អីយ៉ា!! នីឡា ៖ «ពេលខ្ញុំមិនសប្បាយចិត្ត ធុញធប់នឹងរឿងអ្វីមួយ គឺម្នាក់នេះហើយដែលនៅក្បែរខ្ញុំគ្រប់ពេល»

រឿងរ៉ាវរូបភាពផ្អែមល្ហែមនិងកៀតកិតស្និតស្នាលរវាងតារាកំប្លែងស្រី នីឡា និងបុរសម្នាក់នៅលើបណ្ដាញសង្គមហ្វេសប៊ុក ដែលត្រូវបានមហាជនអ្នកគាំទ្រសង្ស័យថា ជាគូស្នេហ៍ថ្មីរបស់នាងនោះ ខណៈនេះតារាស្រីរូបនេះ ទម្លាយឈ្មោះ និងកាន់តែស្អិតរមួតជាងស្ករតាំងម៉ែហើយពេលនេះ។ យ៉ាងណាមិញ មានអ្នកគាំទ្រជាច្រើនសម្ដែងការត្រេកចំពោះនាង និងគូស្នេហ៍ថ្មី។

សូមរំឭកបន្ដិចដែរថា កន្លងមក​ នីឡា បាន​បង្ហោះ​រូប​ភាព​ស្និទ្ធ​ស្នាល​របស់​នាង​ជា​គូស្នេហ៍ ភាគច្រើន​ក្នុង​ Instagram Story របស់​ខ្លួន។ ​រូប​ទាំង​នោះ​​ទៀត​សោត មាន​ទម្រង់​ស្និទ្ធ​ស្នាលខ្លាំង និងបាន​ចាប់​ច្របាច់​ថ្ពាល់​នាង យ៉ាង​ក្នក់ក្នាញ់ទៀតផង។ ហើយបើពីមួយរយៈពេលចុងក្រោយនេះ គូស្នេហ៍វ័យក្មេងមួយគូនេះ តែងតែបង្ហោះវីដេអូ ទៅណាមកណា ជាមួយគ្នា មើលហើយពិតជាមានសេចក្តីសុខណាស់។

ជាក់ស្តែង កាលពីម្សិលមិញនេះ កញ្ញា នីឡា ក៏បានទម្លាយនៅមូលហេតុដែលកញ្ញាជ្រើសយកគូស្នេហ៍របស់ខ្លួន ដោយកញ្ញាបានសរសេរថា « ពេលខ្ញុំមិនសប្បាយចិត្ត ធុញធប់នឹងរឿងអ្វីមួយ គឺម្នាក់នេះហើយដែលនៅក្បែរខ្ញុំគ្រប់ពេល Suth Sakareak ♥️»។ ខណៈនេះ នីឡា ហាក់បីដូចជាមានសេចក្ដីក្នុងជីវិត ទាំងរឿងស្នេហា និងការងាររបស់នាង ដែលកំពុងតែរលូនទៅមុខក្នុងឆ្នាំនេះ ៕

Advertisement