បួន​ថ្ងៃ​ប៉ុន​ណោះ​ ​ទារុណកម្ម​ខ្មោច​ ​ធ្វើ​ឱ្យ​យុវវ័យ​ផ្អើល​លោះព្រលឹង​

​ថ្មី​ៗ​នេះ​ភាពយន្ត​ខ្មែរ​រឿង​ទារុណកម្ម​ខ្មោច​បាន​ដាក់​បញ្ចាំង​ពេញ​រោងកុន​ទីក្រុង​ភ្នំពេញ​និង​សៀមរាប​ ​ចាប់ពី​ថ្ងៃ28​ ​រហូតមកដល់​ថ្ងៃនេះ4ថ្ងៃ​ពេញ​ ​រោងភាពយន្ត​ពេញ​លក់​សំបុត្រ​គ្មាន​សល់​ ​ពិសេស​យុវវ័យ​ផ្អើល​ទះដៃ​អបអរសាទរ​ស្នាដៃ​ដ៏​អស្ចារ្យ​មួយ​នេះ​ដែល​ដឹកនាំ​ដោយ​កូនខ្មែរ​លោក​ ​ហ៊ុយ​ ​យ៉ា​ឡេង​(​មាតុ​ចក្រ​)​ ​ដែល​យុវវ័យ​តែង​សម្គាល់​ឃើញថា​ភាពយន្ត​អ្នកដឹកនាំ​ម្នាក់​នេះ​តែង​នាំ​ភាពយន្ត​ខ្មែរ​ទៅក្រៅ​ប្រទេស​ ​ពិ​សេស​ថ្មី​ៗ​នេះ​លោក​ទើបតែ​នាំ​ភាពយន្ត​ខ្មែរ​ទៅ​ដាក់​បញ្ចាំង​នៅ​ប្រទេស​បារាំង​និង​សហរដ្ឋអាមេរិក​ហើយ​ដែរ​។​

​ហើយ​ភាពយន្ត​ក្រោយ​របស់​លោក​រឿង​ទារុណកម្ម​ខ្មោច​ដែល​កំពុង​បញ្ចាំង​បាន4ថ្ងៃនេះ​ ​កំពុងតែ​កក្រើក​ទស្សនិកជន​យ៉ាង​ខ្លាំង​ហើយ​អ្នកទស្សនា​ក្រោយ​ទស្សនា​ចប់​ទះដៃ​និង​កោតសរសើរ​គាំទ្រ​ពេញទំហឹង​តែម្តង​ ​កូនខ្មែរ​ភាពយន្ត​ខ្មែរ​កំពុង​ទៅមុខ​ហើយ​ ​ដូចនេះ​អ្នក​ដែល​មិនទាន់​ទស្សនា​សូម​ទៅ​ទស្សនា​ដើម្បី​គាំទ្រ​ភាពយន្ត​ខ្មែរ​មួយ​នេះ​ ​ដែល​កំពុង​គ្រង​ធ្វើដំណើរ​ទៅក្រៅ​ប្រទេស​ផង​ដែរ​ ​ក្នុង​នោះ​លោក​ហ៊ុយ​យ៉ា​ឡេង​បាន​ប្រាប់​ថា​ ​ថ្ងៃទី17​ ​ខែមីនា​ ​លោក​និង​នាំ​យក​រឿង​ទារុណកម្ម​ខ្មោច​ទៅ​ចូល​ទីផ្សារ​លក់​ភាពយន្ត​ពិភពលោក​នៅ​ទីក្រុង​ហុង​លោក​ ​បន្ទាប់មក​ទៀត​ចូល​ទៅ​មហោស្រព​ភាពយន្ត​នៅ​ម៉ា​ឡេ​ ​បន្ទាប់មក​ទៀត​ចូល​ទៅ​សាកល្បង​ទីផ្សារ​ថ្មី​នៅ​ប្រទេស​ភូមា​និង​វៀតណាម​ផង​ដែរ​៕​

Advertisement