ភ្នំ​ក្ងោកមាស​ខេត្ត​ស្ទឹងត្រែង​ ​ត្រូវ​បាន​ចុះបញ្ជី​ទុកជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ​

​តាម​ការ​ចេញផ្សាយ​របស់ក្រ​សួង​ព័ត៌មាន​ ​បានឱ្យ​ដឹង​ថា​ ​មន្ត្រី​មន្ទីរ​វប្ប​ធ៌​មនឹង​វិចិត្ត​សិល្បៈ​ខេត្ត​ស្ទឹងត្រែង​ ​រួម​ជាមួយ​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​ចុះ​ពិនិត្យ​សម្បត្តិ​វប្ប​ធ៌​មនៅ​ ​(​ភ្នំ​ក្ងោកមាស​)​ ​ដែល​មាន​អាយុកាល​មុន​សម័យ​អង្គរ​ ​នឹង​មាន​ប្រវត្តិ​ពាក់ព័ន្ធ​ទៅ​នឹង​អ្នកក្លាហាន​ការពារ​ទឹកដី​របស់​មនុស្ស​ជំនាន់ដើម​ ​ដើម្បី​ធ្វើការ​ចុះបញ្ជី​ទុក​ជា​សម្ប​តិ​ជាតិ​ ​។​

​ក្នុង​ឱកាស​ចុះ​ពិនិត្យ​សម្បត្តិ​វប្ប​ធ៌​មនៅ​(​ភ្នំ​ក្ងោកមាស​)​នៅ​ភូមិ​ឆ្វាំ​ង​ឃុំ​សំអាង​ស្រុក​ថាឡាបរិវ៉ាត់​ ​ខេត្ត​ស្ទឹងត្រែង​ ​កាលពី​ថ្ងៃទី17​ ​ខែមករា​ ​ឆ្នាំ2019​ ​លោកស្រី​ ​ញ៉ោច​ ​សា​រឿន​ប្រធាន​ស្តីទី​មន្ទីរ​វប្ប​ធ៌​មនឹង​វិចិត្រ​សិល្បៈ​ខេត្ត​បាន​បញ្ជាក់​ថា​ ​នេះ​ជា​សម្បត្តិ​មហាសាល​មួយ​ដែល​យើង​ត្រូវតែ​រួមគ្នា​អភិរក្ស​ ​ហើយ​មន្ទីរ​នឹង​ចុះទៅ​ក្នុង​បញ្ជី​រក្សាទុក​ជា​សម្បត្តិ​ជាតិ​កុំឱ្យ​ជនខិលខូច​ឡើង​ទៅ​ជីកកកាយ​រាវរក​វត្ថុបុរាណ​។​ ​លោកស្រី​ថា​ ​បន្ទាប់ពី​បាន​មក​ពិនិត្យ​ជាក់ស្តែង​យើង​ឃើញ​មាន​ភស្តុតាង​បង្ហាញថា​នៅក្នុង​ភ្នំ​នេះ​ ​ជាទី​កន្លែង​លាក់ខ្លួន​ ​ដែល​យើង​អាច​ចាត់ទុកថា​ជា​កន្លែង​មនុស្ស​ជំនាន់ដើម​រស់នៅ​។​ ​លោកស្រី​បន្ដ​ថា​ ​នាងខ្ញុំ​ទៅវិញ​និង​ធ្វើ​របាយការណ៍​ ​ផ្ញើ​ទៅ​ក្រសួង​ដើម្បី​អ​ភិ​រក្យ​តំបន់​នេះ​ ​ដោយសារ​បន្សល់ទុក​មក​ជា​យូរឆ្នាំមកហើយ​ ​ដើម្បី​ថែរក្សា​ទុក​តំបន់​នេះ​ទុក​ ​តទៅ​អនាគត​ ​។​

​លោក​កែវ​ ​សុភាព​ ​អនុប្រធាន​សហគមន៍​អភិរក្ស​ធនធាន​ធម្ម​ជា​តិ​ឆ្វាំ​ង​ ​បាន​បញ្ជាក់​ថាៈ​ប្រជា​សហគមន៍​សាទរ​ ​ចំពោះ​ការ​យកចិត្ត​ទុកដាក់​របស់​មន្ទីរ​វប្បធម៌​ ​ព្រោះ​វា​ជា​មែកធាង​មួយ​ថ្មីទៀត​នាំទៅរក​ការ​អភិរក្ស​សម្បត្តិ​ធនធាន​ដ៏​មានតម្លៃ​នេះ​ ​ឱ្យ​ស្ថិតនៅ​គង់វង្ស​ជា​ដ៏​រាប​ ​។​ ​លោក​បញ្ជាក់​ថា​ ​បើ​តាម​ការ​និ​យា​យតៗ​គ្នា​មក​តំបន់​នេះ​មាន​អ្នកក្លាហាន​ប្រើ​សត្វ​ដំរី​ជា​យានជំនិះ​និង​ប្រើ​ដាវ​ជា​អាវុធ​ការពារ​ទឹកដី​របស់​ខ្មែរយើង​ ​ព្រោះ​មាន​បន្សល់ទុក​នៅ​ស្លាក​ស្នាម​ផ្សេង​ៗ​ជាច្រើន​ ​ដូច​យើង​បាន​មកឃើញ​នេះ​ ​។​ ​លោក​អះអាង​ថា​ ​សម្បត្តិ​ធនធាន​ដែល​មាន​នេះ​ ​លោក​នឹង​ចូលរួម​សហការ​ជាមួយ​សមត្ថកិច្ច​ពាក់​ពន្ធ​ ​ជួយ​ថែរក្សា​ឱ្យបាន​គង់វង្ស​មិន​ឱ្យ​ជនខិលខូច​មក​គាស់កកាយ​ទេ​ ​ព្រោះ​វា​មានប្រយោជន៍​ចំបង​សំរាប់​បំរើ​ឱ្យ​វិស័យ​ទេសចរណ៍​ ​។​ ​សូម​បញ្ជាក់​ថា​ ​តំបន់​ភ្នំ​ក្ងោកមាស​មាន​ល្អាង​ថ្ម​ចំនួន29កន្លែង​ ​ហើយ​ ​មន្ទីរ​វប្បធម៌​ ​និង​សិល្បៈ​ខេត្ត​ ​ដាក់បញ្ចូល​ក្នុង​បញ្ជី​ជា​សម្បត្តិ​បិ​តិក​ភណ្ឌ​ជាតិ​ ​ដើម្បី​ ​រួមគ្នា​ទុកឲ្យ​កូនចៅ​ជំនាន់​ក្រោយ​ ​ក៏ដូចជា​ភ្ញៀវ​ជាតិ​ ​អន្តរជាតិ​ ​បានឃើញ​និង​បាន​ស្គាល់​ ​៕​

Advertisement