គួច​ ​ខេ​វិន​ ​និយាយ​អ្វីខ្លះ​ពី​បញ្ហា​ដាច់​ទឹក​ដាច់​ភ្លើង​.​.​?​?​

នៅ​ពេល​ថ្មី​ៗ​នេះ​ ​គេ​មើលឃើញ​ថា​ ​ប្រធានបទ​ទឹក​ភ្លើង​ ​បច្ចុប្បន្ន​នេះ​កំពុងតែ​ក្លាយជា​ប្រធានបទ​ទី​ ​១​ ​ដែល​មានការ​ចាប់អារម្មណ៍​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុ​ក​ ​ជាពិសេស​ ​អ្នកលេង​បណ្ដាញ​សង្គម​ជាច្រើន​ ​បាន​បង្ហោះ​គ្រប់រូប​ភាព​ពី​បញ្ហា​ដាច់​ទឹក​ដាច់​ភ្លើង​។​ ​ក្នុង​នោះ​ដែរ​ ​លោក​ ​គួច​ ​ខេ​វិន​ ​ដែល​ជា​មនុស្សម្នាក់​លេចធ្លោ​ក្នុង​ចង្កោម​សិល្បៈ​ ​ក៏បាន​លើកឡើង​ពី​បញ្ហា​នេះ​ ​ខណៈ​ដែល​មិត្តភ័ក្ដិ​ជនជាតិ​ ​សឹង្ហ​បុរី​របស់​លោក​មកលេង​ផ្ទះ​។​

​ផ្អែក​តាម​គណនី​ហ្វេ​សប៊ុ​ក​របស់​អ្នកដឹកនាំ​កម្មវិធី​ ​គួច​ ​ខេ​វិន​ ​បាន​សរសេរ​នៅ​ហ្វេ​សប៊ុ​ក​របស់​ខ្លួន​ថា​ ​៖​ ​មាន​មិត្តភក្តិ​ម្នាក់​មក​ពី​សឹង្ហ​បុរី​បាន​ខ្ញុំ​សួរ​ថា​ ​:​ ​កម្ពុជា​ ​ជា​ប្រទេស​ដែល​ពោរពេញ​ទៅ​ដោយ​ធនធាន​ធម្មជាតិ​ ​មាន​ទន្លេ​ទឹកសាប​ខ្វែងខ្វាត់​ដូចជា​ទន្លេមេគង្គ​ ​ទន្លេសាប​ ​ទន្លេបាសាក់​ ​មាន​ ​បឹង​បួរ​ ​ព្រែក​ ​ស្ទឹង​រាប់មិនអស់​ ​មាន​ប្រភព​ទឹក​ក្រោម​ដី​ស្ទើរគ្រប់​ទីកន្លែង​ ​មាន​ទឹក​ប្រភព​ទឹក​ជ្រោះ​ធំៗ​ ​បង្កើត​វារី​អគ្គីស​នី​បាន​ ​តែ​ហេតុ​អី​បាន​ជា​ប្រទេស​តូច​មួយ​នេះ​បែរជា​ខ្វះ​ថាមពលអគ្គីសនី​ ​និង​ខ្វះ​ទឹក​ស្អាត​ប្រើប្រាស់​ដូច្នេះ​ទៅវិញ​ ​?​ ​កម្ពុជា​កំពុងតែ​អភិវឌ្ឍន៍​ ​នៅក្នុង​តំបន់​អាស៊ី​ ​តើ​ក្រសួងផែនការ​ ​ក្រសួង​រ៉ែ​និង​ថាមពល​ ​ក្រសួងធនធានទឹក​ ​បាន​រៀបចំផែនការ​អភិវឌ្ឍន៍​ជាមុន​ ​ទៅតាម​កំណើន​ ​សេដ្ឋកិច្ច​ ​កំណើនប្រជាជន​នៅក្នុង​ប្រទេស​របស់​ខ្លួន​ដែរ​ឬ​អត់​ ​ឬមួយ​ក៏​ពួក​រដ្ឋមន្ត្រី​ទាំងនោះ​ ​ដើរ​មួយ​ជំ​ហ៊ាន​ ​គិត​មួយ​ចំអាម​ ​?​ឬមួយ​ពួកគេ​ជាម​ន្ត្រី​រង់​ចាំ​បញ្ជា​រ​ ​?​

​បើដូច្នេះមែន​មន្ត្រី​ទាំងអម្បាល​ម៉ាន​នោះ​ហាក់ដូចជា​គ្មាន​សមត្ថភាព​ទទួលខុសត្រូវ​អ្វី​សូម្បីតែ​បន្តិច​សោះ​?​?​?​ ​ប្រជាជន​ជា​អ្នកប្រើ​ប្រាស់​ ​អគ្គីស​នី​ ​ប្រើប្រាស់​ទឹក​ ​មាន​លុយ​សម្រាប់​ទិញ​សោះ​ ​ម៉េច​ក៏​ពិបាក​ជាង​សុំ​គេ​ប្រើ​ ​free​ ​free​ ​យ៉ាង​អញ្ចឹង​?​?​?​ ​ក្នុងនាម​ខ្ញុំ​ជា​ជនជាតិ​ខ្មែរ​ ​ម្ចាស់​ប្រទេស​អ​ច្ច​រិយៈ​មាន​ការ​ខ្មាស់​អៀន​មិត្តភក្តិ​បរទេស​ ​ដែល​បាន​មកលេង​ខ្ញុំ​ដល់​ផ្ទះ​ ​តែ​ត្រូវ​មក​អង្គុយ​បក់ផ្លិត​ ​និង​ជួយ​យោង​ទឹក​សម្រាប់​ចាក់​បង្គន់​ទៅវិញ​.​.​.​ហើយ​ខ្មាសអៀន​បំផុត​ត្រង់​ពាក្យ​សម្តី​គេ​ថា​”​មាន​លុយ​ហើយ​ពិបាក​ទិញ​”​ ​តើ​មាន​មិត្ត​ៗ​ ​ឬក៏​រដ្ឋមន្ត្រី​ក្រសួង​ណា​ ​អាច​ផ្តល់​ចម្លេីយ​ ​បាន​ហ្អ​ត់​ ​ណ៎​?​?​?​ ​សូមជួយShareមួយផង🙏ឬក៏ដូចតែសម្តីមន្ត្រី តែតែ!ស្ករស្ករ! និយាយថា ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ក្នុងរបបអាពត អត់ទឹកស្អាត អត់ភ្លើងអគ្គីសនី ម៉េចក៏អាចរស់បាន? ហ្អើយ!!!បើអ៊ីចឹងមែននោះ ?????🙊

Advertisement