ត្រៀមខ្លួន​នៅ​?​?​ ​ជួប​តារា​ច្រើន​ដួង​បង្អួត​សម្រស់​គ្នា​ក្នុង​ឈុត​សំលៀកបំពាក់​អាពាហ៍​ពិពាហ៍​ពិព័រណ៍​លើក​ទី៦​ ​

​កាន់តែ​កក្រើក​ខណៈ​តារាចម្រៀង​សម្ដែង​រួមមាន​ ​លោក​នី​កូ​ ​កញ្ញា​ ​រ៉េ​ត​ ​ស៊ូ​ហ្សា​ណា​ ​នាយ​គ្រឿន​ ​អ្នកនាង​ខ្ញុង​ ​កញ្ញា​នី​ឡា​ ​និង​ ​លោក​ ​ណា​ខុន​ ​ជាដើម​ ​បាន​ចាប់ដៃ​រួមគ្នា​ត្រៀមខ្លួន​មក​បង្ហាញ​ឈុត​សម្លៀកបំពាក់​ពិព័រណ៍​អា​ពាហ៍​ពា​ពាហ៍​ជា​ទ្រង់ទ្រាយ​ធំ​ប្រចាំឆ្នាំ​លើក​ទី៦​ ​នៅ​សា​លពិព័​ណ៍​កោះ​ពេជ្រ​។​ ​ក្នុង​ព្រឹត្តិ​ការណ៍​ដ៏​ធំ​នេះ​ ​តារា​សិល្បៈ​ជាច្រើន​ដួង​បាន​អះអាង​ថា​ ​ពួកគេ​នឹង​ត្រៀមខ្លួន​បង្អួត​សម្រស់​គ្នា​ក្នុង​ការ​រំលេច​ឈុត​ទម្រង់​បុរាណ​យ៉ាង​ស្រស់​ប្រណីតភាព​ ​ព្រមទាំង​ត្រៀម​បង្ហាញខ្លួន​ច្រៀងរាំ​ ​និង​សម្ដែង​យ៉ាង​ ​Show​ ​ពិសេស​មិនធ្លាប់​ក្នុង​ឆ្នាំ​កន្លងទៅ​។​

​យ៉ាងណាមិញ​ ​អ្នក​រៀបចំ​កម្មវិធី​ទាំងមូល​ដោយ​ ​ក្រុមហ៊ុន​សិរីមង្គល​ ​បាន​ប្រកាស​ជា​សាធារណៈ​នៅ​លើ​បណ្ដាញ​សង្គម​ ​និង​បណ្ដាញ​ផ្សព្វផ្សាយ​ថា​ ​ពិ​ព័រ​ណ​អាពាហ៍​ពិ​ពាហ៍៍​ពេញ​រយៈពេល២ថ្ងៃ​ ​នៅ​ថ្ងៃ10​ ​និង11​ ​ក្នុង​ខែ8​ ​នោះ​ ​មាន​ព្រឹត្តិ​ការណ៍​ធំ2ផ្គួប​នៅក្នុង​នោះ​ ​គឺ​ ​ការ​បង្ហាញ​ទម្រង់​សំលៀកបំពាក់​ប្រពៃណី​ខ្មែរលើ​ក​ទី19​ ​និង​មហោស្រព​សិល្បៈ​ដណ្ដាំស្ល​ម្ហូបអាហារ​លើក​ទី20​ ​ហើយ​កម្មវិធី​ទាំងមូល​ ​ត្រូវ​បាន​ធ្វើឡើង​ក្រោម​ការដឹកនាំ​របស់ក្រ​សួង​វប្ប​ធ​ម៍​ ​និង​វិចិត្រ​សិល្បៈ​។​ ​អ្នកចូលរួម​ព្រឹត្តិ​ការណ៍​ ​គ្រាន់តែ​បំពេញ​លើ​ខិត្តប័ណ្ណ​ក៍​មាន​ឈ្នះ​រង្វាន់​ ​20លាន​រៀល​ ​និង12លាន​រៀល​ ​ពី​ក្រុមហ៊ុន​សិរីមង្គល​ ​តាមរយៈ​ការ​ចាប់ឆ្នោត​ផង​ដែរ​។​

