អូហូ​!​!​ ​តារាចម្រៀង​ ​ជ័យ​ ​សុ​វ៉ា​ត​ ​ធ្វើ​ឱ្យ​ហ្វេ​នវិទ្យាល័យ​លង់​ស្នេហ៍​ដល់​ម្លឹង​

​នេះ​ជាលើកដំបូង​ហើយដែល​តារាចម្រៀង​ល្បីឈ្មោះ​នៅ​ផលិត​កម្ម​សាន់​ដេ​ ​លោក​ ​ជ័យ​ ​សុ​វ៉ា​ត​ ​បាន​បង្ហាញខ្លួន​នៅក្នុង​វិទ្យាល័យ​សម្ដេច​ហ៊ុន​សែន​សណ្ដែក​ ​ស្ថិតនៅ​ខេត្ត​កំពង់ចាម​ ​កណ្ដាល​ហ្វូង​សិស្ស​ប្រុសស្រី​យ៉ាង​កុះករ​។​ ​មិន​ត្រឹមតែ​បង្ហាញ​វត្តមាន​សម្ដែង​រាំ​ចម្រៀង​យ៉ាង​កម្រ​នោះ​ទេ​ ​ក៏ប៉ុន្ដែ​តារា​ប្រុស​រូប​នេះ​ ​ឆ្លៀត​ពង្រាយ​មន្ដ​ស្នេហ៍​ដាក់​សិស្ស​នៅក្នុង​វិទ្យាល័យ​ថែម​ផង​ ​រហូតដល់​ថ្នាក់​ម្នា​ក់ៗ​ស្រែ​ក​ហ៊ូ​រ​ច្រៀង​តាម​មិន​ចង់​ឈប់​ឡើយ​។​

​បើ​តាម​ការ​បង្ហោះ​រូបភាព​ជាច្រើន​សន្លឹក​ ​បាន​បង្ហាញ​ពី​ប្រជាប្រិយ​ភាព​របស់​លោក​ ​ជ័យ​ ​សុ​វ៉ា​ត​ ​យ៉ាង​ច្បាស់​ ​ក្នុង​ពេល​ដែល​លោក​បង្ហាញខ្លួន​នៅក្នុង​កម្មវិធី​អបអរ​ទិវា​កុមារ​អន្តរជាតិ​នៅក្នុង​ខេត្ត​នោះ​។​ ​អម​ដោយ​វីដេអូ​ ​ដែល​បាន​បង្ហោះ​ឡើង​ ​គេ​ឃើញ​យុវវ័យ​ច្រើន​នាក់​ស្រែកច្រៀង​តាម​បទ​ដែល​លោក​បន្លឺ​ ​ខណៈ​ដែល​តាំងពី​មុន​លោក​ឡើង​ឆាក​ ​រហូតដល់​ចុះពី​ឆាក​ ​គឺ​មាន​អ្នក​ចោមរោម​សុំ​ថត​ជាមួយ​ ​ដែល​ធ្វើ​ឱ្យ​គេ​មើលឃើញ​ថា​ ​លោក​ ​ជ័យ​ ​សុ​វ៉ា​ត​ ​ពង្រាយ​មន្ត​ស្នេហ៍​ ​និង​ប្រជាប្រិយ​ភាព​បាន​ខ្លាំង​មិនធម្មតា​នោះ​ទេ​ ​ដែល​មានន័យថា​ក្នុងចំណោម​តារា​យុវវ័យ​ ​លោក​ក៏​មាន​ហ្វេ​ន​ច្រើន​គាំទ្រ​។​ ​លោក​ជ័យ​ ​សុ​វ៉ា​ត​ ​ត្រូវ​គេ​ឃើញ​ញញឹម​បិទមាត់​មិន​ជិត​នោះ​ទេ​។

​គួ​បញ្ជាក់​ផង​ដែរ​ថា​ ​ក្នុង​ពេល​ដែល​លោក​ទទួល​ច្រៀង​អបអរ​ទិ​វារ​កុមារ​នៅក្នុង​វិទ្យាល័យ​នោះ​ ​ហើយ​មាន​យុវវ័យ​ ​មក​គាំទ្រ​ដក់​ម្លឹង​។​ ​យ៉ាងណាមិញ​ ​នេះ​មិនមែន​ជា​ទិដ្ឋភាព​លើកទីមួយ​ ​ដែលតា​រា​សាន់​ដេរូ​បនេះ​ ​ធ្លាប់​ជួប​នោះ​ទេ​ ​គឺ​មាន​ច្រើន​លើក​មក​ហើយ​ ​ដោយ​គ្រាន់តែ​ទិដ្ឋភាព​ដែល​យុវវ័យ​ក្នុង​វិទ្យាល័យ​សម្ដេច​ហ៊ុន​សែន​សណ្ដែក​ ​មក​គាំទ្រ​លោក​ ​គឺ​បញ្ជាក់​ថា​ ​លោក​ជាតា​រា​មួយ​ប្រទាញ​ប្រជាប្រិយ​ភាព​បាន​ច្រើន​ ​ក្នុងចំណោម​យុវវ័យ​៕​

Advertisement