ឆ្នាំថ្មី រតន​: វិសិដ្ឋ​ រីកមុខ​ដូច​គ្រាប់​ជី​ ខណៈ​ក្ដោប​បានការ​ងារ​សុទ្ធតែ​ធំ​ៗ

ធៀប​នឹង៣ឆ្នាំ​ចុងក្រោយ​ លោក​ រតន​: វិសិដ្ឋ​ ត្រូវ​គេ​ឃើញ​ឈានឡើង​គួរ​ឱ្យ​យក​ត់​សម្គាល់​ស្ទើរ​ដូច​ពេល​ឡើង​កូដ​តែម្ដង​នៅក្នុង​សិល្ប​:។

ក្រៅពី​មាន​កម្មវិធី​ចេញ​ច្រៀង​ស្ទើរ​រក​ពេលសម្រាក​មិនបាន​ ក្នុង​ក្រុម​លោក​ យ៉ែម​ សំ​អូន​ និង​ការងារ​ច្រៀង​ឯកជន​ លោក​ក៏​ទើបតែ​បាន​តំណែង​ ជាពិធី​ករ​ក្នុង​កម្មវិធី​”រាត្រី​ពណ៍​ស្វាយ​” របស់​ទូរទស្សន៍​បាយ័ន​ និង​បាន​តំណែង​ជាពិធី​ករ​ក្នុង​ការ​ប្រគំតន្ត្រី​ខេត្ត​ក្រុង​រាប់មិនអស់​ ខណ:ដែល​ការងារ​ថត​បង្ហាញ​ម៉ូដ​ សម្ដែង​ និង​ដើរ​ម៉ូដ​ ក៏​ក្រសោប​បាន​សុទ្ធតែ​កម្ម​វិ​ធី​ធំៗ​ ខុសគ្នា​ដាច់​ឆ្ងាយ​ពី​មួយ​រយ:មុន​ ដែល​លោក​ត្រូវ​គេ​សម្គាល់ថា​ ស្ងប់ស្ងាត់​ទីផ្សារ​ជាង​មុន​នោះ​។

លោក​ត្រូវ​មហាជន​លាន់មាត់​ថា​ មាន​សម្រស់​ដងខ្លួន​ និង​ផ្ទៃមុខ​ទាក់ទាញ​ជាង​មុន​ បន្ទាប់ពី​លោក​សកម្ម​នឹង​ការហាត់ប្រាណ​ ហើយ​ការប្រើ​ប្រាស់​ផលិតផល​ថែរក្សា​រូប​សម្រស់​ ក៏​ជួយ​ឱ្យ​លោក​កាន់តែ​ក្មេង​។ លោក​រតន​: វិសិដ្ឋ​ កាន់តែ​សង្ហារ​ទាក់ភ្នែក​ ដោយ​ម៉ូដ​សក់​ពុះ​ចំហៀង​ និង​ស្ទីល​វ៉ែនតា​ចុងក្រោយ​របស់​លោក​ គឺ​ធ្វើ​លោក​ក្មេង​ជាង​មុខ​ចង់10ឆ្នាំ​ ហើយ​មុខមាត់​របស់​លោក​ ក៏​កាន់តែ​ដូច​តារា​កូនកាត់​កូរ៉េ​ខ្លាំង​ទៅៗ​។

លោក​ រតន​: វិសិដ្ឋ​ បាន​អះអាង​ថា​ នៅក្នុង​ឆ្នាំនេះ​ លោកមា​នរា​សី​ជា​ងមុន​ ជាពិសេស​ការ​ងារ​ធំៗ​រត់​ចូល​ដូច​ព្យុះ​។ លោក​អះអាង​នៅក្នុង​ឆ្នាំនេះ​ជួប​រឿង​ល្អ​ច្រើន​ ទើប​លោក​យល់ថា​ មានតែ​ធ្វើការ​ខួប​ឱ្យ​សប្បាយ​ៗជាមួយ​មិត្ត​សិល្បករ​ និង​ក្រុម​គ្រួសារ​ ដែល​ជួយ​ឲ្យ​លោកមា​នរា​សី​ត្រដែត​ ហើយ​បន្ត​ជួប​រឿង​សប្បាយចិត្ត​ច្រើន​ទៅទៀត​៕

Advertisement