G​-​Devith​ ​ប្រកាស​ឈប់​ ​Diss​ ​Track​ ​ពេញចិត្ត​អ្នកគាំទ្រ​តែម្ដង​

តារា​ចម្រៀង​រ៉េ​ប​ដែល​មាន​ល្បឿន​លឿន​លោក​ ​G​-​Devith​ ​បាន​ចេញ​បទចំរៀង​មួយ​បទ​ថ្មី​ដែល​មាន​ចំណងជើង​ថា​ ​”​ ​ជឿជាក់​លើ​ខ្លួនឯង​ ​”​ ​[​ ​BELIEVE​ ​IN​ ​YOURSELF​ ​]​ ​ក្នុង​បទចម្រៀង​នេះ​គឺ​លោក​ចង់​សំដៅ​ទៅកាន់​អ្នក​ដែល​បាក់ទឹកចិត្ត​ ​ទាំង​រឿង​ស្នេហា​ ​រឿង​ការងារ​ ​ជាដើម​ ​ដើម្បី​ឱ្យ​តម្លៃ​ខ្លួនឯង​មាន​ភាព​ជឿជាក់​ថា​ខ្លួនឯង​ ​។​

​បន្ទាប់ពី​មានរឿង​រ៉ាវ​ជាច្រើន​កក្រើក​ពេញ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុ​ក​ ​ខណៈនេះ​តារាចម្រៀង​ ​G​-​Devith​ ​បានសម្រេច​ចិត្ត​បញ្ចប់​ជម្លោះ​ ​ដោយ​ឈប់​ធ្វើការ​តបត​ទៅ​ ​ឬ​ឈ្លោះ​គ្នា​ ​ប្រើប្រាស់​សម្ដី​ឌឺដង​តាម​ចម្រៀង​រ៉េ​បទៀ​ត​ ​ហើយ​នៅមុន​នេះ​បន្តិច​ ​លោក​បាន​រៀបរាប់​ថា​ ​៖​ ​“​ដំណឹង​ចែក​ជូន​បងប្អូន​អ្នកគាំទ្រ​ ​:​ ​ខ្ញុំ​មិនបាន​តប​ទៅ​អ្នក​មក​ថ្មី​ទេ​បងប្អូន​ ​ហេតុផល​ព្រោះ​ខ្ញុំ​ខ្លាច​ ​ហើយ​ខ្ញុំបាទ​ឱ្យ​គាត់​ទាំងពីរ​លេខ១​ ​អរគុណ​!​”​៕​

​ដើម្បី​ឱ្យ​ជ្រាប​ច្បាស់​សូម​ទស្សនា​វីដេអូ​ខាងក្រោម​នេះ​៖​

Advertisement