ឆ្នាំ​ដំបូង​មែន​ ! តារា​សិល្បៈ​ល្បី​ៗរួមគ្នា​ធ្វើ​ឱ្យ​កក្រើក​ព្រឹត្តិ​កា​រណ៍​សង្ក្រាន្ដ​ព្រែកឯង​ផ្អើល​វិទ្យាល័យ

​ក្នុង​ការ​ត្រៀម​អបអរ​សារ​ទរ​ពិធីបុណ្យ​ចូលឆ្នាំ​ថ្មី​ឆ្នាំកុរ​ឯកស័ក​ ដែល​កាន់តែ​ខិត​ជិត​មកដល់​យើង​សង្កេតឃើញ​ថា​ បណ្តា​គ្រឹះស្ថាន​អប់រំ​រដ្ឋ​និង​ឯកជន​ព្រមទាំង​ស្ថាប័ន​ផ្សេង​បាន​រៀបចំផែនការ​ជាបន្តបន្ទាប់​ទាក់ទិន​នឹង​សង្ក្រាន្ត្ត។ មិន​ខុសពី​គេ​ក្នុង​នោះ​ថ្នាក់ដឹកនាំ​នៃ​វិទ្យាល័យ​ព្រែកឯង​និង​បុគ្គលិក​ក្រោម​ឱវាទ​ក៏បាន​ប្រកាស​ព្រឹត្តិ​ការណ៍​សង្ក្រាន្ត​ផង​ដែរ​ ដោយ​នោះ​ជា​ការ​ចូលខ្លួន​លើក​ទី១​ ពុំ​ធ្លាប់​មាន​ឡើយ​ទើប​កាន់តែ​ពិសេស​សម្រាប់​លោកគ្រូ​អ្នកគ្រូ​សិស្សានុសិស្ស​អាជ្ញាធរ​នៅ​តំបន់​នោះ​។

ថ្ងៃ​សង្ក្រាន្ដ​ព្រែកឯង​ម្សិលមិញ​នេះ​ គណៈ​គ្រប់គ្រង​នៃ​វិទ្យាល័យ​ព្រែកឯង​ ព្រមទាំង​អតីត​សិស្ស​វិទ្យាល័យ​និង​សិស្ស​កំពុង​សិក្សា​បាន​រួបរួម​គ្នា​រៀបចំ​កន្លែង​ទីតាំង​កម្មវិធី​ក្នុង​បរិវេណ​វិទ្យាល័យ​យ៉ាង​មាន​សោភ័ណភាព​ និង​ទាក់ទាញ​បំផុត​ ជាពិសេស​បាន​លើក​គោលគំនិត​ចង​ទង់​ក្រមា​ខ្មែរ​ជា​អត្តសញ្ញាណ​នៃ​ពេល​ចូល​សង្ក្រាន្ដ​តែម្ដង​។ ទោះបី​មាន​ភាព​ហត់នឿយ​បែប​ណា​ក៏​មិន​គិតជា​គំ​នៀ​បធំ​អ្វី​ឡើយ​។ នោះ​ជា​លើក​ទី១បំផុត​ដែល​វិទ្យាល័យ​ព្រែកឯង​បា​នប្រារព្ឋ​ធ្វើឡើង​ក្នុង​ន័យ​ចូលរួម​ថែរក្សា​ប្រពៃណី​ជាតិខ្មែរ​ពិសេស​បុណ្យជាតិ​ដែល​មាន​លក្ខណៈ​ធំ​ក្នុងចំណោម​បុ​ណ្យ​ធំៗ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

សង្ក្រាន្ត​ព្រែកឯង​នេះ​ត្រូវ​បាន​ធ្វើឡើង​ក្នុង​បរិវេណ​វិទ្យាល័យ​ព្រែកឯង​ ស្ថិតនៅ​ក្នុង​ខណ្ឌ​ច្បារអំពៅ​រាជធានី​ភ្នំពេញ​ កាលពី​រសៀល​ថ្ងៃទី4​ មេសា​ ឆ្នាំ2019​ ដោយមាន​វត្តមាន​តារា​ជាច្រើន​រូប​ចូលរួម​។ ​នេះ​ជា​សង្ក្រាន្តដែល​រៀបចំ​ផ្តួចផ្តើម​សហការ​គ្នា​រវាង​លោកនាយក​វិទ្យាល័យ​ លោកគ្រូ​អ្នកគ្រូ​ និង​អតីត​សិស្ស​វិទ្យាល័យ​ព្រមទាំង​សិស្ស​ដែល​បញ្ចប់​ការសិក្សា​។ អ្នកចូលរួម​ទស្សនា​ ​; និង​រាំ​លេងកម្សាន្ត​ ត្រូវ​គេ​ប៉ាន់ស្មាន​ថា​ ដល់​ខ្ទង់ពាន់​នាក់​ ដោយធ្វើ​ឱ្យ​បរិវេណ​វិទ្យាល័យ​ ស្ទើរតែ​រក​កន្លែង​ឈរ​មិនបាន​។ ម្នា​ក់ៗ​សុទ្ធ​លាន់មាត់​ថា​វិទ្យាល័យ​ព្រែកឯង​ពិតជា​មិនធម្មតា​ បើ​ទោះជា​ការរៀបចំ​មិន​ត្រូវ​បាន​ចាត់ចែង​ទុក​ពី​ចម្ងាយ​។ ការ​ដាក់​ពង្រាយ​កង​សន្តិសុខ​ការពារ​ និង​អ្នក​សម្រួល​ចរាចរ​តាមផ្លូវ​ដើម្បី​អោ​យស​ង្ក្រាន្ដ​ទាំងមូល​កាន់តែ​រលូន​ ក៏​ត្រូវ​បាន​ធ្វើឡើង​យ៉ាង​ម៉ាត់​ចត់​ផង​ដែរ​។ សិល្បករ​សិល្ប​ការិនី​ សុទ្ធតែ​បង្ហាញ​អារម្មណ៍​សប្បាយរីករាយ​ ដោយ​តារា​ដែល​បាន​ចូលរួម​ប្រមាណ​លើស​កំណត់​ដែល​បាន​អញ្ជើញ​នោះ​ផង​។

