ញាក់សាច់!! រឿង «ចិញ្ចៀន » តារាស្រី ញឹម ចាន់ថន ស្រាតមួយល្វែងខាងលើទាំងស្រុងតែម្ដង

យោងតាមការប្រកាសក្នុងវេទិកាសន្និសីទកាសែតកាលពីព្រឹកថ្ងៃទី30 ខែធ្នូ ប្រកាសដាក់បញ្ចាំងរឿង«ចិញ្ចៀន»តារាសម្ដែងកញ្ញា ញឹម ចាន់ថន បានអះអាងថា ខ្លួនបានចំហរមួយល្វែងលើ ដោយគ្មានប្រើបច្ចេកទេសបិទបាំង ដោយសារតែមិនចង់ឱ្យផលិតករកាត់ប្លង់នោះចោល។ បានស្ម័គ្រចិត្តថតក្នុងភាពយន្តនេះ ដោយហ៊ានថតស្រាតមួយកំណាត់លើមិនខ្មាស់លោក ម៉េង ប៊ុនឡូ និងក្រុមការងារតែម្ដង ដោយសារតែកញ្ញា មិនចង់ឱ្យលោក ម៉េង ប៊ុនឡូ ដែលអ្នកនិពន្ធកាត់ប្លង់ស៊ិចស៊ីនោះចោល។ យ៉ាងណាមិញ នាងថានោះគឺដោយសារតែដើម្បីលោក ម៉េង ប៊ុនឡូ ប៉ុណ្ណោះ បើក្រៅពីលោក គឺទោះជាឱ្យថ្លៃនាងប៉ុន្មានក៏មិនទទួលថតដែរ។

ញឹម ចាន់ថន បានថ្លែងក្នុងវេទិកាសន្និសីទកាសែត ដែលបានធ្វើឡើងនៅភោជនីយដ្ឋានវីហ្វ្រេនបឹងត្របែកថា ជាលើកទី១ដែលកញ្ញាហ៊ានថតដោះអាវ ដោយមិនមានបច្ចេកទេសបិទបាំង ដែលមានន័យថាបើទោះជាអ្នកទស្សនាបានឃើញត្រឹមតែខ្នង ប៉ុន្តែនៅក្នុងពេលថត គឺលោក ម៉េង ប៊ុនឡូ និងក្រុមការងារសុទ្ធតែបានឃើញគ្មានសល់ បើទោះជាក្នុងប្លង់នោះរាងព្រាលៗងងឹតបន្តិច។ នាងថាការហ៊ានថតនោះ មិនមែនចង់ល្បីនោះទេ ប៉ុន្តែដោយសារតែភាពយន្តរឿង«ចិញ្ចៀន»គឺជារឿងដែលនាងដាក់ហ៊ុន25ភាគរយ ហើយលោកម៉េង ប៊ុនឡូ 50ភាគរយ និងទូច ស្រីលក្ខណ៍ 25ភាគរយ ដែលមានន័យថារូបនាងក៏ជាម្ចាស់មួយរូប និងមិនចង់ឱ្យប្លង់ដែលលោក ម៉េង ប៊ុនឡូ និពន្ធឡើងមិនអាចថតកើត ទើបលោកសម្រេចចិត្តសម្ដែង។ នាងនិយាយថា«ក្នុងរឿងខ្ញុំអត់មានប្រើបច្ចេកទេសបិទបាំងអីទេ គឺដោះអាវមែនទែន ហើយហេតុផលដែលខ្ញុំហ៊ានថត គឺដោយសារតែខ្ញុំគិតថាតួប្រុសដែលឃើញយើងនៅក្នុងពេលនោះ គឺជាលោក ម៉េង ប៊ុនឡូ ដែលមានអារម្មណ៍ដូចបងប្អូន ប៉ុន្តែបើឱ្យផលិតករណាផ្សេងមកហៅថតចឹង គឺអត់ថតទេ!»។

ក្រៅពីថតដោះអាវដោយមិនខ្មាស់តួប្រុស ក្នុងរឿង«ចិញ្ចៀន»ក៏មានឈុតឆាកតម្រូវឱ្យនាងត្រូវជិះខ្សែរ៉ត ដើម្បីធ្វើជាខ្មោចហោះចុះហោះឡើង នៅតំបន់មាត់ជ្រោះ ដែលជាប្លង់ស្រាវខ្លួន ភ័យរឿងគ្រោះថ្នាក់ផងដែរ។ នាងនិយាយថាសម្រាប់ភាពយន្តបរទេសគេប្រើបច្ចេកទេសដាក់ពូក និងម៉ាស៊ីនដើម្បីការពារហានិភ័យ ប៉ុន្តែសម្រាប់រូបនេះ គឺអត់មានអ្វីទាំងអស់ ដោយមានតែខ្សែរ៉តមួយទាញចុះទាញឡើង ហើយក៏តម្រូវឱ្យថតទម្លាក់ពីលើជ្រោះយ៉ាងស្រាវសាច់តែម្ដង។ ក្នុងនោះក៏មានបង្ហាញពីតំបន់ដែលមានទេសភាពស្អាតចំនួន4ខេត្តក្នុងខេត្តកំពង់ស្ពឺ ព្រះវិហារ កំពង់ចាម និងកំពតដែលមនុស្សភាគច្រើនមិនធ្លាប់ទៅដល់ផងដែរ ទើបនាងរំពឹងយ៉ាងខ្លាំងថាស្នាដៃរបស់ខ្លួននឹងទទួលជោគជ័យ។

លោកម៉េង ប៊ុនឡូ បានអះអាងថាក្នុងភាពយន្តលោកសម្រេចធ្វើឡើងដោយមានភាគហ៊ុន3នាក់ គឺលោក50ភាគរយ កញ្ញាញឹម ចាន់ថន 25ភាគរយ និងកញ្ញា ទូច ស្រីលក្ខណ៍ 25ភាគរយ ហើយផលិតកម្មចក្រវាឡពេជ្រ គឺជាអ្នកជ្រោមជ្រែងពីក្រោយ។ ក្នុងភាពយន្តរឿង«ចិញ្ចៀន»នេះ គឺមានរឿងរ៉ាវពាក់ព័ន្ធនឹងចិញ្ចៀនទាំំងអស់ ដោយក្នុងរឿងទាំំងមូលមានឈុតភ័យរន្ធត់ និងសំណើចពាក់កណ្ដាលស្មើគ្នា ហើយក្រៅពីនោះបង្ហាញពីក្បាច់គុនល្បុក្កតោ តំបន់ទេសចរណ៍ និងឈុតឆាកស្នេហារ៉ូម៉ាទិក។ ភាពយន្តនេះ ប្រកាសដាក់បញ្ចាំងផ្លូវការគ្រប់រោង នៅថ្ងៃទី3 មករា ដើមឆ្នាំ ដោយអ្នកទិញសំបុត្រទស្សនា ក៏មានឱកាសឈ្នះរង្វាន់ចិញ្ចៀនពេជ្រតម្លៃ1500ដុល្លារ ក្នុងការចាប់ឆ្នោតនៅពេលទម្លាក់រឿងផងដែរ។ លោកសរសើរកញ្ញា ញឹម ចាន់ថន ដែលហ៊ានថតដោះអាវនៅចំពោះលោក ខណៈដែលលោកបង្ហាញការបារម្ភតាំងពីដើមទី នឹងពិបាករកតួស្រីហ៊ានថតឈុតនេះ ប្រសិនបើមិនមែនជាញឹម ចាន់ថន ដែលជាតួជិតស្និទ្ធ៕

 

Advertisement