​ពិព័រណ៍​អាពាហ៍​ពិពាហ៍​លើក​ទី៦នេះ​ ​ត្រូវ​បាន​គេ​អះអាង​ថា​ជា​ព្រឹត្តិ​ការណ៍​ល្អ​បំផុត​ ​សម្រាប់​អ្នកផ្គត់ផ្គង់​សេវាកម្ម​អាពាហ៍​ពិពាហ៍​ ​និង​អ្នក​គោរព​ស្រលាញ់​ប្រពៃណី​វប្ប​ធ​ម៍​ខ្មែរ​ទាំងឡាយ​ ​ដែល​ចង់​ចូលរួម​ផ្សព្វផ្សាយ​ពី​ផលិតផល​ ​និង​ ​សេវាកម្ម​របស់​ខ្លួន​ ​ទៅកាន់​អតិថិជន​អោយ​ចំ​គោលដៅ​។​ ​នាយកដ្ឋាន​អភិវឌ្ឍន៍​វប្ប​ធ​ម៍​ ​របស់ក្រ​សួង​វប្ប​ធ​ម៍​ ​គឺជា​អ្នកដឹកនាំ​ទម្រង់​ដោយ​ផ្ទាល់​ ​ដើម្បីអោយ​ការ​បង្ហាញ​ទម្រង់​អាពាហ៍​ពិពាហ៍​នៅក្នុង​កម្មវិធី​ ​មិន​ប្រាស់​ចាក​ពី​ទម្រង់​ដើម​ ​នៃ​វប្ប​ធ​ម៍​ជាតិ​។​ ​ស្ដ​ង់​ប្រមាណ៩២ស្ដ​ង់​ ​ដែល​រួមមាន​ ​ក្រុមហ៊ុន​ភ្នួង​ ​និង​សម្អា​ការ​ ​ក្រុមហ៊ុន​គ្រឿងអលង្ការ​ ​ក្រុមហ៊ុន​លក់​សំលៀកបំពាក់​ ​ក្រុមហ៊ុន​លក់​គ្រឿងសម្អាង​ ​ផលិតផល​កែសម្ផស្ស​ ​សា​ឡន​ ​ ​ក្រុមហ៊ុន​លក់​រថយន្ត​ ​ក្រុមហ៊ុន​ផ្កា​ស្រស់​ ​ក្រុមហ៊ុន​លក់​កាដូ​អាពាហ៍​ពិពាហ៍​ ​ហាង​បោះពុម្ព​ធៀប​ការ​ ​ក្រុ​មហ៊ុនស្ទី​ឌី​យោ​ថតរូប​ ​ក្រុមហ៊ុន​ធ្វើ​នំ​ ​ក្រុមហ៊ុន​ផ្គត់ផ្គង់​ម្ហូបអាហារ​ ​ស្រាប៑ៀ​ ​ភេសជ្ជៈ​ ​សណ្ឋាគារ​ ​រមណីយដ្ឋាន​ ​ក្រុមហ៊ុន​ផ្គត់ផ្គង់​អាគារ​ញាំ​ការ​ ​ក្រុមហ៊ុន​លក់​ខុន​ដូរ​ ​បុរី​ ​ផ្ទះល្វែង​ ​និង​ក្រុមហ៊ុន​ធនាគារ​ ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ ​ក្រុមហ៊ុន​ធានារ៉ាប់រង​ ​ក្រុមហ៊ុន​ទេ​ចរណ៍​ ​អាកាសចរណ៍​ ​ក្រុមហ៊ុន​រៀបចំ​អាពាហ៍​ពិពាហ៍​ ​និង​សេវាកម្ម​ពិធីការ​ជាច្រើន​ ​នឹង​បង្ហាញខ្លួន​ចម្រុះគ្នា​ក្នុង​វេទិកា​នេះ​ ​ខណៈ​ដែល​អ្នក​រៀបចំ​ប្រកាស​អោយ​រួសរាន់​ជាវ​ស្ដ​ង់​កម្មវិធី​ ​ដើម្បី​មានឱកាស​ចូលរួម​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​ផ្អែកលើ​សេចក្ដីប្រកាស​របស់​ក្រុមហ៊ុន​សិរិ​មង្គល​ ​បាន​បញ្ជាក់​អោយ​ដឹងពី​គោលបំណង​ថា​ ​ការរៀបចំ​ព្រឹត្តិ​កា​រណ៍រ​ដើម្បី​រួមចំណែក​ផ្សព្វផ្សាយ​ ​អភិរក្ស​ ​និង​ ​អភិវឌ្ឍន៍​ទំនៀម​ទំ​លាប់​ប្រពៃណី​អាពាហ៍​ពិពាហ៍​ ​សំលៀកបំពាក់​ ​និង​ ​ម្ហូបអាហារ​ខ្មែរ​ ​ក៍​ដូចជា​ដើម្បី​ផ្ដល់​ការអប់រំ​អោយ​កាន់តែ​ទូលាយ​ដល់​ពលរដ្ឋខ្មែរ​ ​អោយ​មានការ​យល់ដឹង​ពី​ទម្រង់​អាពាហ៍​ពិពាហ៍​ខ្មែរ​ ​ក៍​ដូចជា​ដើម្បី​ផ្សព្វផ្សាយ​វប្ប​ធ​ម៍​ខ្មែរ​ ​ទៅកាន់​ក្រសែភ្នែក​អន្តរជាតិ​ ​ឱ្យ​កាន់តែ​ស្គាល់​តម្លៃ​វប្ប​ធ​ម៍​ខ្មែរ​៕​

Advertisement