សិល្បករ​វង់ភ្លេង​បុរាណ​ខ្មែរ​ ​លោក​ ​ស្រី​ ​នី​ ​ហៅ​ចយ​ ​ដាច់​សសៃ​ឈាម​ក្នុង​ខួ​ក្បាល​កំពុង​សង្រ្គោះ​បន្ទាន់​នៅ​មន្ទី​ពេទ្យ​មិត្តភាព​ខ្មែរ​សូវៀត​

​ពិតជា​មានកាល​ភ្ញាក់ផ្អើល​ខ្លាំង​មែន​ ​ដែល​ខណៈ​ប៉ុន្មាន​ម៉ោង​មុន​នេះ​បន្ដិច​ ​លោក​ ​អ៊ឺម​ ​ជីវ៉ា​ ​បាន​សរសេរ​បង្ហោះ​ក្នុង​ហ្វេ​សប៊ុ​ក​ឱ្យ​ដឹង​ថា​ ​តន្ត្រីករ​បុរាណ​លោក​ ​ស្រី​ ​នី​ ​ហៅ​ចយ​ ​មាន​ជំងឺ​ដាច់​សសៃ​ឈាម​ក្នុង​ខួ​ក្បាល​កំពុង​សង្រ្គោះ​បន្ទាន់​នៅ​មន្ទី​ពេទ្យ​មិត្តភាព​ខ្មែរ​សូវៀត​ហៅ​ ​ពេទ្យ​ ​រុស្ស៊ី​។​

​តារា​សម្ដែង​ប្រុស​ ​ដែល​តែងតែមាន​វត្តមាន​ជួយ​ដល់​សិល្បករ​ទាំង​ទឹកចិត្ត​សប្បុរសធម៌​រូប​នេះ​ ​បាន​រៀបរាប់​ថា​ ​«​ ​ទាល់តែ​ថត​ស្រាត​បាន​មាន​អ្នក​ស៊ែ​ ​!​!​ ​បើ​បង្ហោះ​រូប​សប្បុរសធម៌​មិន​ងាយ​ទេ​ ​.​.​!​ ​អាណិត​ណាស់​ ​តន្ត្រីករ​បុរាណ​លោក​ ​ស្រី​ ​នី​ ​ហៅ​ចយ​ ​មាន​ជំងឺ​ដាច់​សសៃ​ឈាម​ក្នុង​ខួ​ក្បាល​កំពុង​សង្រ្គោះ​បន្ទាន់​នៅ​មន្ទី​ពេទ្យ​មិត្តភាព​ខ្មែរ​សូវៀត​ហៅ​ ​ពេទ្យ​រុស្ស៊ី​។​ ​ល្ងាច​នេះ​ខ្ញុំបាទ​ ​អ៊ឹម​ ​ជីវ៉ា​ ​តំណាង​ឱ្យ​សមាគម​សិល្បករ​ខ្មែរ​ដែល​មាន​អ្នកបង​ ​ចន​ ​ច័ន្ទ​លក្ខិ​ណា​ ​ជា​ប្រធាន​ ​បាន​នាំ​យក​ថវិកា​រមូល​និធិ​ចាស់ជរា​ចំនួន​ ​1លាន​រៀល​ ​ទៅ​ជួយ​ដល់​តន្រ្តី​ករ​ ​លោក​ ​នី​ ​នៅ​បន្ទប់​លេខ​ ​201​ ​អាគារ​សម្តេច​តេជោ​ ​មន្ទី​ពេទ្យ​រុស្ស៊ី​ ​»​។​

​សូមជម្រាបឱ្យដឹងបន្ថែមថា ខណៈ​នេះ​ស្ថានភាព​របស់​តារា​ជើងចាស់​ខាងលើ​ ​កំពុងតែ​ពិបាក​ ​រី​ឯ​ជីវភាព​ក៏​ខ្វះខាត​ខ្លាំង​ ​ធ្វើ​ឱ្យ​ពិបាក​នៅក្នុង​ការ​ព្យាបាល​ជំងឺ​ឱ្យ​ជាសះស្បើយ​យ៉ាង​ខ្លាំងណាស់​។​ ​ក្រោយពី​បានឃើញ​បែបនេះ​ ​មហាជន​ជាច្រើន​ពិតជា​ក្តុកក្តួល​ ​និង​អាណិត​ដល់​ ​សិល្បករ​ខ្មែរ​ ​ដែល​ពោរពេញ​ដោយ​សមត្ថភាព​ដូច​លោក​យ៉ាង​ខ្លាំង​ ​ដែល​ត្រូវ​មក​ធ្លាក់ខ្លួន​ឈឺ​ ​ទាំង​លំបាក​បែបនេះ​។​ ​សូមបញ្ជាក់ថា​ ​សិល្បករ​បុរាណ​ផ្នែក​តន្រ្តី​ករ​ ​លោក​ ​នី​ ​កំពុង​សម្រាក​ព្យាបាល​នៅ​បន្ទប់​លេខ​ ​201​ ​អាគារ​សម្តេច​តេជោ​ ​មន្ទីរពេទ្យ​រុស្ស៊ី​ ​៕​

Advertisement