តារា​សម្ដែង​ ​ឈឹម​ ​អារី​យ៉ា​ ​រៀបការ​ជាមួយ​ស្វាមី​ឯកឧត្តម​ ​ត្រៀមខ្លួន​មើលថែ​មុខ​ជំនួញ​ធំៗ​

​តារា​សម្ដែង​ស្រី​ល្បីឈ្មោះ​ ​ឈឹម​ ​អារី​យ៉ា​ ​បាន​ប្រកាស​រៀបការ​កាលពី​ថ្ងៃទី​ ​4​ ​ខែឧសភា​ ​ឆ្នាំ​ ​2019​ ​នេះ​ ​និង​បាន​ប្រកាស​ថា​ ​អ្នកនាង​គ្រោង​នឹង​ផ្អែក​ពី​សិល្បៈ​មួយ​រយៈ​សិន​ ​ព្រោះ​ត្រូវការ​ពេលវេលា​ ​សម្រាប់​ស្វាមី​ ​និង​គ្រួសារ​។​ ​យ៉ាងណាមិញ​ ​តារា​សម្ដែង​ស្រី​រូប​នេះ​ ​ត្រូវ​បាន​គេ​ដឹង​ថា​ ​អ្នកនាង​បាន​ក្លាយជា​ជំទាវ​ស្របច្បាប់​ជា​ផ្លូវការ​ ​តាមរយៈ​អាពាហ៍​ពិពាហ៍​ជាមួយ​មន្ត្រី​ផ្កាយ2​ ​នៅ​ក្រសួងមហាផ្ទៃ​ ​ដែល​ស្វាមី​របស់​នាង​ក្រៅពី​ជាម​ន្ត្រី​ជាន់ខ្ពស់​មួយ​រូប​ត្រៀម​ឡើង​ផ្កាយ3ហើយ​នោះ​ ​ក៏​ជា​អ្នកជំនួញ​ទ្រព្យ​ស្ដុក​មួយ​រូប​ផង​ដែរ​។​ ​ក្នុង​ពិធី​មង្គលការ​របស់​នាង​ ​ក្រៅពី​ភ្ញៀវ​កិត្តិយស​ដែល​ជាម​ន្ត្រី​ជាន់ខ្ពស់​នៅក្នុង​ក្រសួងមហាផ្ទៃ​ ​ក៍​មាន​វត្តមាន​ផលិតករ​ ​និង​តារា​សិល្បៈ​ជាច្រើន​រូប​ចូលរួម​ថែមទៀត​។​

​តារា​ស្រី​ក្នុង​រឿង​ ​កន្ទោងខៀវ​រូប​នេះ​ ​ប្រាប់​សារព័ត៌មាន​ឡា​រ៉ែ​ន​ថា​ ​ស្វាមី​របស់​នាង​មាន​តួនាទី​ជា​អគ្គនាយករង​ប្រចាំ​ក្នុង​នាយកដ្ឋាន​មួយ​របស់ក្រ​សួង​មហាផ្ទៃ​ ​ដោយ​ក្នុង​ពេល​បច្ចុប្បន្ន​លោក​គឺជា​មន្ត្រី​ផ្កាយ2​ ​ប៉ុន្តែ​នឹង​ឡើង​ផ្កាយ3ឆាប់​ៗ​ក្នុង​ពេល​ខាងមុខ​។​ ​ពន្លក​ស្នេហ៍​ជាមួយ​បុរស​ពោះម៉ាយ​ផ្កាយ2នេះ​ ​អ្នកនាង​ថា​បាន​កើតមានឡើង​រង្វង់​មួយឆ្នាំ​ចុងក្រោយ​ ​ហើយដោយ​លោ​ក​ក៏ហ៑ាន​ចូលស្ដី​ដណ្ដឹង​អ្នកនាង​តាម​ប្រពៃណី​ ​ទើប​ចំណង​ស្នេហ៍​ផ្លូវការ​ក៏​ឈាន​ដល់​អាពាហ៍​ពិពាហ៍​។​ ​អ្នកនាង​នឹង​សម្រេចចិត្ត​បោះបង់​សិល្បៈ​ ​តែ​មិន​ចោល​ទាំងស្រុង​នោះ​ទេ​ ​ដោយ​អាច​ក្រោយពេល​បង្កើត​បានកូន​មួយ​ ​ឬ​ ​ពីរ​ ​គឺ​នាង​នឹង​ត្រលប់​មក​ថត​ជាថ្មី​ ​បើ​មាន​ផលិតករ​ទទួលយក​នាង​អោយ​សម្ដែង​មួយ​រឿង​ ​ឬ​ ​2រឿង​។​ ​នាងស​ម្រេច​ចិត្ត​បោះបង់​សិល្បៈ​ ​ដើម្បី​ទៅ​ជួយ​មើល​មុខ​ជំនួញ​លក់​ឡាន​ ​និង​បើកហាង​បញ្ចាំ​របស់​ស្វាមី​ ​ប៉ុន្តែ​សម្រាប់​សកម្ម​ភាព​អញ្ជើញ​ៗ​របស់​តារា​សិល្បៈ​ដូចគ្នា​ក្នុង​កម្មវិធី​មង្គលការ​ ​និង​ក្នុង​កម្មវិធី​សប្បុរសធម៌​ជាដើម​ ​គឺ​នឹង​នៅតែ​បង្ហាញខ្លួន​បើ​មានការ​អញ្ជើញ​។​ ​

​ឈឹម​ ​អារី​យ៉ា​ ​បន្ត​ថា​នាង​មិនដែល​នឹកស្មាន​ថា​ខ្លួន​មានសំណាង​បាន​ក្លាយជា​ជំទាវ​ស្របច្បាប់​តាមរយៈ​មង្គលការ​ដូច​អ្វី​ដែល​បានឃើញ​នោះ​ទេ​ ​តែ​នាង​ក៏​នៅតែ​រៀប​ឫក​ជានា​រី​សាមញ្ញ​ ​ដើម្បី​កុំឱ្យ​មានការ​រិះគន់​ថា​នាង​ ​ក្រោយ​ក្លាយជា​ជំទាវ​ ​ក៏​លែង​ឫក​ពារ​នោះ​ដែរ​។​ ​អ្នកនាង​ ​និង​ស្វាមី​គម្រោង​ដើរកម្សាន្ត10ប្រទេស​នៅ​តំបន់​អឺរ៉ុប​ ​នៅ​អំឡុង2ខែ​ខាងមុខ​ ​តែ​សម្រាប់​ពេលនេះ​ ​គឺ​អត់មាន​ពេល​ចេញទៅ​លម្ហែ​កាយ​ដើម្បី​ទៅ​ក្រេបទឹក​ឃ្មុំ​នោះ​ទេ​ ​ដោយសារតែ​នាង​ក៏​ត្រូវ​ថត​បញ្ចប់​ភាពយន្ត​ដែល​នៅ​កុងត្រា​ ​ហើយ​ចំណែក​ស្វាមី​ ​ក៏​រវល់​នឹង​ការងារ​ក្នុង​ស្រុក​នៅឡើយ​។​ ​

Advertisement