ពិធី​ការិនី​ ​ដាវ​ណ្ណ​ ​បង្ហើប​មុខ​ជំនួញ​មួយទៀតក្នុងក្ដី​ស្រ​ម៉ៃ​ ​

ពិធី​ការិនី​កញ្ញា​ ​ដាវ​ណ្ណ​ ​ត្រូវ​បាន​មហាជន​ជាច្រើន​កត់សម្គាល់​ឃើញ​អំពី​មាន​ទេពកោសល្យ​ខ្ពស់​ក្នុង​តំណែង​ជា​អ្នក​អត្ថា​ធិប្បាយ​ព័ត៌មាន​ ​និង​ជាពិធី​ការិនី​ ​។​ ​ក្រៅពី​អាជីព​ជាតា​រា​សិល្បៈ​មួយ​រូប​ហើយ​ ​តារា​ស្រី​រូប​នេះ​ ​បាន​បន្ថែម​មុខ​ជំនួញ​លក់​ប្រហុក​តាម​អន​ឡាញ​ ​និង​មាន​ក្ដី​ស្រ​ម៉ៃ​ធំ​មួយទៀត​ ​ចង់​បង្កើត​មុខ​ជំនួញ​ធំ​នៅក្នុង​ដៃ​ ​គឺ​ចង់​ក្លាយជា​ថៅកែ​ភោជ​នី​ដ្ឋាន​មួយ​ ​ដូចគ្នានឹង​មិត្ត​របស់​នាង​។​

​ពិធី​ការិនី​ដាវ​ណ្ណ​ ​បាន​ប្រាប់​អ្នកសារព័ត៌មាន​ឡា​រ៉ែ​ន​ថា​ ​ខ្លួន​មាន​មិត្ត​ភ័ក្រ្ត​ដែល​មានបទពិសោធន៍​ជោគជ័យ​ក្នុង​មុខ​ជំនួញ​បើក​ភោជនីយដ្ឋាន​ចិន​ ​ខណៈ​ដែល​ថៅកែ​ហាង​រូប​នេះ​ ​កាលពី​ប៉ុន្មាន​ឆ្នាំមុន​ ​គឺ​គ្រាន់តែ​ជា​អ្នក​រត់​តុ​ម្នាក់​ប៉ុណ្ណោះ​។​ ​កញ្ញា​ថា​ ​មិត្តសម្លាញ់​របស់​ខ្លួន​រូប​នេះ​ ​បាន​ក្លាយជា​ថៅកែ​ហាង​«​គាវ​ ​មី​ ​ឆ្នាំងភ្លើង​សាច់​អាំង​»​ ​ពីរ​កន្លែង​ដោយ​មួយ​កន្លែង​ស្ថិតនៅ​លើ​ផ្លូវ​ព្រះ​មុ​ន្នី​វង្ស​ ​ម្ដុំ​ពេទ្យ​ចិន​ ​ទល់មុខ​ក្រុមហ៊ុន​ហុងដា​ ​និង​សាខា​មួយទៀត​ស្ថិតនៅ​ទល់​មុ​ខ​ព្រលា​នយន្​ត​ហោះ​ភ្នំពេញ​ ​ជិត​ក្លោងទ្វារ​វត្ត​សុ​ភា​ឃួន​ ​ដោយសារ​នៅ​សាខា​ទី2នេះ​ ​គឺ​ក្រៅពី​មាន​លក់​អាហារ​ចិន​តែ​ជា​ប្រភេទ​រសជាតិ​បែប​ខ្មែរ​គ្រប់មុខ​ ​ក៏​មាន​សេវា​ដឹកជញ្ជូន​ដល់កន្លែង​ ​និង​បញ្ចុះតម្លៃ20ភាគរយ​ ​រហូតដល់​បំណាច់​ខែកុម្ភៈ​នោះ​ផង​។​

ពីមុន​កញ្ញា​មិន​មាន​ចំណូលចិត្ត​បើកហាង​អាហារ​ចិន​នោះ​ទេ​ ​ប៉ុន្តែ​ក្រោយពេល​ឃើញ​អ្នកនាង​ ​ស្រី​ណេ​ ​ជា​មិត្ត​ភក្ដ​ជោគជ័យ​លើកមុខ​ជំនួញ​បែ​ពនេះ​ ​ហើយក៏​ទទួល​បាន​នូវ​ចំណេះដឹង​ច្រើន​ផង​ ​គឺ​ធ្វើ​ឱ្យ​កញ្ញា​ចាប់ផ្ដើម​មាន​ចំណូលចិត្ត​។​ ​កញ្ញា​បន្ត​ថា​ខ្លួន​បាន​ស្គាល់​អ្នកនាង​ស្រី​ណេ​ ​តាំងពី​អ្នកនាង​នៅ​លីវ​ ​នៅជា​អ្នក​រត់​តុ​ក្នុង​ហាង​ចិន​មួយ​ម្ល៉េះ​ ​ប៉ុន្តែ​ក្រោយ​ការរាប់​អាន​ ​បងប្អូន​របស់​ស្រី​ណេ​ក៏បាន​ប្រែក្លាយ​ជាគូ​ដណ្ដឹង​នាង​ផង​ ​ទើប​ធ្វើ​ឱ្យ​នាង​ ​និង​អ្នកនាង​ស្រី​ណេ​ ​បាន​ក្លាយជា​បងប្អូន​សាច់​ឆ្ងាយ​នឹងគ្នា​ថែម​មួយ​កម្រិត​ទៀត​ ​ដែល​កាន់តែ​ធ្វើ​ឱ្យ​នាង​មាន​ទំនាក់ទំនង​ស្និទ្ធ​គ្នា​ឡើង​ ​ក្រោយពី​នាង​ក៏​ចេះតែ​ចេញចូល​ហាង​ដើម្បី​ក្រេប​យកចំណេះ​ដឹង​ក្នុង​អាជីវកម្ម​នោះ​ផង​។​

ពិធី​ការិនី​រូប​នេះ​ ​បញ្ជាក់​ថា​ហេតុផល​ដែល​អ្នកនាង​ស្រី​ណេ​ ​ទទួល​បាន​ជោគជ័យ​ក្នុង​អាជីវកម្ម​អាហារ​ចិន​ ​ក៏ដោយសារតែ​អ្នកនាង​ស្រី​ណេ​ ​ហ៊ាន​បោះទុន​ជួល​ទីតាំង​ល្អ​ដើម្បី​បើកហាង​ ​និង​ក៏ដោយសារតែ​នាង​ ​និង​ស្វាមី​សុទ្ធតែ​មាន​ជំនាញ​ផ្នែក​ចុងភៅ​ខ្លួនឯង​ ​និង​គ្រប់គ្រង​បុគ្គល​ដោយខ្លួនឯង​ប៉ុណ្ណោះ​ ​ចំណុច​នេះ​ហើយដែល​ធ្វើ​ឱ្យ​នាង​ស្ទាក់ស្ទើរ​ ​បើ​ទោះជា​ដល់ពេល​មួយ​មាន​ដើមទុន​គ្រប់គ្រាន់​៕​

Advertisement