តារា​សម្ដែង​វ័យក្មេង​ ណាន​ វី​សារ​ ត្រូវ​គេ​ទម្លាយ​រឿង​ឆបោក​ប្រាក់​មួយ​ម៉ឺន​ដុល្លារ​

ពិតជា​ភ្ញាក់ផ្អើល​ខ្លាំង​មែនទែន​ ខណៈ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុ​កស្រាប់តែ​គេ​មើលឃើញ​ថា​ តារា​សម្ដែង​ប្រុស​រូប​ស្រស់​សង្ហា​មានឈ្មោះ​ ណាន​ វី​សារ​ មាន​គណនី​ហ្វេ​សប៊ុ​កប្រើ​ឈ្មោះ​ Mrr​ Visa​ (Visa​ Nan​) ត្រូវ​គេ​ទម្លាយ​រឿង​ថា​ តារា​ប្រុស​នេះ​បាន​ឆបោក​លុយ​គេ​អស់​ជាង1ម៉ឺន​ដុល្លារ​ ។

ជា​រឿង​មួយ​នឹកស្មាន​មិនដល់​សោះ​ថា​ តារា​សម្ដែង​លោក​ ណាន​ វី​សារ​ ដែល​ធ្លាប់តែ​មាន​សកម្មភាព​លេចធ្លោ​នៅក្នុង​ពិភព​សម្ដែង​ និង​ថតស្ព​ត បែរជា​អ្នកលេង​ហ្វេ​សប៊ុ​កមូយ​រូប​ឈ្មោះ​ Long​ Love​ ជា​អាណិកជន​រស់នៅ​អាមេរិក​បង្ហោះ​ថា​បាន​ឆបោក​ខ្លួន​អស់ប្រាក់​ជាង​ 1 ម៉ឺន​ដុល្លារ​ ហើយ​គេច​មិន​ដោះស្រាយ​។ អ្នក​ទម្លាយ​ឱ្យ​ដឹងពី​រឿងអាស្រូវ​ដ៏​រសើប​របស់​តារា​ថ្មី​ប្រុស​វ័យក្មេង​រូប​នេះ​បាន​សរសេរ​បង្ហោះ​ថា​ « បងប្អូន​មើល​មុខ​មនុស្ស​បោកប្រាស់​ឱ្យ​ហើយ​ទៅ​អន់​ជាង​សត្វ​តិ​រិច្ឆា​នទៀត​តែ​ធ្វើខ្លួន​ថ្លៃថ្នូរ​ អាញ់​សូម​ដា​ក់​បណ្ដា​ស់​សារ​ឱ្យ​ហែង​វិនាស​ព្រាត់​ប្រាស់​ ក្ដៅក្រហាយ​ រលាយ​ដូច​អំបិល​ត្រូវ​ទឹក​ឱ្យ​វា​ទូល​រែក​កម្មពៀរ​ទាំងអស់​ដែល​ជា​កម្លាំង​ញើស​ឈាម​ខ្ញុំ​ ហើយ​អាញ​គ្មាន​ថ្ងៃ​អហោសិកម្ម​ឱ្យ​អា​មនុស្ស​ធន​ថោក​ដូច​ហែង​ទេ​ អា​ញនឹ​ងនៅ​ចាំ​មើល​ថ្ងៃណា​អំបិល​រលាយ​ ហែង​ក៏​វិនាស​ពេល​ហ្នឹង​ដែល​ ម្យ៉ាង​វិញ​ទៀ​តអាញ​មិនដែល​ចេះ​ឈ្នានីស​ច្រណែន​ធ្វើបាប​អ្នកណា​ទេ​ @ Mrr​ Visa​» ។

ប្រភព​គណនី​ដដែល​នេះ​ Long​ Love​ បាន​អះអាង​ថា​ ខ្លួន​បាន​ស្គាល់​រាប់អាន​តារា​សម្ដែង​លោក​ ណាន​ វី​សារ​ កើត​នៅ​ថ្ងៃទី6​ ខែវិច្ឆិកា​ ឆ្នាំ1998​ រស់នៅ​ស្រុក​សំពៅលូន​ ខេត្តបាត់ដំបង​ ប្រមាណ​ជាច្រើន​ខែ​មក​ហើយ​ ដោយ​ក្រោយ​ស្គាល់គ្នា​តារា​រូប​នេះ​ លួងលោម​សុំ​ខ្ចី​លុយ​ធ្វើ​នេះ​ធ្វើ​នោះ​ជា​រឿយ​ៗ ដោយ​ការខ្ចី​លើក​ចុងក្រោយ​មាន​ចំនួន2ពាន់​ដុល្លារ​ ដើម្បី​យក​ទៅ​ព្យាបាល​ម្ដាយ​។ លោក​បន្ត​ថា​ នៅពេល​ដល់កំណត់​ត្រូវ​សង​ តារា​ថ្មោងថ្មី​ឈ្មោះ​ Mrr​ Visa​ ស្រាប់តែ​ផ្ទុះ​ជម្លោះ​ហើយ​ឈាន​ដល់​ BlocK​ Facebook​ និង​គេច​មិន​បន្ត​ទាក់ទង​ឆ្លងឆ្លើយ​តែម្ដង​ ដែល​ធ្វើ​ឱ្យ​លោក​មិន​អាច​ទទួលយក​បាន​។ លោក​ចាត់ទុកថា​តារា​សម្ដែង​ វី​សារ​ បោកប្រាស់​ខ្លួន​ ​និង​រំលោភ​លើ​សេចក្ដីទុកចិត្ត​ ដោយ​ប្រស​ក់​ដែល​បាន​ខ្ចី​សរុប​គឺ​មាន​ចំនួន​ជាង​ 1 ម៉ឺន​ដុល្លារ​ តែ​លោក​មាន​ឯកសារ​បង្ហាញ​ពី​ការ​វេរ​លុយ​មក​ខ្ចី​ត្រឹមតែ​ប្រមាណ6ពាន់​ដុល្លារ​ ដោយសារតែ​ពេល​ឆាត​ផ្ញើ​មក​ក៏​លុប​ឆាត​ចោល​ខ្លះ​ៗព្រោះតែ​ទុកចិត្ត​គ្នា​។

