នៅសល់​ប៉ុន្មាន​ថ្ងៃ​ទៀត​ទេ​ សុខ​ រក្សា​ ដឹកដៃ​ កុល​ ដា​វី​ ចូល​រោង​ជ័យ​ហើយ

នៅ​ពេល​ថ្មី​ៗនេះ​ ស្រាប់តែ​ភ្ញាក់ផ្អើល​ខ្លាំង​បំផុត​ ដោយ​គេ​បាន​មើលឃើញ​មិត្ត​រួមការ​ងារ​របស់​តារា​ស្រី​រូប​នេះ​អបអរសាទរ​និង​សប្បាយរីករាយ​ក្រោយ​ឃើញ​ធៀប​ការ​របស់​តារា​សម្ដែង​ស្រី​ កុល​ ដា​វី​ និង​លោក​ សុខ​ រក្សា​។ បើ​តាម​គណនី​ហ្វេ​សប៊ុ​កអ្នកនាង​ កុល​ ដា​វី​ ក៏បាន​ឃើញ​បង្ហោះ​ប្រាប់​ពី​ដំណឹងល្អ​នេះ​ឱ្យ​ដឹង​ថា​ នៅសល់​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ទេ​ ដល់កំណត់​ថ្ងៃចូលរោង​ជ័យ​ហើយ​ ដែល​អាពាហ៍​ពិពាហ៍​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី08​ ខែមីនា​ គឺ​ខែក្រោយ​នេះ​ហើយ​ ។

នេះ​ក៏​ជា​ដំណឹង​ដ៏​ល្អ​សម្រាប់​ហ្វេ​នៗ​របស់​នាង​ ក៏ដូចជា​កាដូ​សម្រាប់​ពួកគាត់ផង​ដែរ​។ កម្មវិធី​រៀប​អាពាហ៍​ពិពាហ៍​របស់​តារា​ស្រីប្រុស​ខាងលើ​នេះ​ ត្រូវ​បាន​អ្នក​សិល្បៈ​ទម្លាយ​ឱ្យ​ដឹង​ថា​ គ្រោង​នឹង​អញ្ជើញ​ភ្ញៀវ​ចំនួន50​តុ​ដើម្បី​ចូលរួម​។ ហើយ​អ្នក​ទាំងពីរ​ក៏បាន​បង្ហើប​ថា​ ការសម្រេច​រៀបចំ​នៅ​ថ្ងៃទី​ ៨ មីនា​ នោះ​ដោយសារ​គិតថា​ រៀបចំ​ថ្ងៃឈប់​សម្រាក​គឺ​ថ្ងៃបុណ្យ​អន្តរជាតិ​ ហើយ​ចំនួន​ភ្ញៀវ​វិញ​ យើង​សម្រេច​រៀបចំ​ទទួលភ្ញៀវ​ត្រឹម​ចំនួន​ជាង50​ តុ​ តែប៉ុណ្ណោះ​ដោយ​ភ្ញៀវ​អ្នក​សិល្បៈ​មាន​ចំនួន​ប្រមាណ25តុ​ និង​ភ្ញៀវ​អ្នកក្រៅ​សិល្បៈ​ក៏​មាន​ចំនួន​ជាង25តុ​ ដែរ​ខណៈ​កន្លែង​ទទួលភ្ញៀវ​ធ្វើ​នៅ​អគារ​ C កោះ​ពេជ្រ​៕

Advertisement