់តែ​អធិកអធម​ឡើង​ថែមទៀត​៕​

Advertisement