តារាសិល្បៈល្បីៗនីមួយៗ​លើកឡើង​ថា​ពិតជា​សប្បាយ​នឹកស្មាន​មិនដល់​ ដែល​អ្នក​មក​ចូលរួម​ក្នុង​សង្ក្រាន្ដ​វិទ្យាល័យ​ព្រែកឯង​នេះ​ កុះករ​ដល់​ម្លឹង​។ ក្នុង​នោះ​ ការ​រៀប​ចំហ្សូន​ ដើម្បី​ថត​កម្សាន្ត​ ដើម្បី​ទស្សនា​ស្នាដៃ​និស្សិត​ ​ និង​ កន្លែង​តន្ត្រី​រាំច្រៀង​ ក៏​មើលទៅ​ល្អឥតខ្ចោះ​អាច​ទទួលយក​បាន​ផង​ដែរ​ ខណៈ​ដែល​ទិដ្ឋភាព​វិទ្យាល័យ​នេះ​ ក៏​អំណោយផល​ក្នុង​ការរៀបចំ​ ព្រោះតែ​មាន​បរិវេណ​ធំ​ទូលាយ​ ​; ហើយ​សម្បូរ​ដោយ​ដើម​ឈើ​ធំៗ​ផ្ដល់​ម្លប់​ត្រ​ឆឹង​ត្រ​ឆី​មិន​ក្ដៅ​ងហែង​។

វត្តមាន​តា​រាៗ​ដែល​ចូលរួម​បង្ក​បរិយាកាស​សង្ក្រាន​ទាំងមូល​ ​; ឱ្យ​សប្បាយរីករាយ​នៅក្នុង​ថ្ងៃ​នោះ​រួមមាន​៖ លោក​ ជ័យ​ សុ​វ៉ា​ត តារា​ចម្រៀង​សាន់​ដេ​, ​អ្នកនាង​ ឆ័យ​លី​ ដា​ឡែន​, កញ្ញា​ Baby​, ​ លោក​ ​; ម៉ា​ដូ​ណា​, ​ តារាចម្រៀង​កំពុង​ឡើង​កូដ​ លោក​ បូ​ តាំង​ហៀង​, ​តារាចម្រៀង​បាត់មុខ​យូរ​អ្នកនាង​ ​ កែវ​ ​ បូរ៉ា​, ​ លោក​ ​ យូ​ឌីស្កូ​ , តារា​សម្ដែង​ លោក​ យន​ សុ​ភ័ក្រ, លោក​ ​ អ៊ឹម​ ជីវ៉ា​, លោក​ គន់​ រៀម​រតនៈ​, ​កញ្ញា​ ​; ស៊ូ​ ដា​ណេ​, ​កញ្ញា​ ចែម​ ស្រី​លក្ខណ៍​, លោក​ ជួន​ អមរិទ្ឋ​, លោក​ ស៊ី​ម ស៊ី​ណាត​, កញ្ញា​ ឯក​ សុ​វណ្ណា​រត្ន័​, លោក​ ឈិន​ សា​រ៉ាត់​, អ្នកនាង​ នៅ​ ណា​វីន​ ដែល​ទើបតែ​ងើបពីឈឺ​, លោក​ ស៊ឹម​ សុវណ្ណ​ដូ​ឡា​, លោក​ សន​ សុវណ្ណារ៉ា​, កញ្ញា​ ស្រី​តូច​, លោក​ ផេង​ តុលា​, ​ តារា​សម្ដែង​កញ្ញា​ ហេង​ ស្រីពេជ្រ​, ​ លោក​ លោកJohn​, ​អ្នកនាង​ ​នី​ ម៉ាលី​ណា​, ​លោក​ ឃី​ម៉ូ​, លោក​ ​ ម៉ែ​ន អម្រុ​ងរ​ត្ន័​ , លោក​ ភី​តទ័រ​ ព្រមទាំង​តារា​ច្រើន​ដួង​ទៀត​៕

Advertisement