កំសត់​ស្រក់​ទឹកភ្នែក​ ​”​មួយ​ណា​ក៏​ដូច​មួយ​ណា​”​ ​របស់​ ​គូ​ម៉ា​ ​សាច់រឿង​ខ្លី​មានន័យ​ចាក់ដោត​

​គ្រាន់តែ​បង្ហោះ​អឹម​វី​ចម្រៀង​ថ្មី​ ​”​មួយ​ណា​ក៏​ដូច​មួយ​ណា​”​ ​របស់​ ​គូ​ម៉ា​ ​អ្នកគាំទ្រ​ជាច្រើន​បាន​ចូល​ទៅ​ ​Comment​ ​នៅក្នុង​បណ្ដាញ​សង្គម​យូ​ធូប​ ​ទាំង​ពោល​សរសើរ​មិន​ដាច់​ពី​មាត់​ថា​ ​ពិតជា​ពីរោះ​ទាំង​មានសាច់​រឿង​ទាក់ទាញ​ខ្លាំង​ថែមទៀត​។​ ​បទចម្រៀង​ខ្លី​ត្រឹមតែ​ជាង​ ​3​ ​នាទី​ទេ​ ​តែ​សាច់រឿង​វិញ​ ​ហាក់បីដូចជា​កំពុងតែ​ទស្សនា​ភាពយន្ដ​មនោសញ្ចេតនា​ជ្រាលជ្រៅ​ដក់​ក្នុង​បេះដូង​ ​ដែល​នេះ​ធ្វើ​ឱ្យ​មិន​សរសើរ​ដល់​អ្នកដឹកនាំ​ថត​មិនបាន​មែន​ ​នោះ​គឺ​ ​លោក​ ​ឃុន​ ​ធារិ​ទ្ធ​ ​ហៅ​ ​រិទ្ធ​ ​អូ​មេ​ហ្កា​ ​បាន​ច្នៃ​សាច់រឿង​ស្នេហា​កំសត់​ស្រក់​ទឹកភ្នែក​ ​ឱ្យ​មហាជន​បាន​ទស្សនា​ហើយ​ ​ចង់​ទស្សនា​ទៀត​។

ចម្រៀង​សាច់រឿង​ដែល​ត្រូវ​គេ​ដឹង​ថា​ ​ដឹកនាំ​ផលិត​ដោយ​លោក​ ​រិទ្ធ​ ​អូ​មេ​ហ្កា​ ​គ្រាន់តែ​បាន​បង្ហោះ​ភ្លាម​ ​មាន​អ្នក​ចូល​ទស្សនា​ដល់​រាប់​ ​K​ ​តែម្ដង​ ​ខណៈ​ដែល​ក្នុង​ ​Comment​ ​ក៏​សុទ្ធតែ​អ្នក​សរសើរ​ថា​ ​លូ​យកប់​។​ ​សាច់រឿង​មួយ​បទ​នេះ​ ​មិន​ត្រឹមតែ​មានសាច់​រឿង​ទាក់ចិត្ត​ប៉ុណ្ណោះទេ​ ​ប៉ុន្តែ​ការសម្ដែង​របស់​លោក​ ​គូ​ម៉ា​ ​ក៍​លូ​យកប់​គួរ​ឱ្យ​សរសើរ​ ​ផង​ដែរ​។​ ​លោក​គូ​ម៉ា​ ​ក្នុង​តំណែង​ជា​តួឯក​មាន​ជំងឺ​រោគ​ចិត្ត​ ​សម្ដែង​បាន​ល្អ​ឥត​ខ្មោះ​តែម្ដង​ ​ទាំង​ឈុត​មនោសញ្ចេតនា​ ​ឈុត​កាច​សាហាវ​ ​និង​ឈុត​បង្ហូរទឹក​ភ្នែក​ ​ទើប​ធ្វើអោយ​សាច់រឿង​ក្នុង​បទ​”​មួយ​ណា​ក៍​ដូច​មួយ​ណា​”​ ​របស់​លោក​ ​គូ​ម៉ា​ ​គ្រាន់តែ​បង្ហោះ​សាច់រឿង​ ​ហើយ​មិនទាន់​ជា​ ​MV​ ​ទាំងស្រុង​ ​គឺ​ផ្ទុះ​បាត់​ទៅ​ហើយ​។​ ​អ្នកនិពន្ធ​បង្ហើប​ថា​ ​សាច់រឿង​នេះ​ ​មើល​មួយ​ជ្រុង​ដូចជា​បំផុត​គំនិត​កាច​សាហាវ​ពី​ការ​បរាជ័យ​ស្នេហា​ ​ប៉ុន្តែ​ការពិត​ ​គឺ​សាច់រឿង​ដែល​ត្រៀម​ចេញ​ទាំងស្រុង​ ​អប់រំ​អោយ​ដឹងពី​លទ្ធផល​ដែល​ធ្វើ​រឿង​ដូច​តួអង្គ​លោក​គូ​ម៉ា​ ​ថា​នឹង​មាន​វិប្បដិសារី​គួរ​សង្វេគ​ទៅវិញ​ទេ​។​

ជាមួយគ្នា​នេះ​ដែរ​ ​សាច់រឿង​ក្នុង​ចម្រៀង​នេះ​ ​បាន​ធ្វើអោយ​មាន​កោតសរសើរ​ជាងគេ​ ​ចំពោះ​លោក​ ​រិទ្ធ​ ​អូ​មេ​ហ្កា​ ​ដែល​ឆ្នើម​ក្នុង​ការបង្កើត​សាច់រឿង​ ​និង​ដឹកនាំ​សម្ដែង​។​ ​ក្នុង​នោះ​ក៏​មានការ​សរសើរ​ពី​សមត្ថភាព​សម្ដែង​ ​របស់​ម្ចាស់​បទ​”​មួយ​ណា​ក៏​ដូច​មួយ​ណា​”​ ​គឺ​លោក​គូ​ម៉ា​ផង​ដែរ​ ​ដែល​អាច​សម្ដែង​តាម​ការ​ចង់បាន​របស់​ផលិតករ​ ​បាន​មិនចាញ់​តារា​សម្ដែង​អាជីព​។​ ​ប្រភព​ពី​ថោន​ ​បង្ហើប​ថា​ ​Full​ ​MV​ ​នឹង​ចេញ​យ៉ាង១០ថ្ងៃបន្ទាប់​ ​ដោយមាន​សាច់រឿង​ប្រទាក់ក្រឡា​គួរ​អោយ​ចង់​តាមដាន​ជាង​នេះ​ទៅទៀត​។​

​ដើម្បី​កុំឱ្យ​ខាតពេល​យូរ​ ​សូម​ទស្សនា​សាច់រឿង​បទចម្រៀង​ ​”​មួយ​ណា​ក៏​ដូច​មួយ​ណា​”​ ​ដឹកនាំ​ដោយ​លោក​ ​រិទ្ធ​ ​អូ​មេ​ហ្កា​៖

 

Advertisement