​នាយ​ក្រិន​ មានបញ្ហារោគបេះដូងគួរ​ឱ្យ​ព្រួយបារម្ភ​ ​និង​កំពុង​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​ ​

ប្រិយមិត្ត​ពិត​ជា​ស្កាល់​ច្បាស់​លោក​ ​នាយ​ក្រិន​ ​ជាតា​រា​កំប្លែង​ ​ដែល​មាន​មាឌតូច​ល្អិត​ ​ដែល​ទទួល​បានការ​គាំទ្រ​ជា​ខ្លាំង​ពីសំណាក់​មហាជន​ខ្មែរយើង​។​ ​តែ​អ្វី​ដែល​ធ្វើ​ឱ្យ​តក់ស្លុត​នោះ​គឺ​ ​គណនី​ហ្វេ​សប៊ុ​ក​របស់​ ​នាយ​ ​ហុងដា​ ​បាន​បង្ហោះ​រូបភាព​នាយ​ក្រិន​ចូ​លម​ន្ទី​ពេទ្​រដែ​ល​ទំនង​មើលទៅដូចជា​មិនសូវ​ស្រូល​ទេ​ ​ដោយ​នាយ​ ​ហុងដា​ ​បាន​សរ​សេ​របញ​ជាក់​ថា​ ​«​ចូល​ពេទ្យ​ទៀតហើយ​នាយ​ក្រិន​ខ្ញុំ​អ្ហើយ​ ​មួយ​ខែ​នេះ​ចូល​ចូល​»​ ​។​ ​

​យ៉ាងណាមិញ​ ​បន្ទាប់ពី​បង្ហោះ​រូប​ដេកសម្រាក​នៅ​គ្រែ​មន្ទីរពេទ្យ​មួយ​កន្លែង​ ​ធ្វើ​ឱ្យ​អ្នកគាំទ្រ​ជាច្រើន​បាន​ចូល​ទៅ​សួរនាំ​អំពី​អាការ​ ​និង​ស្ថានភាព​របស់​នាយ​ក្រិន​ ​យ៉ាង​ភ្លូកទឹកភ្លូកដី​។​ ​នាយ​ហុងដា​ ​បាន​ឆ្លើយ​ប្រាប់​អ្នកគាំទ្រ​ថា​ ​«​នាយ​ក្រិន​ ​មាន​បញ្ហា​បេះដូង​ ​និង​ក្រពះ​ ​ដោយ​មួយ​ខែ​នេះ​នាយ​ក្រិន​ចូល​ពេទ្យ​ជាង10ដង​ទៅ​ហើយ​»​។​ ​គួរ​ឱ្យ​អាណិត​លោក​ណាស់​ ​បើ​ទោះបីជា​មួយ​រយៈ​ស្ងាត់​មុខ​ពី​កញ្ចក់​ទូរទស្សន៍​ ​ក៏ប៉ុន្ដែ​លោក​មានការ​ងារ​សម្ដែង​នៅ​តាម​បណ្ដា​ខេត្ត​ជាច្រើន​កម្មវិធី​ថែមទៀត​។​ ​

​គួរ​រំឭក​ផង​ដែរ​ថា​ ​កាលពី​អំឡុង​ខែ​ ​មករា​ ​កន្លងទៅ​ ​នាយ​ក្រិន​ ​បាន​ជួបប្រទះ​គ្រោះថ្នាក់​ចរាចរណ៍​រួម​ដំណើរ​ជាមួយ​លោកពូ​ ​កុយ​ ​ដែល​ជា​សំណាងល្អ​ ​មិន​ត្រូវរបួស​ធ្ងន់ធ្ងរ​នោះ​ទេ​ ​តែ​គ្រូពេទ្យ​បានឱ្យ​លោក​សម្រាក​ ​និង​ធ្វើការ​វាស់​សម្ពាធ​ឈាម​ ​និង​ចង្វាក់​បេះដូង​។​ ​ដោយ​មើលឃើញ​លោក​ ​មាន​ជំងឺ​ប្រចាំ​កាយ​គួរ​ឱ្យ​ព្រួយបារម្ភ​ ​អ្នកគាំទ្រ​លោក​ ​បាន​ត្រឹមតែ​ជូនពរ​ឱ្យ​លោក​មាន​សុខភាព​ល្អ​ ​និង​រឹងមាំ​តែ​ប៉ុន​ណោះ​៕​


Advertisement