វ៉ាន់ នីឡា បង្ហាញអារម្មណ៍សោកស្ដាយ និងខកចិត្តរងចាំទទួលយុត្តិធម៌

គេនៅចាំបានថា មុននឹងទទួលបាននូវពន្លឺយុត្តិធម៌ សម្រាប់តារាចម្រៀង វ៉ាន់ នីឡា កន្លងមកអតីតសង្សាររបស់នាង គឺលោក គុយ សិទ្ធិសក្តិ ដែលកំពុងតែស្ថិតនៅក្រៅសំណាញ់ច្បាប់ បើទោះបីជាទទួលបានការដាស់ទោស ទៅហើយក៏ដោយ និងធ្លាប់បានផ្ញើរសារគំរាមកំហែង ប្រើពាក្យសំដីអសុរោះ មើលងាយលើរូបនាងជាខ្លាំង អាងអំណាចជាកូនមន្រ្តីធំ ធ្វើឱ្យនាងគិតថា ហាក់បីដូចជាអស់សង្ឃឹម នៅក្នុងរឿងនេះម្ដងម្កាលផងដែរ។

គួររំឭកដែរថា សំណុំរឿងតារាចម្រៀងវ័យក្មេងរូបសម្រស់ស្រស់ប្រិមប្រិយ កញ្ញា សុខ ចិន្ដា ហៅ វ៉ាន់ នីឡា នឹងត្រូវសាលាឧទ្ធរណ៍ប្រកាសសាលដីកា នៅថ្ងៃទី31 ខែតុលា ឆ្នាំ2018 កន្លងទៅ ពាក់ព័ន្ធករណីប្រើប្រាស់អំពើហិង្សាដោយចេតនា និងចែកចាយរូបភាពអាសអាភាស ដែលបានប្រព្រឹត្តិដោយអតីតសង្សារជាមន្ដ្រីនគរបាលក្រសួងមហាផ្ទៃ ។ តុលាការបានសម្រេចចេញសាលដីកាផ្តន្ទាទោសលោក គុយ សិទ្ធិ​ស័​ក្ដិ ដែលជាអតីតគូដណ្ដឹងតារាចម្រៀង វ៉ាន់ នីឡា ឱ្យជាប់ពន្ធនាគាររយៈពេល 1ឆ្នាំ និងពិន័យជាប្រាក់ប្រមាណ 200លានរៀល ( ប្រហែល 5ម៉ឺនដុល្លារ) នៅក្នុងសំណុំរឿងទម្លាយរូបអាក្រាតកាយរបស់ វ៉ាន់ នីឡា កាលពីឆ្នាំ2015 កន្លងទៅ។ ប៉ុន្តែរហូតមកដល់ពេលនេះ ជនជាប់ចោទឈ្មោះ គុយ សិទ្ធិស័ក្ដិ នៅតែបន្តមានសេរីភាពដើរហើរធម្មតាយ៉ាងរំភើយ គ្មានខ្លាចនរណាបន្តិចសោះឡើយ និងមានដំណឹងចូលរោងការថែមទៀតផង។

គួរឱ្យចាប់អារម្មណ៍ផងដែរថា ខណៈបានឃើញកញ្ញា ទេព​ បូព្រឹក្ស ទទួលយុត្តិធម៌ពីរឿងរ៉ាជាមួយបុរសម្នាក់បានជះស្រារដាក់នាង នោះបានធ្វើឱ្យ កញ្ញា វ៉ាន់ នីឡា បានបង្ហោះសារមួយដែរបង្ហាញពីភាពសោកស្តាយយ៉ាងខ្លាំង ថា «​ស្តាយ​ដល់​ហើយ បើសិនជា​យប់​ថ្ងៃ​កើតហេតុ​ដែល​វា​ប្រើ​អំពើ​ហិង្សា​ដាក់ ខ្ញុំ​ៗ​មាន​ប្រតិកម្ម​ខ្លាំង កុំ​ទុក​មុខ​ឱ្យវា កុំ​ខ្លាច​ខ្មាស​គេ ម៉្លេះ​ពេល​នេះ​អា​ម្នាក់​ហ្នឹង​ជាប់គុក​បាត់​ហើយ មិនមែន​ទុក​ឱ្យ​វា​មាន​សេរីភាព​ដល់​ពេល​នេះ ហើយ​ខ្ញុំ​ប្រហែលជា​មិន​បាត់បង់​អ្វី​ដែល​ខ្ញុំ​ធ្លាប់​មាន​ពីរ​មុន។ ហត់​ណាស់​លោក​អើយ​លោក តែ​ថ្ងៃ​ណា​ទៅ​ទើប​រឿង​មួយ​នេះ​ចប់​ជា​ស្ថាពរ »​៕

Advertisement