អាពាហ៍ពិពាហ៍កូនមហាសេដ្ឋីនៅវៀតណាម សម្ញែងគ្រឿងអលង្ការ និងរថយន្ដប្រណីតៗ កក្រើកពេញបណ្ដាញសង្គម

តាមរយៈសារព័ត៌មាន Kenh14 បានចេញផ្សាយនៅពេលថ្មីៗបានឱ្យដឹងថា កូនស្រីមហាសេដ្ឋនៅក្នុងភូមិ Hai Minh ស្រុក Hai Hau ខេត្ត Nam Dinh គឺកញ្ញា Thu Huong មានវ័យ 19 ឆ្នាំ បានរៀបអាពាហ៍ពិពាហ៍ជាមួយកូនកំឡោះជាម្ចាស់ក្រុមហ៊ុន Shipyard ដែលគូស្នេហ៍មួយគូនេះសុទ្ធតែជាកំពូលអ្នកមានទ្រព្យសម្បត្តិច្រើនជាងគេនៅប្រទេសវៀតណាម បានបង្កឱ្យមានភាពភ្ញាក់ផ្អើលពេញបណ្ដាញសង្គម។

នៅក្នុងពិធីរៀបអាពិពាហ៍ពិពាហ៍កូនមហាសេដ្ឋីរូបនេះ គេមើលឃើញមានគ្រឿងអលង្ការមាសរាប់តម្លឹង បំពាក់ឱ្យកូនក្រមុំជ្រែកពេញខ្លួន និងមានរៀបចំក្បួនដង្ហែរដោយប្រើប្រាស់សុទ្ធតែរថយន្ដប្រណីតទំនើមមានតម្លៃថ្លៃខ្ទង់ម៉ឺនៗដុល្លារ ដូចជាម៉ាក់រថយន្ដ Rolls-Royce Phantom Benley ជាច្រើនគ្រឿង ដែលមើលទៅអធឹមអធ័មមហាសាលខ្លាំងណាស់។

កូនក្រមុំវ័យ 19 ឆ្នាំរូបនេះ បានប្រាប់អ្នកសារព័ត៌មានវៀតណាមថា «ក្នុងចំណោមរថយន្តទំនើប ៗ ដែលបានបង្ហាញនៅថ្ងៃរៀបអាពាហ៍ពិពាហ៍របស់នាងខ្ញុំ មានរថយន្ត Rolls-Royce Phantom ពណ៌សនិងមួយចំនួនទៀតពីគ្រួសាររបស់ខ្ញុំ។ នៅសល់គឺរថយន្តរបស់សាច់ញាត្តិនិងភ្ញៀវមកពិធីមង្គលការ»។ ចំពោះវិចិត្រកម្មនៅក្នុងវិមានរៀបអាពាហ៍ពិពាហ៍ក្នុងផ្ទះរបស់ខ្ញុំ បានរៀបចំតុបតែងប្រហែលមួយសប្តាហ៍មុនថ្ងៃរៀបពិធីអាពាហ៍ពិពាហ៍មកដល់។ ខ្ញុំមិនដឹងចំណាយអស់ប៉ុន្មានទេ ព្រោះវាមើលទៅអស្ចារ្យខ្លាំងណាស់ ហើយម្ដាយខ្ញុំជាអ្នកចាត់ចែងផ្ទាល់»។

គួរបញ្ជាក់ផងដែរថា អាពិពាហ៍ពិពាហ៍កូនមហាសេដ្ឋីល្បីនៅក្នុងខេត្ត Nam Dinh បានរៀបចំឡើងនៅក្នុងវិមានកំពស់ 7 ជាន់ ដែលមើលទៅដូចជារាជវាំងមួយនៅក្នុងប្រទេសវៀតណាម ហើយនៅក្នុងតំបន់នោះ ក៏បានស្ញើចសរសើរថា ពិធីនោះពិតជាកំពូលៗអ្នកមាននៅវៀតណាមចូលរួមផងដែរ៕

Advertisement