តារាសិល្បៈច្រើនដួង ដុតដៃដុតជើង និងរំភើបចិត្តបានចូលរួមសកម្មភាពសប្បុរធម៌ជាមួយម្ចាស់ហាងស៊ុបកូនកាត់

អ្នកនាង គង់ វណ្ណា ម្ចាស់ហាងស៊ុបកូនកាត់ត្រូវគេស្គាល់ថាជាអ្នកនិពន្ធ ជាអ្នកចម្រៀង ជាអ្នកសម្ដែង និងជាផលិតចម្រៀងឱ្យតារាខ្មែរមួយចំនួន បានដឹកនាំសកម្មភាពជាមួយតារាល្បីៗជាច្រើនរូប ចែកថវិកា ទឹកស៊ីអ៊ីវនិងគ្រឿងឧបភោគបរិភោគច្រើនមុខជូនដល់ចាស់ជរាៗប្រមាណជាង២០រូប​ នៅកោះពេជ្រ ដែលមានតារាសិល្បៈចុះជួយដូចជាអ្នកនាង គ្រត, នាយតាក់ស៊ី ,អ្នកនាងភីម, លោក យន សុភ័ក្រ, លោក ជ័យ សុវ៉ាត, កញ្ញា ឆឹម ស្រីលក្ខណ៍, កញ្ញា ហេង ស្រីពេជ្រ, លោក ផុន ផានិត និង លោក ហង្ស សុវណ្ណារិទ្ធិ ព្រមទាំងសប្បុរសជនជាច្រើនទៀត។

អ្នកនាង គង់ វណ្ណា បានថ្លែងបញ្ជាក់ក្រោយប្រគល់អំណោយជូនដល់ចាស់ៗនាថ្ងៃនោះថា ដោយសារតែអ្នកនាងបានឃើញពីការលំបាករបស់ចាស់ៗមួយចំនួននៅម្ដុំច្បារអំពៅ និងនៅម្ដុំមុខវាំង ទើបអ្នកនាងរៀបចំជាមធ្យោបាយដើម្បីឱ្យដឹកអុំស្រីចាស់ៗទាំងនោះ មកកាន់ហាងស៊ុបកូនកាត់ឆឹងឆឹងរបស់ខ្លួន ដើម្បីបានទទួលទានអាហារមួយឆ្អែតៗម្នាក់នៅកោះពេជ្រ ហើយប្រមែប្រមូលតារាសិល្បៈដែលអ្នកស្រីមានទំនាក់ទំនងឱ្យបានចូលរួមរំលែកនូវក្ដីសប្បុរធម៌នេះ។

អ្នកនាងថា តាំងពីខ្លួនក្លាយជាម្ចាស់ហាងស្រីលើអាជីវកម្មបើកហាងអាហារ៤ទីតាំងផ្សេងគ្នាយ៉ាងជោគជ័យមក អ្នកនាងឧស្សាហ៍បែងចែកផលចំណេញដែលខ្លួនទទួលបាន ធ្វើទានជួយដល់សង្គមខ្លាំងណាស់ ដោយសារតែអ្នកស្រីយល់ថា ទោះជាខ្លួនមានបាន និងឡើងខ្ពស់យ៉ាងណាក៏ដោយត្រូវតែចែករំក្ដីស្រលាញ់ជួយដល់ចាស់ៗជរា ក្មេងកំព្រា និងសហគមន៍ខ្វះខាត ដែលអ្នកស្រីបានឃើញ។ អ្នកនាងប្រកាសអោយអ្នកដែលមានទុក្ខលំបាក ឬ បានស្គាល់ពីអ្នកមានទុក្ខលំបាក ហើយត្រូវការជំនួយជដោយទោះតិចឬច្រើន គឺអ្នកនាង នឹងរួមចំណែក។ ជាមួយនឹងការជួបជុំចែកអំណោយដល់ចាស់ៗ អ្នកនាង គង់ វណ្ណា ហៅថៅកែស៊ុបកូនកាត់ ក៏បានបង្ហើបថា អ្នកនាងនឹងបន្តផលិតបទចម្រៀងបន្តទៀត ជួយដល់សិល្បករមួយចំនួនឱ្យបានច្រៀង ដោយអ្នកនាងក៏នឹងមានបទចម្រៀងផ្ទាល់ខ្លួន និងសម្ដែងខ្លួនឯងទុកជាអនុស្សាវរីយ៍ផងដែរ ដើម្បីបំពេញក្ដីស្រលាញ់វិស័យសិល្បៈរបស់ខ្លួន។

លោក ផុន ផានិត និង លោក ហង្ស សុវណ្ណារិទ្ធិ ដែលតារាសិល្បៈក្រោមការជ្រោមជ្រែងរបស់ម្ចាស់ហាងស៊ុបនេះ ក៏បានបញ្ជាក់ដែរថា ពួកលោកទទួលបានការជួយលើកទឹកចិត្តឱ្យបន្ដដំណើរលើវិថីសិល្បៈនេះ ក៏ព្រោះតែថៅកែស្រីមានចិត្តសប្បុរស និងឧបថត្ថម្ភការផលិតបទចម្រៀងជាច្រើនបទ។ មិនតែប៉ុណ្ណោះ ម្ចាស់ហាងរូបនេះ ក៏ជាអ្នកដឹកនាំ និងនិពន្ធបទចម្រៀងឱ្យពួកលោកច្រៀងផ្ទាល់ផងដែរ។ ក្រៅពីជំរុញការងារសិល្បៈហើយ ពួកលោក រំភើបចិត្តយ៉ាងខ្លាំងដែរ អ្នកនាង គង់ វណ្ណា តែងតែដឹកនាំសកម្មភាពសប្បុរសធម៌ជួយដល់សង្គម។ លោក ផុន ផានិត បានអះអាងថា លោកមានអារម្មណ៍អរគុណចំពោះការជួយយ៉ាងពេញទំហឹងរបស់ថៅកែស្រី និងសូមឱ្យមហាជនទាំងអស់ជួយគាំទ្រ ស៊ុបកូនកាត់ នៅកោះពេជ្រ ផងដែរ៕

Advertisement