មិនធម្មតា !! វាង ស្រីណូ ជូនដុល្លារអ្នកមានគុណទាំងខ្ទាស់ៗតែម្ដងនៅក្នុងថ្ងៃកំណើត

ប្រិយស្គាល់ទេ កញ្ញា​ វាង ស្រី ណូ ដូចជាស្ងាត់ពីការងារសិល្បៈមួយរយះធំមកហើយ​តែមកងាកមើលជីវិតនាងឯកជនវិញ ក៏ដូចជាមុខជំនួញរកស៊ីផ្ទាល់ខ្លួនរបស់នាងវិញ ក៏កាន់តែមានបាន ហាយសូរកាន់តែខ្លាំងឡើងគួរឱ្យសរសើរផងដែរ។

កន្លងទៅថ្មីនេះអតីតកំពូលតារាសម្ដែងស្រីសិចស៊ីរូបនេះ បានទិញរថយន្ត Lexus មួយគ្រឿង ធ្វើជាកាដូរ ជូនដល់អ្នកមានគុណ ជាទីស្រឡាញ់ទាំងពីរ ដែលនាងបានលើកឡើងថា ជារបស់ដែលឪពុកម្ដាយខ្លួនចង់បានជាយូរមកហើយ។ ការបង្ហោះរូបភាពជាច្រើនសន្លឹកសម្ញែងនៅលើគណនីហ្វេសប៊ុកនាង បានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលក៏ដូចជាចាប់អារម្មណ៍គ្រប់ៗគ្នា ពីសកម្មភាពកូនស្រីកតញ្ញូនេះ។

ហើយមុននេះទៀត វាងស្រីណូ និងគ្រួសាររបស់នាង បានរៀបចំពីធីខួបកំណើតយ៉ាងអធិកអធមយ៉ាងរំភើបសប្បាយរីករាយក្នុងថ្ងៃពិសេសនេះ។ នាងបានបង្ហាញរូបប្រាក់ដុល្លារទាំងខ្ទាស់ៗ ដាក់ជើងពានលើកឱ្យឪពុកម្ដាយខ្លួន ព្រមទាំងមានភួងផ្កាម្លិះទៀតផង។នាងបានរៀបរាប់ថា៖ «ថ្ងៃ ៧ មករាជាថ្ងៃកំណើតរបស់ខ្ញុំ! ថ្ងៃ ៧ មករាជាថ្ងៃជ័យជំនះ ថ្ងៃ ៧ មករាជាថ្ងៃដែលខ្ញុំតែងតែរំលឹកគុណនឹងដឹងគុណចំពោះអ្នកមានគុណរបស់ខ្ញុំ! កូនសូមអគុណអ្នកមានគុណទាំងពីរដែលបានផ្តល់កំណើតនឹងចិញ្ចឹមបីបាច់ថែរក្សាប្រៀនប្រដៅកូនឱ្យរស់រៀនធំធាត់មកជាមនុស្សល្អម្នាក់! កូនស្រលាញ់លោកទាំងពីរ»។
តាមរយៈការបង្ហាញនូវទង្វើកតញ្ញូដឹងគុណនេះដែរធ្វើឱ្យបណ្តាអ្នកគាំទ្រជាច្រើន ពេញចិត្តយ៉ាងខ្លាំង ថែមទាំងមានការលើកឡើងថា«មានសុភមង្គលណាស់ ខ្ញុំតែងតែប្រាថ្នា សុំឱ្យជីវិតរបស់ខ្ញុំដូចជាបងស្រី»។ ក្រោយមហាជនបានឃើញនូវទង្វើបែបក៏មានការសរសើរដល់រូបនាងនឹងមានក្ដីរំភើបជំនួសដល់អ្នកមានគុណរបស់នាងទៀតផង៕

Advertisement