តារា​ថៃ​កញ្ញា​ ​ផេន​ខេ​ក​ ​មិន​ស្រក់​ទឹកភ្នែក​មិនបាន​ ​ខណៈ​ឃើញ​អ្នកគាំទ្រ​កម្ពុជា​កាន់​នំ​ខួបកំណើត​ចូល​មករ​ក​នាង​

តារា​សម្តែង​ស្រី​ប្រចាំ​ប្រទេស​ថៃ​ដ៏​មាន​ប្រជាប្រិយ​ភាព​ ​គឺ​ ​កញ្ញា​ ​ផេន​ខេ​ក​ ​ខេ​ម៉ា​នី​ត​ ​ក្នុង​មួយរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ​គេ​តែងតែ​សង្កេតឃើញ​វត្ថ​មាន​របស់​កញ្ញា​នៅ​លើទឹក​ដី​ប្រទេស​កម្ពុជា​ជា​ញឹកញាប់​ ​ដូចជា​មក​ដើរលេង​កម្សាន្ដ​ ​ឬ​ធ្វើការងារ​ផ្ទាល់ខ្លួន​ ​និង​ចូលរួម​សកម្មភាព​សប្បុរស​ធ​ម៌​ជាដើម​។​ ​ដោយឡែក​ថ្ងៃម្សិលមិញ​នេះ​ ​នាង​បាន​បង្ហាញ​វត្តមាន​ក្នុង​ការ​ជួបជុំ​អ្នកគាំទ្រ​ជាថ្មី​ម្ដង​នៅក្នុង​បរិវេណ​ផ្សារ​ទំនើប​អ៊ី​អន១​ ​ដែល​ធ្វើ​ឱ្យ​មហាជន​ជាច្រើន​ភ្ញាក់ផ្អើល​ចោមរោម​មើល​។

គួរ​ជម្រាប​ដែរ​ថា​ ​កញ្ញា​ ​ផេន​ខេ​ក​ ​ខេ​ម៉ា​នី​ត​ ​ក៏បាន​មកដល់​ប្រទេស​កម្ពុជា​ម្ដងណា​ក៏​មានការ​ចាំ​ស្វាគមន៍​យ៉ាងច្រើន​កុះករ​ពីសំណាក់​មហាជន​អ្នកគាំទ្រ​របស់​កញ្ញា​នៅ​កម្ពុជា​ផង​ដែរ​។​ ​ហើយ​អ្វី​ដែល​គួរឲ្យ​កត់សំគាល់​នោះ​គឺ​ ​កញ្ញា​ ​ផេន​ខេ​ក​ ​ខេ​ម៉ា​នី​ត​ ​បាន​ផ្តល់​ស្នា​ញញឹម​ជាប់​ជាមួយ​អ្នកគាំទ្រ​កម្ពុជា​ ​ជាពិសេស​ក៏បាន​គ្រង​ក្នុង​ឈុត​បែប​សុ​ភាព​ៗ​ ​តែ​ស្អាត​ ​និង​ទាក់ទាញ​ខ្លាំង​ណាស់​។​ ​កាន់តែ​រំភើប​ទៅទៀត​នេះ​ ​តារា​ស្រី​រូប​នេះ​ត្រេកអរ​ខ្លាំង​ស្ទើ​តែ​ហោះ​ទៅ​ហើយ​ ​ខណៈ​ដែល​អ្នកគាំទ្រ​ខ្មែរយើង​ ​ពញ្ញាក់​អារម្មណ៍​ធ្វើ​ខួបកំណើត​ជូន​នាង​ ​ដែល​នាង​សឹងតែ​និយាយ​មិន​ចង់​ចេញ​៕​

​សូម​ទស្សនា​កម្រង​រូបភាព​របស់​កញ្ញា​ខាងក្រោម​នេះ:រូបភាព​៖​

Advertisement