គណនី​ដដែល​នេះ​ Long​ Love​ បន្ត​ទៀត​ថា​ ដ្បិតថា​ខ្លួន​រស់នៅ​អាមេរិក​ ប៉ុន្តែ​លោក​ថា​មិនមែន​ជា​អ្នកមាន​ទេ​ ដោយ​ខំធ្វើការ​នៅក្នុង​ហាង​នំ​មួយ​ដោយ​សង្ឃឹមថានឹង​សន្សំ​លុយ​ផ្ញើ​ឱ្យ​ម្ដាយ​នៅ​ខេត្តបាត់ដំបង​គ្រាន់​បាន​សង់ផ្ទះ​ ប៉ុន្តែ​ក៏​ត្រូវ​តារា​រូប​នេះ​ល្បួង​ខ្ចី​ ដោយ​សន្យា​រសង​វិញ​ក្នុងរយៈពេល​ខ្លី​ ​ហើយ​ក្រោយពី​ខ្ចី​បាន​ម្ដង​ក៏​ចេះតែ​យកលេស​ថា​ សុំ​ខ្ចី​ប៉ុ​ណេះ​ទៀ​តមោ​ប៉ុណ្ណោះ​បន្ថែម​ទៀ​តមោ​ ចាំ​សង​សរុប​ លោក​ថា​កាន់តែ​ឈឺចិត្ត​ខ្លាំង​ដែល​បងស្រី​របស់​តារា​រូប​នេះ​ព្រមាន​លោក​ថា​ ឱ្យ​តែហ៑ា​នប​ង្ហោះ​ថា​ប្អូន​របស់​នាង​ជំពាក់​លុយ​បែបនេះ​បែប​នោះ​ គឺ​នឹង​ប្ដឹង​ពី​បទ​បរិ​ហា​កេរ្តិ៍​ ទើប​លោក​ត្រូវតែ​បង្ហោះ​តែម្ដង​ បើ​នៅតែ​មិនព្រម​ដោះស្រាយ​។

គួរ​បញ្ជាក់​ដែរ​ថា​ មកដល់ពេលនេះ​តារា​សម្ដែង​លោក​ ណាន់​ វី​សារ​ ហៅ​ Mrr​ Visa​ នៅ​មិនទាន់​មានទាន់​មាន​ប្រតិកម្ម​យ៉ាងណា​ចំពោះ​ការ​បង្ហោះ​របស់​លោក​ Long​ Love​ នៅឡើយ​ទេ​ ប៉ុន្តែ​ផ្អែក​តាម​ឯកសារ​ គឺ​តារា​សម្ដែង​រូប​នេះ​ ពិតជា​ធ្លាប់​បាន​ទទួល​ថវិកា​រដែ​លបុ​រស​អាមេរិក​នោះ​វេរ​ឱ្យ​ជា​រឿយ​ៗមែន​។ គណនី​ហ្វេ​សប៊ុ​ក Long​ Love​ ប្រកាស​ថា​មិន​ខ្លាច​បណ្ដឹង​ពី​បទ​បរិ​ហា​កេរ្តិ៍​ពី​គ្រួសារ​តារា​សម្ដែង​លោក​ វី​សារ​ ទេ​ ផ្ទុយទៅវិញ​លោក​ថែម​ទាំ​ត្រៀម​ចំណាត់ការ​ប្ដឹង​បក​ពី​បទ​រំលោភ​លើ​សេចក្ដីទុកចិត្ត​ និង​ឆបោក​ ក្រោយពី​តារា​វ័យក្មេង​ថ្មោងថ្មី​រូប​នេះ​ គេច​ចេញពី​បំណុល​នោះ​ផង​៕

Advertisement