កៀក​ចូលឆ្នាំ​ខ្មែរ​នេះ​ តារា​សិល្បៈ​មួយ​ក្រុម​កាន់​ហឹប​ ដើរ​រៃអង្គាស​ប្រាក់​ជួយ​គន្ធបុប្ផា​ និង​មជ្ឈមណ្ឌល​ជាតិ​ថែទាំ​កុមារ​និង​ទារក​

ពិតជា​គួរ​ឱ្យ​សរសើរ​ណាស់​ ខណៈ​ដែល​បានឃើញ​តារា​សិល្បៈ​មួយ​ក្រុម​រួមមាន​ អ្នកនាង​ គ្រ​ត នាយ​តាក់ស៊ី​ និង​ភរិយា​ នាយ​ស្វិត​ និង​ភរិយា​ លោក​ សាយ​ សៀ​រ៉ា​ តារា​សម្តែង​ កញ្ញា​ ឆើតឆាយ​ និង​តារាចម្រៀង​ប៉ុន្មាន​ដួង​ទៀត​ បាន​នាំគ្នា​កាន់​ហឹប​រ៉ៃ​អង្គាស​ប្រាក់​ជួយ​មន្ទីរពេទ្យ​គន្ធបុប្ផា​ និង​មជ្ឈមណ្ឌល​ជាតិ​ថែទាំ​កុមារ​និង​ទារក​ ទាំង​ទឹកមុខ​អរ​សប្បាយរីករាយ​ ដោយ​គ្មាន​ភាព​នឿយហត់​នោះ​ទេ​។

អ្នកនាង​គ្រ​ត បាន​ប្រាប់​ឡា​រ៉ែ​នថា​ នេះ​ជា​ការ​សាង​បុណ្យ​កុសល​មួយ​ និង​ជា​ត្រៀម​អបអរ​ទទួល​អំណរ​ពរជ័យ​ពី​ទេវតា​ឆ្នាំ​ថ្មី​ បើ​ទោះបីជា​មរ​មារ​ញឹក​យ៉ាងណា​ ក៏​មក​ចូលរួម​ជួយ​សង្គមជាតិ​យើង​ដែរ​។តារា​កំប្លែង​ស្រី​ល្បីឈ្មោះ​អ្នកនាង​គ្រ​ត បាន​បន្ដ​ប្រាប់​ឱ្យ​ដឹង​បន្ថែម​ថា​ អ្នកនាង​ឆ្លៀតពេល​មក​ជួយ​កិច្ចការ​មនុស្សធម៌​ខាងលើ​ជាមួយ​អ្នកបង​ម្ចាស់ហាង​«មី​ស៊ុប​កូនកាត់​»ដែល​រាប់អាន​ថៅកែ​ស្រី​។

មិន​ខុសពី​គំនិត​របស់​បង​គ្រ​តលោក​ សាយ​ សៀ​រ៉ា​ តារា​សម្តែង​ក៏បាន​ចូលរួម​ក្នុង​ការងារ​ខាងលើ​ជាមួយ​ហាង​មី​ស៊ុប​កូនកាត់​ដែរ​ដោយ​លើកឡើង​ទៀត​ថា​ លោក​រាប់អាន​ជាមួយ​បងស្រី​ថៅកែ​ហាង​ដោយ​បងស្រី​ជា​មនុស្ស​មានចិត្ត​បុណ្យ​ជួយ​គេ​គ្រប់រូប​ភាព​មិន​រើសអើង​។ ម្ល៉ោះហើយ​នា​ថ្ងៃទី19​ មេសា​ ក្រោយ​បុណ្យចូលឆ្នាំ​យើង​រៀបចំ​អំណោយ​ធំ​មួយ​ដល់​កុមារ​ទារក​ជាង2០០នាក់​។ អ៊ីចឹង​ហើយ​ទើប​ម្នា​ក់ៗ​យកពេល​ទំនេរ​ស្រែកច្រៀង​ខ្លះ​កាន់​ហឹប​ជួយ​អំពាវនាវ​នៅមុខ​ហាង​មិន​ខ្មាស់​ទេ​ដើម្បី​ឱ្យ​បងប្អូន​ដឹង​បរិច្ចា​កប្រាក់​មក​ជួយ​អ្នក​អត់​តិចតួច​ក្តី​ចែករំលែក​គ្នា​ខ្មែរ​តែមួយ​។ ​

ដៃ​ឱប​ធុង​ហឹប​ប្រាក់​ទឹកមុខ​ញញឹម​ចេញ​ដោយ​បេះដូង​រំពឹង​បាន​ដល់ដៃ​កុមារ​ទារក​ទីទ័ល​ លោកស្រី​ថៅកែ​ហាង​«មី​ស៊ុប​កូនកាត់​»បាន​ថ្លែង​ដែរ​ថា​ លោកស្រី​កាន់​គោលការណ៍​ជួយ​គ្រប់រូប​ភាព​រាល​កិច្ចការ​មនុស្សធម៌​ព្រោះ​លោកស្រី​ធ្លាប់​អត់​រស់នៅ​ក្រីក្រ​កូនកំព្រា​យល់​ច្បាស់​ពី​ភាព​ខ្វះខាត​។ អ៊ីចឹង​មានតែ​ព្យាយាម​ជួយ​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​បាន​កម្រិត​ណា​យើង​ជួយ​តាម​កម្លាំង​។ មិន​ត្រឹមតែ​ប៉ុណ្ណឹង​ទេ​លោកស្រី​រមែង​លើកស្ទួយ​ដល់​សិប្បកម្ម​ស្មូនឆ្នាំង​ដី​ដោយ​ហាង​ស៊ុប​របស់​លោកស្រី​ប្រកាន់យក​ស្មូនឆ្នាំង​ដី​ធ្វើជា​របស់​ដាក់​មី​ស៊ុប​ប្រយោជន៍​ជួយ​ដល់​អ្នក​ស្មូនឆ្នាំង​តាម​ខេត្ត​។ តាមរយៈ​ដំណឹង​នេះ​សូម​មិត្ត​យុវវ័យ​ប្រជាពលរដ្ឋ​ទាំងអស់​ជួយ​បរិច្ចាគ​ហើយ​មកលេង​កោះ​ពេជ្រ​កុំ​ភ្លេច​មក​ទីតាំង​ស៊ុប​ចែករំលែក​ក្តី​ស្រឡាញ់​ទាំងអស់គ្នា​។

សូមជម្រាប​ដែរ​ថា​ ក្នុង​នោះ​នៅ​ថ្ងៃទី19មេសា​ ខាងមុខនេះ​ក្រុម​តារា​សិល្បៈ​នេះ​និង​មានកម្ម​វិធីចែក​អំណោយ​ដល់​ «មជ្ឈមណ្ឌល​ជាតិ​ថែទាំ​កុមារ​និង​ទារក​» ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវ2004រាជធានី​ភ្នំពេញ​។ ម្ល៉ោះហើយ​ទើប​សិល្បករ​ទាំងអស់​បាន​រៀបចំ​ដុតដៃដុតជើង​គ្នា​ចែករំលែក​ការងារ​ជួយ​កិច្ចការ​មួយ​នេះ​ឱ្យ​បាន​ដើម្បី​អំពាវនាវ​ដល់​សប្បុរសជន​ជួយការ​ងារ​ដល់​មជ្ឈមណ្ឌល​ខាងលើ​។

Advertisement