«ជួប​ស៊យ​»វគ្គ២​ ស្នាដៃ​នាយ​ គ្រឿន​ ដាក់​បញ្ចាំង​ត្រៀម​អបអរ​ពិធីបុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណីខ្មែរ

នៅ​រសៀល​ថ្ងៃទី5​ មេសា​ ភាពយន្ត​រឿង​”ជួប​ស៑យ​វគ្គ២​” ដែល​ជាវ​ណ្ណ​កម្ម​របស់​ផលិតកម្ម​ LD​ Picture​ និង​ជា​ស្នាដៃ​របស់​តារា​កំប្លែង​នាយ​គ្រឿន​ ត្រូវ​បាន​ដាក់​ប្រកាស​ដាក់​សម្ពោធ​ហើយ​ ដោយ​គ្រោង​នឹង​លក់​សំបុត្រ​គ្រប់​រោង​ ចាប់ពី​ថ្ងៃទី១១​ មេសា​ មុន​ចូលឆ្នាំ​តទៅ​។ ភាពយន្ត​នេះ​កាលពី​វគ្គ១​ ភ្លា​បបាន​កើប​លុយ​ប្រមូល​ផល​ចំណេញ​បាន​ច្រើន​រួចមក​ហើយ​ ទើប​ភាពយន្ត​នេះ​ឈាន​ដល់​ការផលិត​វគ្គ២នេះ​ឡើង​។

នាយ​ គ្រឿន​ ដែល​វិវឌ្ឍន៍​ខ្លួន​ជា​អ្នកដឹកនាំ​ផលិតភាព​យន្ត​ បាន​លើកឡើង​ថា​ ស្នាដៃ​ទី១ដែល​លោក​ដឹកនាំ​សម្តែង​គឺ​រឿង​ ”ជួប​ស៊យ​” វគ្គ១​ ហើយ​ស្នាដៃ​ទី៥ចុងក្រោយ​នេះ​ក៏​ជា​រឿង​ ”ជួប​សយ២​” ។ ស្នា​ដៃ​រឿង​បស់​អិល​ឌី​ បាន​ចងក្រង​ដាក់​បញ្ចាំង​រួច៣រឿង​មានរឿង​ «អង្រឹង​» រឿង​ «លោក​ប្តី​» រឿង​ «ឯណា​ខ្មោច​» ហើយរឿង​ទី៤​ «ជួប​ស៊យ​»វគ្គ២​ ដឹកនាំ​ដោយ​នាយ​គ្រឿន​ នឹង​ចាក់​បញ្ចាំង​នៅ​ថ្ងៃទី១១​ ខែមេសា​ ឆ្នាំ២០១៩ខាងមុខ​ ដើម្បី​អបអរ​ពិធីបុណ្យ​ចូលឆ្នាំ​ថ្មី​។ ផលិត​កម្ម​អិល​ឌី​ ត្រូវ​បាន​យុវវ័យ​សរសើរ​ថា​ ផលិត​រឿង​បាន​ល្អ​ ទើប​រាល់ពេល​ចាក់​បញ្ចាំង​មានការ​ចូលរួម​ទស្សនា​ និង​ទិញ​សំបុត្រ​ចូល​ពេញ​រោង​។

ផលិតករ​នាយ​គ្រឿន​ បាន​អះអាង​ថា​ ភាពយន្ត​រឿង​”ជួប​ស៑យ​វគ្គ២​” គ្រាន់តែ​ជា​រឿងប្រឌិត​ និង​មាន​ឈុត​សប្បាយ​ៗមិន​ខុសគ្នា​ពី​កាលពី​វគ្គទី១នោះ​ទេ​ ប៉ុន្តែ​អ្វី​ដែល​ខុសប្លែក​ខ្លាំង​គឺ​វគ្គទី២នេះ​ មាន​បន្ថែម​តួអង្គ​ច្រើនជាង​មុន​ ដោយសារតែ​តដល់​តួ​កូន​ៗ និង​បាន​បង្ក​បនូវ​សារ​អប់រំ​មួយ​ គឺ​ឳពុក​ម្ដាយ​បើ​ដាក់​បណ្ដា​សារ​កូន​ និង​ជេរប្រមាថ​កូន​លេង​ៗ នោះ​កូន​នឹង​ជួប​បញ្ហា​ដូច​អ្វី​ដែល​ពាក្យសម្ដី​របស់​ឳពុក​ម្ដាយ​លើកឡើង​។ លោក​ថា​ភាពយន្ត​មួយ​រឿង​នេះ​ កាលពី​វគ្គទី១​ ក៏​បញ្ចាំង​ចំ​មុន​ចូលឆ្នាំ​នោះ​ដែរ​ ទើប​លោក​គិតថា​ ការ​ដាក់​បញ្ចាំង​ភាពយន្ត​រឿង​”ជួប​ស៑យ​វគ្គ២​” គឺ​ត្រូវ​នឹង​ខួប​ក្នុង​ការ​បញ្ចាំង​រឿង​ថ្មី​។

នាយ​គ្រឿន​ទទូច​ឱ្យ​អ្នកចូលចិត្ត​មើល​ភាពយន្ត​តាម​រោងកុន​ បន្ត​គាំទ្រ​ស្នាដៃ​មួយ​នេះ​ឱ្យ​បាន​កាន់តែ​ច្រើន​ ដោយ​លោក​រំពឹង​ថា​ នៅពេល​ដាក់​បញ្ចាំង​លក់​សំបុត្រ​នៅ​ថ្ងៃទី១១​ មេសា​ ខាងមុខ​ នឹង​មាន​អ្នកទិញ​សំបុត្រ​ច្រើន​នោះ​ផង​ ជាពិសេស​អ្នក​មិន​មាន​គម្រោង​ដើរលេង​នៅ​ខេត្ត​ ហើយ​ចាត់ទុកថា​ផ្សារ​ទំនើប​ និង​រោងកុន​ទំនើប​ គឺជា​កន្លែង​ដែល​ត្រូវ​កម្សាន្ត​អារម្មណ៍​។

ក្រៅពី​ការប្រកាស​បន្ថែម​ទុន​ គុណភាព​នៃ​ការផលិត​ក៏​កាន់តែ​ខ្ពស់​ជាង​រឿង​វគ្គ​មុន​ ស្រប​ពេល​ដែល​តួ​សម្តែង​ត្រូវ​បាន​គេ​ដឹង​ដែរ​ថា​សុទ្ធសឹង​ជាតា​រា​សម្តែង​ តារា​កំប្លែង​ល្បីឈ្មោះ​នៅ​កម្ពុជា​ដូចជា​នាយ​គ្រឿន​ Dj​ កា​កា​ លោក​ ងួន​ សុ​បិន្ត កញ្ញា​ គាត​ សុវណ្ណា​ឡាង​ លោក​ ទេព​ រិន្ទ​ដា​រ៉ូ​ អ្នកនាង​ ប៉ែន​ សុ​ផា​នី​ និង​តារា​ប្រុសស្រី​ល្បីឈ្មោះ​ជាច្រើន​ទៀតផង​ដែរ​៕

Advertisement