សេកខៀវ​ក្នុង​ខ្សែភាពយន្ត​គំនូរជីវចល​រឿង​ ​«​Rio​»​ ​ផុតពូជ​ហើយ​

​បើ​តាម​ចេញផ្សាយ​របស់​គេហទំព័រ​ ​Healthy​ ​Food​ ​House​ ​នៅ​រសៀល​ថ្ងៃសុក្រ​ ​ទី8​ ​ខែកុម្ភៈ​ ​ឆ្នាំ2019​ ​បានឱ្យ​ដឹង​ថា​ ​សត្វ​សេក​ពណ៌ខៀវ​ដែល​ដូច​នៅក្នុង​ខ្សែភាពយន្ត​គំនូរជីវចល​ ​3D​ ​ចំណងជើង​ថា​ ​«​Rio​»​ ​ទីបំផុត​បាន​ផុតពូជ​ជា​ផ្លូវការ​ហើយ​នៅក្នុង​ព្រៃ​។​ ​

​ការសិក្សា​ថ្មី​មួយ​ដោយ​អង្គការ​អភិ​រក្សា​សត្វ​បក្សី​អន្តរជាតិ​ ​BirdLife​ ​International​ ​បាន​រក​ឃើញថា​ ​អម្បូរ​សត្វ​សេក​ខាងលើ​នេះ​ ​លែង​ត្រូវ​គេ​ប្រទះ​ភ្នែក​ឃើញ​នៅក្នុង​ព្រៃ​ព្រឹក្សា​ទៀតហើយ​ ​ខណៈ​ការ​ផុតពូជ​នៃ​សត្វស្លាប​នេះ​បាន​កើតមានឡើង​ ​ដោយសារតែ​កំណើន​នៃ​អត្រា​បាត់បង់​ព្រៃឈើ​និង​ទីជម្រក​របស់​ពួកវា​។​ ​គួរ​ជម្រាប​ថា​ ​អង្គការ​ ​BirdLife​ ​International​ ​បាន​ប្រកាស​ពី​ការ​ដាច់​ពូជ​នៃ​អម្បូរ​សត្វ​បក្សី​ ​7ប្រភេទ​ទៀតផង​ដែរ​ ​ដោយ5ក្នុងចំណោម​នោះ​ ​ស្ថិតនៅ​តំបន់​អាមេរិក​ខាងត្បូង​។​

​នៅក្នុង​រឿង​ ​«​Rio​»​ ​ដែល​ចាក់​បញ្ចាំង​កាលពី​ឆ្នាំ2011​ ​សត្វ​សេក​ខៀវ​មួយ​ក្បាល​ឈ្មោះ​ ​Blu​ ​ដែល​ជា​អម្បូរ​ ​Spix’s​ ​Macaw​ ​ឬ​ ​Blue​ ​Macaw​ ​នៅ​ប្រេស៊ីល​ ​បាន​ហោះ​ពីរ​ដ្ឋ​ ​Minnesota​ ​សហរដ្ឋអាមេរិក​ ​ទៅកាន់​ទីក្រុង​រី​យ៉ូ​ ​(​Rio​ ​de​ ​Janeiro​)​ ​របស់​ប្រទេស​ប្រេស៊ីល​ ​ក្នុងនាម​ជា​សត្វ​សេក​ឈ្មោល​ចុងក្រោយ​នៃ​អម្បូរ​របស់​ខ្លួន​ ​ដោយ​នៅ​ទីនោះ​ ​Blu​ ​បាន​ជួប​ជាមួយ​ ​Jewel​ ​ដែល​ជា​អម្បូរ​ ​Spix’s​ ​Macwa​ ​ញី​តែមួយគត់​ចុងក្រោយ​គេ​ ​ហើយ​ ​Blu​ ​និង​ ​Jewel​ ​ក៏​មានកូន​ ​និង​សង្រ្គោះ​អម្បូរ​សេក​ពណ៌ខៀវ​នេះ​ពី​ការ​ផុតពូជ​៕​

Advertisement