ភ្ញាក់ផ្អើល !! បុរសជប៉ុនបញ្ចេញវីដេអូនិយាយអរគុណចំពោះ កម្ពុជា ដែលផ្ដល់ក្ដីស្រឡាញ់ដល់ជនជាតិនិងប្រទេសជប៉ុន

នៅពេលថ្មីៗកន្លងទៅ​​បុរស​ជប៉ុន​ម្នាក់​បាន​បង្ហាញ​ក្តី​ស្រឡាញ់ដល់​កម្ពុជា ដោយ​ដើ​កាន់​ស្លាក​សរសេរ​ថា «ឱបដោយសេរី ដើម្បីសន្តិភាព»។ តាម​រយៈ​វីដេអូដែល​បង្ហោះ​ដោយ​លោក Koichi Kuwabara ដែល​ដើរ​កាន់​បដាឱ្យ​គ្រប់​គ្នា​មក​ឱប​លោក​នោះ បាន​ទទួល​ការ​ចាប់អារម្មណ៍​ជា​ខ្លាំង​ពី​សំណាក់ពលលេង​បណ្តាញ​សង្គម​ហ្វេសប៊ុក​ស្រុក​ខ្មែរ ដោយ​បាន​ឃើញ​ជនជាតិ​បរទេស ពិសេស​ជនជាតិ​ជប៉ុន​ធ្វើ​រឿង​ដំបូង​គេ​នៅ​ស្រុក​ខ្មែរ ដែល​កន្លង​មក​ធ្លាប់​ឃើញ​តែ​នៅ​បរទេស​ប៉ុណ្ណោះ។

ដំបូង​ឡើយ ពុំ​សូវ​មាន​មនុស្ស​ចាប់អារម្មណ៍​មក​ឱប​រូប​លោក​ឡើយ តែ​ប៉ុន្មាន​នាទីក្រោយ​មក មក​យុវវ័យ​និង​ក្មេងៗ​ជា​ច្រើន​មក​ឱប​រូប​លោក​ជា​បន្ត​បន្ទាប់​ដោយ​ក្តី​រីករាយ​និង​រាប់អាន ព្រោះ​ជា​មនុស្ស​ជាតិ​តែមួយ​រស់​លើ​ផែនដី។ លោកថា កម្ពុជា ពោរពេញទៅដោយក្ដីស្រឡាញ់ មិនមែនដូចជាអ្វីដែលជនជាតិដទៃនិយាយនោះទេ។

ថ្មីៗនេះ លោក Koichi Kuwabara បានចេញវីដេអូថ្មីមួយទៀតដែលរៀបរាប់ថា នៅពេលដែលលោកសួរទៅកាន់ជនជាតិជប៉ុន និយាយអំពីប្រទេសកម្ពុជា ភាគច្រើនគេឆ្លើយតបមកលោកវិញថា ជាប្រទេសក្រីក្រ ដីគ្រាប់មីន និងកើតជំងឺអេដស៍។ តែលោកចង់ឱ្យជនជាតិជប៉ុនផ្លាស់ប្ដូរគំនិតវិញថា ប្រទេសកម្ពុជា គឺជាសេចក្ដីស្រឡាញ់ពេញលេញនៃប្រទេសជប៉ុន ព្រោះថា សូម្បីតែរូបិយបណ្ណប្រាក់រៀលខ្មែរ ក៏មានទង់ជាតិប្រទេសជប៉ុនផងដែរ ដែលបានបង្ហាញពី ការស្រឡាញ់ និងអរគុណចំពោះជនជាតិជប៉ុន។

ចង់ដឹងថា បុរសជនជាតិជប៉ុនរូបនេះ និយាយអ្វីបន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ៖

Advertisement